ជីវិតកម្សាន្ដ
ទើបរៀបការបានជាង១ខែ វ៉ាន់ នីឡា ប្រកាសដំណឹងមានផ្ទៃពោះ៤ខែ
គួរឲ្យភ្ញាក់ផ្អើលតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ខណ:ដែលទើបតែចូលរោងការបានប្រមាណជាង១ខែប៉ុណ្ណោះ ស្រាប់តែពេលនេះលេចឮដំណឹងថាតារាស្រីរូបនេះកំពុងមានផ្ទៃពោះកូនដំបូងមានរយ:ពេលប្រមាណជា៤ខែហើយ។

ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រនិងមហាជនមានការចាប់អារម្មណ៍គ្រប់គ្នាដោយហេតុថា នីឡា និងស្វាមីទើបតែចូលរោងការថ្មីៗសោះ តែមិននឹកស្មានមានកូនលឿនដល់ថ្នាក់ហ្នឹងទេ។ យ៉ាងណាមិញនៅក្នុងនោះដែរក៏មានមិត្តភក្តិ និងអ្នកគាំទ្រនាងមួយចំនួនទៀតបានសម្តែងការចូលរួមអបអរសាទរចំពោះដំណឹងដ៏ល្អនេះផងដែរ។

ជាក់ស្តែងសម្រាប់តារាកំប្លែងអ្នកនាង វ៉ាន់ នីឡា ក៏បានប្រកាសដំណឹងដ៏រីករាយនេះនៅលើបណ្តាញសង្គមអ៊ីនស្តា្រក្រាមថា ពេលនេះខ្លួនកំពុងតែមានផ្ទៃពោះកូនដំបូងបាន១៧សប្ដាហ៍ហើយ។ នាងថា «Hi mommy 17week»ត្រង់ចំណុចនេះបញ្ជាក់យ៉ាងច្បាស់ថា នីឡា កំពុងមានទម្ងន់កូនដំបូងជាង៤ខែហើយ។

ជុំវិញដំណឹងខាងលើនេះ នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ កម្ពុជាថ្មី មិនទាន់ទាន់អាចសូមការបញ្ជាក់បន្ថែមពីអ្នកនាង វ៉ាន់ នីឡា បាននៅឡើយទេ។
សូមរម្លឹកថា តារាកំប្លែង វ៉ាន់ នីឡា បានសម្រេចចូលរោងការតាមគន្លងប្រពៃណីជាមួយស្វាមីរូបសង្ហាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ខណ:ដែលមង្គលការនាង គឺមានការអញ្ជើញចូលរួមយ៉ាងអធិកអធមពីភ្ញៀវកិត្តិយសនិងតារាល្បីៗជាច្រើនដួង៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ