Connect with us

ជីវិតកម្សាន្ដ

ពែកមី ប្រកាសស្វែងរកបុរសវ័យចំណាស់កម្សត់ អង្គុយហូបបាយកៀនតុម្នាក់ឯង

បានផុស

នៅ

ភ្នំពេញ៖ បន្ទាប់ពីមានការបង្ហោះចែកចាយនូវឃ្លីបវីដេអូជុំវិញសកម្មភាពដ៏កម្សត់របស់លោកតាម្នាក់ដែលលក់អង្គុយហូបបាយនៅកៀនតុតែម្នាក់ឯងក្នុងកម្មវិធីមង្គលការមួយ ភ្លាមៗនោះគេឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានសម្តែងក្តីអាណិតអាសូរគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលវីដេអូនោះកំពុងត្រូវបានចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមតិកតុក និងហ្វេសប៊ុកនាអំឡុងពេលប៉ុន្មានថ្ងៃនេះ មិនត្រឹមតែមានការផ្ទុះការចាប់អារម្មណ៍ដោយក្តីអាណិតអាសូរដល់បុរសវ័យចំណាស់នេះទេ គឺថែមទាំ ងមានមហាជនមួយចំនួនបានប្រកាសស្វែងលោកតារូបនោះ ដើម្បីផ្តល់ការឧបត្ថម្ភថវិកា និងអំណោងផ្សេងៗ។

តារាកំប្លែងនាយ ពែកមី ទឹកចិត្តរបស់លោកក៏មិនខុសពីអ្នកគាំទ្រនិងមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមនោះទេ ដោយតារាកំប្លែងរូបនេះបានប្រកាសស្វែងរកលោកតាកម្សត់ម្នាក់នេះ ដើម្បីជួយថវិកាផងដែរ។

នាយ ពែកមី បានបង្ហោះភាពរូបភាពដោយលើកឡើងដូច្នេះថា៖ “បងប្អូន! ខ្ញុំរកអ៊ំម្នាក់ដែលហូបបាយនៅកៀនតុ​ ក្នុងកម្មវិធីការនោះមិនទាន់ឃើញទេ ឥឡូវ ស្រីអូនគាត់ទើបតែបានមើលវីដេអូនោះ គាត់ពឹងឱ្យខ្ញុំជួយរកអ៊ំនោះឱ្យឃើញ”។បន្ថែមលើសពីនេះ នាយ ពាក់មី បានឱ្យដឹងទៀតថា បើបងប្អូនណាស្គាល់គាត់​ អាណិតគាត់​សូរ សូមជួយហៅទូរស័ព្ទលេខ ០១៥ ៣០០ ០០៧ និងហាមស៊ីញ៉ូលេង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

Sokha Hotels

ព័ត៌មានពេញនិយម