Connect with us

ជីវិតកម្សាន្ដ

មុនសហការជាមួយ វណ្ណដា F. Hero ធ្លាប់ចេញបទចម្រៀងជាមួយតារា​ k-pop ល្បីៗទាំងនេះ​

បានផុស

នៅ

F. Hero ត្រូវបានគេស្គាល់ថា ជាតារារ៉េប​មាឌ​យក្ស​មាន​ទេពកោសល្យ​ខ្លាំងមិនធម្មតា នេះក៏ដោយសារ​តែ​ទឹកដមសម្លេង​ធ្ងន់ពីកំណើត​របស់លោកផងដែរ។ F. Hero មានឈ្មោះពិតថា Nattawut Srimhok កើតថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ១៩៨២ ស្រុក Mae Sai ប្រទេសថៃ បច្ចុប្បន្ន​នេះ​​ លោកមានអាយុ៤០ ឆ្នាំ ហើយ។

យ៉ាងណាមិញ​ មុន​​លោក​មក​សហការជាមួយ​កំពូល​តារា​រ៉េប​វណ្ណដា ​លោក​ក៏​ធ្លាប់​បាន​សហការ​ជាមួយ​តារាល្បីៗ​ មានទាំង​តារា Kpop​ ផងដែរ។

១ F.HERO, MILLI និង Changbin

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Changbin សមាជិក​ក្រុម Stray Kids របស់កូរ៉េខាងត្បូង បាន​បានសហការ​ជាមួយ​សិល្បករ​ហ៊ីបហប​ថៃ F.HERO និង MILLI លើបទចម្រៀង​ថ្មី​មួយ ​ដែល​មាន​ឈ្មោះ​ថា ‘Mirror Mirror’ ។ តាមរយៈបទចម្រៀង​នេះដែរ អ្នក​ទាំងបីបានពួតដៃគ្នា​ ដោយមានតារាស្រី Milli រ៉េបនាំមុខគេ។ ចំណែកតារា Changbin ជាអ្នករ៉េបបន្តជាមួយ F. Hero និងច្រៀងអមទៅដែរ។ យ៉ាងណាមិញ​ ប្រជាប្រិយភាព​នៃ​បទ​នេះ​ ​មាន​ចំនួន​អ្នក​ចូល​មើល​រហូត​ដល់​៦២​លាន​ដង។

២ F.HERO ,BamBam និង​ YOUNGOHM

Skrrt​ ជាបទចម្រៀងមួយដែលមានការចូលរួមពីតារា k pop គឺ BamBam និង​YOUNGOHM តារារ៉េបប្រចាំនៅប្រទេសថៃផងដែរ។ បទនេះក៏ល្បីល្បាញមិនធម្មតា ហើយអ្វីដែលកាន់តែពិសេសនោះគឺ BamBam តែម្ដង ដែលលេចមុខក្នុងបទនេះ ធ្វើឲ្យបទ Skrrt​ កាន់តែមានប្រជាប្រិយភាពខ្លាំងក្លាមិនធម្មតា។។

៣ F.HERO ,VannDa , 1MILL និង SPRITE

RUN THE TOWN បាន​ក្លាយ​ជា​បទ​ដ៏​ល្បីល្បាញ​ និង​ទើប​តែ​ចេញ​ក្ដៅ​ៗ​ប៉ុន្មាន​ថ្ងៃនេះ​ប៉ុណ្ណោះ​ ប៉ុន្តែ​សន្ទុះ​អ្នកគាំទ្រ​ហាក់​មាន​ច្រើន​លើសលប់​មិន​គួរ​ឲ្យ​ជឿ​សោះ។ បទនេះ​ដែរ​ មានការចូលរួមពីសំណាក់តារារ៉េប៤ដួងរួមគ្នា​ ដូចជា​៖F.HERO ,VannDa , 1MILL និង SPRITE ជាដើម។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ Lyrics នៃ​បទចម្រៀង​នេះ​គឺ​​អ្នក​ទាំង៤រួម​គ្នា​សរសេរ​តែ​មួយ​ថែម​ទៀត​ផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រវត្តិមិនធម្មតា ពីតារារ៉េបវ័យក្មេង ថៃ ដែលលេចមុខក្នុងបទ “RUN THE TOWN” ជាមួយ វណ្ណដា

ចុចអាន៖Mai Davika ធ្វើឲ្យអ្នកគាំទ្រក្ដៅមុខម្ដងទៀត ដោយសារឈុតពណ៌ផ្កាឈូក បញ្ចេញសាច់ក្រោមចង្កេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥២ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម