Connect with us

ជីវិតកម្សាន្ដ

វ៉ាន់ នីឡា បកស្រាយចំៗ ក្រោយផ្ទុះរឿងមានកូនមុនការ

បានផុស

នៅ

ថ្មីៗ​នេះ​មានការ​ភ្ញាក់ផ្អើល​គ្រប់គ្នា​បន្ទាប់ពី​តារា​កំប្លែង​វ័យក្មេង វ៉ាន់ នី​ឡា បានប្រកាស​ពី​ដំ​ណឹង​មាន​ផ្ទៃពោះ​កូន​ដំបូង​ប្រមាណ​ជាង ​៤ ​ខែ​ ទៅ​ហើយខណៈគិត​មកដល់ពេលនេះ​ពិធីមង្គលការ​រវាង​នាង​និង​ស្វាមី​ទើបតែ​ជាង​១​ខែ​ប៉ុណ្ណោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនមានការចាប់អារម្មណ៍គ្រប់គ្នាដោយហេតុថា នីឡា និងស្វាមីទើបតែចូលរោងការថ្មីៗសោះ តែមិននឹកស្មានមានកូនលឿនដល់ថ្នាក់ហ្នឹងទេ។​ យ៉ាងណាមិញ​នៅក្នុង​នោះដែរ​ ក៏មាន​មិត្តភក្តិ​ និង​អ្នកគាំទ្រ​នាង​មួយចំនួនទៀត​បាន​សម្តែង​ការចូលរួម​អបអរសាទរ​ចំពោះ​ដំណឹ​ង​ដ៏​ល្អ​នេះ​ផងដែរ​។​

​ទន្ទឹមគ្នានេះ​ស្របពេល​ដែលមាន​ការចុះ​ផ្សាយ​ជាច្រើន​ដោយ​លើកឡើង​សង្ស័យ​ជុំវិញ​តារា​កំប្លែង វ៉ា ន់ នី​ឡា មាន​ទម្ងន់​មុន​រៀបការ​នោះ ​ស្រាប់​តែមាន​អ្នកគាំទ្រ​លើក​ជា​សំណួរ​ទៅកាន់ នី​ឡា ដែរ​ថា​តើ នាង​យក​កូន​មុន​រៀបការ​មែន​ទេ​?​ សុំទោស​សម្រាប់​ការសួរនាំ​។​ ចម្លើយ​ត្រូវបាន វ៉ាន់ នី​ឡា បញ្ជាក់ថា​ជាការ​ពិត​។​

​ជាក់ស្តែង​ជា​ឆ្លើយតប​ទៅនឹង​ការសួរនាំ​ខាងលើ​តារា​ស្រី វ៉ាន់ នី​ឡា​បានចេញ​វីដេអូ​បញ្ជាក់​ខ្លី​ថា​ សំណួរ​នេះ​មិន​ខុស​នោះទេ ​គ្រាន់តែ​បងប្អូន​ចង់ដឹង​។​ ហើយ​ចង់​ប្រាប់ថា ​ខ្ញុំ​យក​មុន​ការ​ដោយសារតែ​ហេតុផល ២​យ៉ាង​គឺ​ទី​១ ខ្ញុំ​ចង់បាន​កូន​នឹង​ ទី​២ ដោយសារ​ខ្ញុំ​ពិបាក​ក្នុងការ​មានកូន​។​ តាមរយៈចម្លើយ​នេះ​ អាចធ្វើ​ឲ្យ​មហាជន​និង​អ្នកគាំទ្រ​មួយចំនួន​អស់​ចម្ងល់​ និង​មន្ទិល​ជុំវិញ​រឿងរ៉ាវ​នេះ​។​

​សូម​រម្លឹកថា​តារា​កំប្លែង វ៉ាន់ នី​ឡា​ បានសម្រេច​ចូល​រោងការ​តាម​គន្លង​ប្រពៃណី​ជាមួយ​ស្វាមី​រូប​សង្ហា​ស៊ុត សក្ការៈ កាលពី​ថ្ងៃទី ​១៩​ ខែមីនា ​ឆ្នាំ ​២០២២ ​ខណៈដែល​មង្គលការ​នាង​ គឺមាន​ការអញ្ជើញ​ចូលរួម​យ៉ាង​អធិកអធម​ពី​ភ្ញៀវកិត្តិយស ​និង​តារា​ល្បីៗ​ជាច្រើន​ដួង៕

អត្ថបទ៖ ​ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម