ជីវិតកម្សាន្ដ
វណ្ណដា បញ្ចូលសាច់ភ្លេងឧបករណ៍តន្ត្រីខ្មែរ ក្នុងបទ “RUN THE TOWN” អ្នកស្ដាប់អាចមិនចាប់អារម្មណ៍ត្រង់ចំណុចនេះ
បទ “RUN THE TOWN” ត្រូវបានគេដឹងថា មានការចូលរួមសហការពីតារាខ្មែរ-ថៃ និងបានចេញផ្សាយនៅថ្ងៃទី ២២ ខែមេសា ហើយផលិតឡើងដោយផលិតកម្មថៃ High Cloud Entertainment និងផលិតកម្មកម្ពុជា គឺ Baramey Productions។
ទន្ទឹមនោះក្រោយ “RUN THE TOWN” ចេញមិនបានប៉ុន្មានផង សន្ទុះនៃការគាំទ្រហាក់ច្រើនលើសលប់លើសពីការំពឹងទុក។ ជាពិសេសអ្វីដែលប្រជាជនកម្ពុជា យើងចង់ដឹងជាងគេថាតើវណ្ណដានឹងយកអ្វីទៅបង្ហាញដល់ជនជាតិថៃ នៃបទចម្រៀងមួយបទនេះ។ យ៉ាងណាមិញវណ្ណដាពិតជាមិនបានធ្វើឲ្យទស្សនិកជនក្នុងស្រុករបស់យើង ខកបំណងឡើយ ដោយតារារ៉េបរូបនេះ បានពាំនាំនូវឧបករណ៍ភ្លេងខ្មែរដែលគេហៅស្នែង អមជាមួយបទចម្រៀង ត្រង់ឈុតដែលគេចេញមកពីក្នុងរថយន្ត limousine យ៉ាងសង្ហា។
យើងខ្ញុំជឿថា មានទស្សនិកជនមួយចំនួន អាចនឹងពុំបានចាប់ភ្លឹក ព្រោះរវល់តែគយគន់វីដេអូនិង lyrics ដ៏មានអត្ថន័យដែលវណ្ណដាច្រៀងប៉ុណ្ណោះ។ ប៉ុន្តែនៅពេលដែលទស្សនិកជនស្ដាប់ត្រង់ចំណុចនោះរួច ប្រាកដជានឹកស្មានមិនដល់ថាវណ្ណដាពិតជាតារាវ័យក្មេង ដែលឆ្លាតវៃ បើទោះបីជាដើរដល់សម័យជឿនលឿនយ៉ាងណា តែក៏មិនភ្លេចពាំនាំវប្បធម៌ដែលមនុស្សគ្រប់គ្នារៀបនឹងភ្លេចទៅហើយ។
ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនសហការជាមួយ វណ្ណដា F. Hero ធ្លាប់ចេញបទចម្រៀងជាមួយតារា k-pop ល្បីៗទាំងនេះ
ចុចអាន៖ប្រវត្តិមិនធម្មតា ពីតារារ៉េបវ័យក្មេង ថៃ ដែលលេចមុខក្នុងបទ “RUN THE TOWN” ជាមួយ វណ្ណដា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ