ជីវិតកម្សាន្ដ
អ៊ីវ៉ា រម្លឹកទាំងទឹកភ្នែកហូររហាមហើយផ្តាំផ្ញើដល់កូនៗទាំងអស់បើមានឱកាសត្រូវសងគុណឪពុក-ម្តាយ
ភ្នំពេញ ៖ ជាការពិតណាស់សម្រាប់តារាចម្រៀងស្រីសាច់សខ្ចីដូចពងមាន់បក កញ្ញា អ៊ី វ៉ា បើគិតរហូតមកដល់ពេលនេះនាងបានរស់នៅក្លាយជាកូនកំព្រាដោយបាត់បង់នូវភាពកក់ក្តៅពីអ្នកម្តាយជាទីស្រលាញ់មានរយៈប្រមាណជា៧ឆ្នាំមកហើយ ក្រោយពេលអ្នកម្តាយរបស់នាងបានចែកឋានទៅទាំងអាឡោះអាល័យជាពន់ពេក។

តាមការកត់សម្គាល់ថ្វីត្បិតតែសព្វថ្ងៃតារាចម្រៀង អ៊ីវ៉ា បានឃ្លាតចាកឆ្ងាយពីម្តាយមានរយៈពេលច្រើនឆ្នាំទៅហើយក្តី តែតារាស្រីរូបនេះនៅតែបង្ហាញពីអារម្មណ៍នឹកអាល័យចំពោះអ្នកមានគុណ(ម្តាយ)ជានិច្ច។ ម្យ៉ាងទៀតនាងតែងតែបង្ហាញចេញនូវអារម្មណ៍មិនសប្បាយចិត្តភ្ជាប់នឹងទឹកភ្នែកស្រក់ហូរដោយពុំដឹងខ្លួនឲ្យតែរម្លឹក ឬ នឹកឃើញដល់អ្នកម្តាយរបស់ខ្លួនពេលណាម្តងៗនោះ។
ស្របពេលជាមួយគ្នានេះ គ្រាដែលនិយាយឬរម្លឹកដល់អ្នកម្តាយតារាចម្រៀងមានដើមកំណើតមកពីទឹកដីខេត្តកំពង់ស្ពឺកញ្ញា អ៊ីវ៉ា បានពោលពាក្យទាំងទឹកភ្នែកហូរហាមថា សម្រាប់អ្នកមានគុណទាំងពីររបស់នាងគឺជាកម្លាំងចិត្តជាអ្នកមើលថែជាអ្នកផ្តល់ប្រឹក្សាជានិច្ច។ ប៉ុន្តែតាំងពីបាត់អ្នកម្តាយរួចមកប្រៀបដូចបាត់ដៃម្ខាងអញ្ចឹង អារម្មណ៍ពេលនេះពិតជានឹករឭកសោកស្តាយនិងអាណិតអ្នកម្តាយខ្លាំងណាស់។

លើកពីនេះទៅទៀត តារាស្រីកញ្ញា អ៊ីវ៉ា ក៏បានថ្លែងសារពីអារម្មណ៍របស់ខ្លួនដើម្បីដាស់ស្មារតីចំពោះកូនៗឯទៀតដែរថា បើអ្នកទាំងអស់គ្នានៅមានឱកាសចូលមើលថែ យកចិត្តទុកដាក់ជាមួយអ្នកមានគុណទាំងពីរចៀសវាងមានការសោកស្តាយដូចនាងខ្ញុំ មិនទាន់បានសងគុណគាត់នៅឡើយទេ។
គួររម្លឹកថា ម្តាយរបស់តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេកញ្ញា អ៊ីវ៉ា មានឈ្មោះថា អ្នកស្រី ភួង សុខា បានទទួលមរណភាពនៅក្នុងអាយុ៤២ឆ្នាំទាំងមិននឹកស្មានដល់ដោយរោគាពាធកាលពីអំឡុងដើមខែធ្នូ ឆ្នាំ២០១៣ដែលធ្វើឲ្យតារាចម្រៀងរូបនេះ ក្រុមគ្រួសារ និងមិត្តភក្តិក្នុងសិល្បៈទួញសោកអាល័យយ៉ាងខ្លាំង៕
ដោយ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ