ជីវិតកម្សាន្ដ
សាពូន មីដាដា ប្រកាសចង់ទៅបួសតែផ្តាំកូនស្រី ត្រូវបន្តវេនបម្រើសិល្បៈ
អតីតតារាចម្រៀងល្បីឈ្មោះម្ចាស់បទ “អ្វីគ្រប់យ៉ាងដើម្បីអូន”លោក សាពូន មីដាដា អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាសិល្បៈរបស់លោកហាក់មានភាពស្ងប់ស្ងាត់ស្ទើរទាំងស្រុងតែម្តងខណៈរឿងរ៉ាវជីវិតស្នេហាជាមួយភរិយា ក៏កំពុងជួបបញ្ហារង្គោះរង្គើបែកបាក់ផងដែរ។

ស្របពេលដែលរឿងរ៉ាវនេះកំពុងតែក្លាយជាមន្ទិល និងការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រស្រាប់តែលោក សាពូន មីដាដា បានបោះពាក្យពេចន៍យ៉ាងភ្ញាក់ផ្អើលថា នៅពេលដែលខ្លួនចូលនិវត្តន៍លោកប្រហែលជាទៅបួសនៅឯព្រំប្រទល់ប្រទេសឥណ្ឌា-នេប៉ាល់។ប៉ុន្តែក្នុងនោះលោកក៏រំលេចការផ្តាំផ្ញើទៅកូនស្រីត្រូវបន្តវេនបម្រើសិល្បៈទី៧របស់ជាតិ។




លោក សាពូន មីដាដា បានរៀបរាប់បែបនេះថា«ឪ ចូលនិវត្តន៍ហើយ ប្រហែលជាទៅបួសរហូតនៅឯពុទ្ធគាយា(កន្លែងព្រះពុទ្ធត្រាស់ដឹង ព្រំប្រទល់ប្រទេសឥណ្ឌា-នេប៉ាល់)ឯណោះ។ កូនស្រីត្រូវបន្តវេនបម្រើសិល្បៈទី៧របស់ជាតិយើងណាកូនមាសឪពុក »។ តាមរយៈដំណឹងបានធ្វើឲ្យអ្នកគាំទ្រយល់ថា ចំណងស្នេហ៍ ១៥ ឆ្នាំ រវាងតារាចម្រៀងលោក សាពូន មីដាដា និងអ្នកនាង សឿ សុធារ៉ា ទំនងជាមិនអាចផ្សះផ្សាត្រូវរូវគ្នាវិញឡើយ ទើបលោកប្រកាសបែបនេះ។

គួររម្លឹកថាកាលពីថ្មីៗនេះអ្នកនាង សឿ សុ ធារ៉ា បានប្រកាសដំណឹងចែកផ្លូវគ្នាជាមួយស្វាមីលោក សាពូន មីដាដា បង្កការភ្ញាក់ផ្អើលដល់មហាជនគ្រប់គ្នា។ គេបានចាំថាអ្នកនាង សឿ សុធារ៉ា និងលោក សាពូនមី ដាដា បានសម្រេចដឹកដៃគ្នាចូលរោងការនាអំឡុងឆ្នាំ ២០០៩ ដែលទទួលបានចំណងដៃកូនស្រីច្បងអាយុ ១១ ឆ្នាំ និងកូនប្រុសអាយុជាង ៤ ឆ្នាំ។ ប៉ុន្តែមុននេះ ស្រាប់តែមានដំណឹងថាចំណងស្នេហានេះ ត្រូវដើរដល់ផ្លូវបែកបាក់ទាំងភ្ញាក់ផ្អើល៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង