ជីវិតកម្សាន្ដ
បវរកញ្ញា ងិន ម៉ារ៉ាឌី ក្តាប់បានតំណែងធំក្នុងភាពយន្តដំបូង
ភ្នំពេញ៖ ស្របពេលដែលការគាំទ្រ និងប្រជាប្រិយភាពកំពុងលេចធ្លោលើវិស័យសិល្បៈ កញ្ញា ងិន ម៉ារ៉ាឌី ដែលជាបវរកញ្ញាចក្រវាលកម្ពុជា ២០២១ ពេលនេះបានចាប់រំលេចខ្លួនជាលើកដំបូងក្នុងខ្សែភាពយន្តថ្មីដែលត្រូវបានគេដឹងថានាងទទួលបានតំណែងធំក្នុងរឿងនោះ។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា បវរកញ្ញា ងិន ម៉ារ៉ាឌី ថ្មីៗនេះត្រូវបានក្រុមហ៊ុនមួយបានទាក់ទងហៅនាងថតសម្តែងរឿងខ្លីក្នុងពេលឆាប់ៗនេះ ដែលក្នុងជំហ៊ានដំបូងនេះគឺ ងិន ម៉ារ៉ាឌី គ្រងតំណែងជាតួឯក។ ប្រភពបន្តថា ភាពយន្តដែល ម៉ារ៉ាឌី ត្រូវថតនេះ គឺជាប្រភេទរឿងបែបស្នេហាយុវវ័យដោយបញ្ចូលមនោសញ្ចេតនាយ៉ាងចាប់អារម្មណ៍។

ងាកទៅមើលសាមីខ្លួន គឺម្ចាស់ម្កុដចក្រវាលកម្ពុជាឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌីក៏បានធ្វើការបង្ហោះនៅក្នុង IG ដោយបានបញ្ជាក់ថា៖ “A new short film is coming soon. Thank you for giving me this opportunity”។
ពាក់ព័ន្ធនឹងដំណឹងនេះដែរមិនទាន់អាចស្វែងរកការសួរនាំបន្ថែមពីកញ្ញា ងិន ម៉ារ៉ាឌី បានទេនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។ យ៉ាងណាក៏មានប្រភពបញ្ជាក់ថា ងិន ម៉ារ៉ាឌី ក្រោយទទួលបានឱកាសសម្តែងលើកដំបូងនេះ នាងបានបង្ហាញពីអារម្មណ៍រំភើប និងសប្បាយចិត្ត ខណៈនាងបានត្រៀមខ្លួនរួចរាល់សម្រាប់តំណែងធំមួយនេះ។

សូមជម្រាបថា កញ្ញា ងិន ម៉ារ៉ាឌី គឺជាម្ចាស់ម្កុដ Miss Universe Cambodia 2021 និងនាងក៏តំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Universe លើកទី៧០ ឆ្នាំ២០២១ នៅប្រទេសអ៊ីស្រាអែល៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់