ជីវិតកម្សាន្ដ
អស់ចម្ងល់ ! សូ ដានីតា ប្រាប់ពីមូលហេតុមិនដែលបង្ហោះរូបថតឱបថើបជាមួយគូដណ្តឹងវ័យក្មេង
ភ្នំពេញ ៖ ដោយមានការចោទសួរពីសំណាក់មិត្តភក្តិមហាជនក៏ដូចជាអ្នកគាំទ្របន្ទាប់ពីលេចឮព័ត៌មានថា តារាស្រី សូ ដានីតា បានភ្ជាប់ពាក្យស្ងាត់ៗជាលើកទីពីរជាមួយគូស្នេហ៍វ័យក្មេងប៉ុន្តែកន្លងមកគេមិនដែលបានឃើញតារាស្រីរូបនេះ ថតរូបលក្ខណៈកៀកកើយឬឱបថើបបង្ហោះសាធារណៈជាមួយគ្នានោះទើបធ្វើឲ្យ សូ ដានីតា ចេញមុខឆ្លើយយ៉ាងខ្លីស្រាយមន្ទិលមួយនេះ។

តារាសម្តែង សូ ដានីតា បានឆ្លើយបញ្ជាក់ខ្លឹមសារប្រាប់ឲ្យដឹងដូច្នេះថាកន្លងមកតែងមានមិត្តភក្តិមួយចំនួនតែងសួរខ្ញុំថា ហេតុអ្វីមិនដែលបង្ហោះរូបភាពឱបថើបជាមួយគាត់(គូស្នេហ៍)? ដូច្នេះជាចម្លើយខ្ញុំសូមប្រាប់ទៅវិញតែមួយឃ្លាទេ (ការស្រលាញ់នៅក្នុងចិត្ត បេះដូងនិងពេលវេលាដែលមានឲ្យគ្នាមិនមែនឋិតនៅលើរូបភាពឱបថើប ប៉ុន្មានសន្លឹកដែលបង្ហោះឲ្យគេឃើញទើបថាស្រលាញ់នោះទេ។
សូ ដានីតា បានបន្តទៀតថា នេះជាទស្សនៈរបស់ខ្ញុំទាំងពីរមិនបាច់បង្ហាញរូបភាពអញ្ចឹងទេ បើមិនស្រលាញ់មិនរស់នៅជាមួយគ្នាឬភ្ជាប់ពាក្យនោះទេ (បញ្ជាក់និយាយតែរឿងខ្ញុំ មិនប៉ះពាល់អ្នកណា )ប្រកាសឲ្យហើយព្រោះមនុស្សឥឡូវចូលចិត្តរើសដាក់ខ្លួនណាស់។ ភ្លាមៗនៃការលើកឡើងរបស់ សូ ដានីតា ខាងលើនេះ ក៏ស្រាប់តែអ្នកនាង ចន ច័ន្ទលក្ខិណា បានឆ្លើយតបដែរថា ជាការពិតពេលខ្លះអ្នកចង់ឲ្យគេឃើញរូបឱបថើប ជួនកាលគឺជាអ្នកចង់អួតទាំងដែលធាតុពិតមិនដូចរូបភាពឬជាក្តីសុខបំភ័ន្តភ្នែកតែប៉ុណ្ណោះ។

តាមការកត់សម្គាល់តារាសម្តែងវ័យជ្រេ សូ ដានីតា ក្រោយពេលបែកធ្លាយដំណឹងនៃការភ្ជាប់ពាក្យជាមួយគូដណ្តឹងវ័យក្មេងដែលស្ថិតក្នុងរង្វង់សិល្បៈដូចគ្នារួចមកនោះជារឿយៗគេតែងតែឃើញគូស្នេហ៍របស់ពួកគេទាំងពីរបង្ហាញពីភាពផ្អែមល្ហែមស្នេហ៍តាមរយៈការបណ្តើរគ្នាចូលរួមនៅតាមបណ្តាកម្មវិធីតូចធំមួយចំនួន គ្រាន់តែពេលខ្លះអ្នកទាំងពីរពុំធ្លាប់ថតរូបឱបថើបកៀកកើយបង្ហាញជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកឡើយ៕
ដោយ ៖ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ