ជីវិតកម្សាន្ដ
ប្រវត្តិមិនធម្មតា ពីតារារ៉េបវ័យក្មេង ថៃ ដែលលេចមុខក្នុងបទ “RUN THE TOWN” ជាមួយ វណ្ណដា
Sukkonlawat Pucsombut ភាគច្រើនគេស្គាល់រហស្សនាមថា Sprite គឺជាតារាចម្រៀង-រ៉េបវ័យក្មេង ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០។ ទោះយ៉ាងណា Sprite ត្រូវបានគេចាត់ទុកថា ជាអ្នករ៉េបថ្មីថ្មោងតាំងពីអាយុ ១៥ ឆ្នាំ និងឆាប់បានទទួលជោគជ័យក្នុងវ័យនេះ ដោយសារទេពកោសល្យដែលខ្លួនមានពីកំណើត។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/159375560_195325999024895_2702493104922945848_n.jpg)
យ៉ាងណាមិញក្រោយលេចវត្តមានក្នុងបទ “RUN THE TOWN” ជាមួយតារាចម្រៀងរវណ្ណដារួចមក ប្រាកដជាជាមានអ្នកគាំទ្រកម្ពុជាយើងមួយចំនួនធំ ដែលនិយមស្ដាប់បទរ៉េប ចង់ដឹងពីប្រវត្តិ តារារ៉េបវ័យក្មេងនេះជាក់ជាមិនខានទេ។ខាងក្រោម ជារឿងរ៉ាវខ្លះៗពី Sprite មុនក្លាយជាតារារ៉េបដ៏មានទេពកោសល្យក្នុងប្រទេស ថៃ ។
Sprite មានអាយុ១៧ ឆ្នាំ កើតនៅថ្ងៃទី ៣០ ខែតុលា ២០០៥ នៅ Chachoengsao ប្រទេសថៃ លោកចាប់ផ្ដើមអាជីពជាតារារ៉េបតាំងពីឆ្នាំ ២០១៨ មកម្លេះ។ Sprite បានបង្ហាញខ្លួននៅក្នុងកម្មវិធី ‘Workpoint Super 10 Thailand’ រដូវកាលទី 2 នៅពេលគាត់មានអាយុ ១២ ឆ្នាំ ។ ក្មេងជំទង់រូបនេះ ត្រូវបានគេឲ្យតម្លៃលើគុណភាពនៃការរ៉េប គឺពិតជាមានសមត្ថភាពខ្លាំង និងទទួលបានប្រជាប្រិយភាពភ្លាមៗ ចាប់តាំងពីរូបរាងរបស់របស់លោក។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/182893661-2889179511409962-3631879922842457274-n-25b277b5899ff4bfcd882abc3691af9e-1c9f783e270c2678c304521f285b7cef.jpg)
នៅឆ្នាំ ២០២០ លោកបានចូលរួមក្នុងព្រឹត្តិការណ៍ស្វែងរកទេពកោសល្យម្តងទៀតដែលមានឈ្មោះថា ‘Show Me the Money Thailand’ ។ ក្នុងនោះលោកទទួលបានភាពជោគជ័យ ដោយក្លាយជាជើងឯករង និងបានចុះកិច្ចសន្យាជាមួយទីភ្នាក់ងារ Hypetrain Nino ផងដែរ។ បន្ទាប់មកនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ លោកបានចេញបទចម្រៀងទោលជាផ្លូវការ ជាមួយនឹងបទចម្រៀងមួយបទដែលមានឈ្មោះថា Ai Tao ។ តារាវ័យក្មេងរូបនេះ ក៏អាចនិពន្ធទំនុកច្រៀងបានដោយខ្លួនឯង ហើយបទចម្រៀងដំបូងរបស់ Sprite ទទួលបានការគាំទ្រដល់ទស្សនិកជន ៥៨ លាននាក់ រហូតមានអ្នកគាំទ្រស្គាល់តាំងពីពេលនោះមក។
តារាចម្រៀងរ៉េបក្មេងជាងគេនៅប្រទេសថៃ រូបនេះ ក៏ត្រូវបានគេដឹងថា ជាអ្នកអ្នកនិពន្ធបទភ្លេងនៃខ្សែភាពយន្ត Disney ‘Raya and the Last Dragon’ ដែលមានចំណងជើងថា “Trust Again”
យ៉ាងណាមិញបទចម្រៀង “Thon” Sprite បានធ្វើឲ្យទទួលបានភាពជោគជ័យ ម្ដងទៀត ហើយចូលក្នុងតារា Billboard Global ចំណោម៨៩ ប្រទេស។ Sprite ក៏ជាបុគ្គលមួយរូបដែលស្រលាញ់វប្បធម៌ជាខ្លាំង រាល់តន្ត្រីដែលបង្កើតឡើងដោយលោក តែងតែរួមបញ្ចូលគ្រាមភាសាថៃផ្សេងៗជានិច្ច។
ពានរង្វាន់ និងការតែងតាំង
-នៅក្នុងឆ្នាំ២០២០ Sprite បានឈ្នះពានរង្វាន់ជាសិល្បករអាស៊ីថ្មីល្អបំផុត ក្នុងកម្មវិធីពានរង្វាន់តន្ត្រីអាស៊ី Mnet ក្នុងឆ្នាំដដែលនោះ តារាវ័យ១៧ឆ្នាំរូបនេះ បានឈ្នះពានជាតារាមានមុខមាត់ក្មេងប្រចាំឆ្នាំ បន្ទាប់មកលោកក៏បានទទួលការតែងតាំងជាចម្រៀងហ៊ីបហបប្រចាំឆ្នាំ និងជាវីដេអូតន្ត្រីប្រចាំឆ្នាំល្អបំផុត ក្នុងកម្មវិធី RIN AWARDS។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/167531742_209735310917297_982745044865431228_n.jpg)
ចំណែកនៅក្នុងឆ្នាំ ២០២១ លោកក៏ទទួលការតែងតាំងម្ដងទៀត ជាតារាចម្រៀងប្រចាំឆ្នាំដ៏ល្អ, ជាតារាចម្រៀងសហការគ្នាដ៏ល្អប្រចាំឆ្នាំ ,សិល្បករថ្មីល្អបំផុត ក្នុងកម្មវិធី JTMA៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារា ថៃ ៥ រូបនេះ មានប្រជាប្រិយភាពខ្លាំងក្លា រហូតមានអ្នកគាំទ្រច្រើនជាងគេ ក្នុងប្រទេស
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?