Connect with us

ជីវិតកម្សាន្ដ

មិន​នឹកស្មាន !​រឿង​អប់រំ​ខ្លី​បែប​ព្រះពុទ្ធសាសនា​”​សទ្ធា​មាណព​”​ត្រឹម​មួយថ្ងៃ​មាន​ទស្សនា​ជិត​២​លាង​ដង

បានផុស

នៅ

ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា ពេជ្រ ចរណៃ បា​នស​ម្តែង​អារម្មណ៍​រំភើប​និង​សប្បាយចិត្ត​ខ្លាំង​ខណៈ​ដែល​ភាពយន្ត​អប់រំ​ខ្លី​បែប​ព្រះពុទ្ធសាសនា​រឿង​”​សទ្ធា​មាណ​ព​”​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​និង​គាំទ្រ​ច្រើន​ពី​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​និង​ទស្ស​និក​ជន​គ្រប់​មជ្ឈដ្ឋាន​ទូទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខ្សែភាពយន្ត​ដែល​សម្តែងឡើង​រំលេច​ក្នុងន័យ​អប់រំ​អំពី​ព្រះពុទ្ធសាសនា​រឿង​”​សទ្ធា​មាណព “​នេះដែរ​គឺមាន​ការ​តួអង្គ​ចូលរួម​សម្តែង​ដូចជា​តារា​ស្រី​កញ្ញា​ពេជ្រ ចរណៃ , លោក​ម្ចាស់ ធឹ​ម ធា និង​លោក ឡៃ ថៃ ជាដើម​។​ គេ​កត់សម្គាល់​ឃើញថា​ភាពយន្ត​អប់រំ​ខ្លី​នេះ​ទើបតែ​បញ្ចេញ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ត្រឹមតែ​១​ថ្ងៃ​ប៉ុណ្ណោះ​គឺមាន​ចំនួន​អ្នកទស្សនា​ប្រមាណ​ជិត​២​លាន​ដង​ទៅហើយ​។

តារា​សម្តែង​កញ្ញា ពេជ្រ ចរណៃ ដែលជា​តួអង្គ​ស្រី​សំខាន់​នៅក្នុង​រឿង​នេះ​បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​ទាំ ង​អារម្មណ៍​រំភើប​នា​រសៀល​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២ ០២២​នេះ​ថា​ រឿង​នេះ​ផលិត​ឡើង​ក្នុង​គោលបំណង​ចូលរួមចំណែក​ក្នុងការ​ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា ក៏ដូចជា​វប្បធម៌​ជាតិ​។​ ក្នុង​រឿងនេះ​ទៀតសោធ​គឺ​ពួក​យើងទាំងអស់គ្នា​បាន​ចំណាយធនធាន​ក៏ដូចជា​កម្លាំងកាយ​ចិត្ត​ផ្ទាល់ខ្លួន​ដើម្បី​ផលិត​រឿងនេះ​ឡើង ពោលគឺ​ពុំមាន Sponsor ក្នុងការ​ឧបត្ថម្ភ​ផលិត​រឿងនេះ​ឡើយ។

កញ្ញា ពេជ្រ ចរណៃ បាន​និយាយទៀតថា​”​នាង​ខ្ញុំ និង​ក្រុមការងារ​សូម​អរគុណ​ពុក​ម៉ែ​បងប្អូន​ជន​រួម ជាតិ​រួម​ភាសា​ទាំងអស់​ដែល​បាន​គាំទ្រ​វីដេ​អូ​អប់រំ​ខ្លី បែប​ព្រះពុទ្ធ​សា​នា​រឿង​សទ្ធា​មាណព​ភាគ​១​ដែល​បង្ហោះ​ក្នុង​រយៈពេល​ត្រឹមតែ​១​ថ្ងៃ​គឺ​មាន​អ្នក​ចូល​ទ ស្សនា​រហូតដល់​១.៤​លាន​ដង​។ អរគុណ​សម្រាប់​ខម​មិន​គាំទ្រ​លើកទឹកចិត្ត​គ្រាន់តែ​ខ្ញុំ​អាន​ខម​មិន​ក៏​មា ន​ក្ដី​សុខ​ដែរ​ជាពិសេស​បងប្អូន​ចូល​ខ​មិនជា​អក្សរ​សាស្ត្រ​ខ្មែរ​១០០​ភាគរយ​តែម្ដង​។

ដោយឡែក​បើ​ងាក​មក​ចាប់អារម្មណ៍​ទៅ​មើល​កា​រខ ម​មិន​របស់​អ្នកគាំទ្រ​នៅ​ខាងក្រោម​វីដេអូ​នៃ​សាច់​រឿង​នេះ​មិន​ត្រឹមតែ​សរសើរ​លើ​សាច់រឿង​ថា​ល្អមើល​និ ង​បង្កប់ន័យ​អប់រំ​ដល់​សង្គម​នោះ​ទេ​គឺ​ថែមទាំង​សរសើរ​ចំពោះ​ការសម្តែង​ពី​សំណាក់​តួអង្គ​ស្រី​កញ្ញា ពេជ្រ ចរណៃ និង​លោក​ឡៃ ថៃ​ថា​ពិតជា​សាក​សមសម្រា​ប់​ដៃគូ​សម្តែង​ក្នុង​រឿងនេះ​ព្រមទាំង​ដាក់​មនោស​ញ្ចេ​ត​នា​បានល្អ​ទៀតផង​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម