ជីវិតកម្សាន្ដ
តួឯកប្រុសក្នុងរឿងទុំទាវ លោក ស៊ុក សុភា ប្រកាសឆ្លងកូវីដ
អតីតតារាសម្តែងតួឯកក្នុងរឿង ទុំទាវ លោក ស៊ុក សុភា បានប្រកាសរកឃើញឆ្លងជំងឺកូវីដ-១៩ បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ខណៈលោកក៏បានសួរនាំមហាជនពីការប្រើប្រាស់ថ្នាំដើម្បីព្យាបាលជំងឺនេះផងដែរ។

នៅលើទំព័រហ្វេសប៊ុករបស់លោក ស៊ុក សុភាកាល ពីរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ម្សិលមិញបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងអ្នកគាំទ្រសម្តែងការភ្ញាក់ផ្អើលបន្ទាប់ពីតារាសម្ដែងប្រុស ស៊ុក សុភា បានបញ្ជាក់ដោយសាធារណៈថា លោកបានធ្វើតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩ ខណៈលោកកំពុងរស់នៅលើទឹកដីអូស្ដ្រាលីជាមួយប្រពន្ធ និងកូន។

លោក ស៊ុក សុភា បានលើកឡើងថា« ខ្ញុំបានឆ្លង Covid-19 ហើយ បងប្អូនតើមានថ្នាំអ្វីញាំបាត់ទេឈឺ បំពង់ក ឈឺក្បាល ក្អក មានស្លេះ ក្ដៅខ្លួន ឈឺគ្រាប់ភ្នែក ឈឺចុកចាប់ពេញខ្លួនរាងកាយ…ល។ អរគុណប្រពន្ធហើយដែលបានមើលថែ»។

ជាមួយគ្នានេះក្រោយពីទទួលបានដំណឹងខាងលើគេឃើញថា មហាជនអ្នកគាំទ្រ និងអ្នកសិល្បៈជាច្រើនបានសម្ដែងនូវការព្រួយបារម្ភ ព្រមទាំងបានណែនាំថ្នាំព្យាបាល និងបានជូនពរឱ្យលោកឆាប់ជាសះស្បើយជំងឺកូវីដ-១៩វិញផងដែរ៕


អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក