ជីវិតកម្សាន្ដ
តារាស្រី ចិន ១០ រូប គ្រងឈុតបុរាណក្នុងរឿងភាគ ត្រូវអ្នកគាំទ្រដាក់នាមថា ជាស្រីស្អាតប្រចាំប្រទេស
អាចនិយាយបានថាក្នុងអំឡុងពេលនេះ រឿងភាគចិនកំពុងអង្រួនចិត្តអ្នកគាំទ្រខ្លាំងបំផុត។ ជាពិសេសរឿងភាគចិនបុរាណ កំពុងរំលេចឈុតប្រពៃណីស្អាតៗ រហូតហ្វេនៗដាក់នាមឲ្យតារាទាំងនោះថា ជាស្រីស្អាតថែមទៀតផង។
១ Dilraba Dilmurat

ពីស៊េរីរឿង Three Lives Three Worlds ដែលជារឿងភាគប្រវត្តិសាស្ត្រប្រទេសចិន Dilraba បានដើរតួថ្មីក្នុងរឿង Eternal Love of Dream ដោយនាងដើរតួជាកញ្ជ្រោងក្រហមកន្ទុយប្រាំបួន ឈ្មោះ Bai Fengjiu ។ រឿងនេះនាងបានគ្រងឈុតប្រវត្តិសាស្ត្រដ៏អស្ចារ្យ មិនធ្លាប់មាន និងជាស៊េរីល្បីល្បាញខ្លាំងបំផុត។
២ Yang Mi

Yang Mi ជាតួឯកស្រីវគ្គមួយក្នុងស៊េរីរឿង Three Lives Three Worlds ដោយនាងបានដើរតួជា Bai Qian ជាអាទិទេពដែលមានត្រកូលកន្ទុយកញ្ជ្រោងប្រាំបួន។ រឿងនេះ Yang Mi បានគ្រងឈុតបុរាណដ៏ស្រស់ស្អាតបំផុត។ លើសពីនេះរឿងភាគចិននេះ ក៏ទទួលបានចំណាត់ថ្នាក់ភ្លូកទឹកភ្លូកដី មានអ្នកទស្សនាខ្ពស់ សូម្បីតែរឿងបានចប់ក៏ដោយ ក៏មហាជននៅតែតាមដានដដែលៗ។
៣ Peng Xiaoran

ឈុតមួយក្នុងរឿង Goodbye My Princess តារាស្រី Peng Xiaoran បានដើរតួជា Xiao Feng ជាព្រះនាងទីប្រាំបួននៃខេត្ត Xizhou ។ ក្នុងរឿងនេះ Peng Xiaoran ស្អាតគួរឲ្យស្រលាញ់ស្ទើរគ្រប់ឈុត ជាពិសេសគឺឈុតប្រពៃណី។ វាជាស៊េរីមួយទៀត ដែលមានសំលៀកបំពាក់ស្អាតខ្លាំងមិនធម្មតា។
៤ Zhao Lusi

រឿងភាគចិន The Long Ballad ក៏បានបង្ហាញពីភាពស្រស់ស្អាត និងគួរឲ្យស្រលាញ់នៃឈុតបុរាណដែលគ្រងដោយ Zhao Lusi ។ បូកនឹងបុគ្គលិកលក្ខណៈក្នុងរឿង ដែលនាងសំដែងគឺស្លូតបូត កាន់តែធ្វើឲ្យនាងលេចធ្លោថែមទៀត។
៥ Yang Zhi

Yang Zhi ដែលសម្ដែងជា Jin Mi ជាកូនស្រីរបស់ទេពធីតាបុប្ផា។ ស៊េរីដ៏ពេញនិយមដែលមានចំនួនអ្នកមើលដប់ពាន់លាន។ លើសពីនេះ ឈុតសំលៀកបំពាក់ក៏ស្អាតខ្លាំង និងពិតជាអស្ចារ្យបំផុតផងដែរ។
៦ Bai Lu

ក្នុងរឿងភាគចិន One and Only នេះ Bai Lu ដើរតួជា Cui Shi Yi ដែលជាអនាគតភរិយារបស់រាជទាយាទ។ ស៊េរីដ៏ល្បីនេះ មានសំលៀកបំពាក់ស្អាតៗ គ្រប់ឈុត បូករួមនឹងបុគ្គលិកលក្ខណៈក្នុងរឿង ដែលនាងបានដើរតួជានារីវ័យក្មេង និងថ្លៃថ្នូរ។
៧ Ju Jing Yi

ក្នុងរឿងភាគចិនដែលមានចំណងជើងថា Yunxi តារារូបនេះ បានដើរតួជាវេជ្ជបណ្ឌិតស្ត្រីដ៏មានទេពកោសល្យ ពូកែខាងផ្សំថ្នាំ និងថ្នាំពុល។ ស៊េរីដ៏ល្បីមួយទៀតក្នុងសាច់រឿងនេះ គឺការវាយតម្លៃល្អ និន្នាការល្អខ្លាំង និងឈុតដែលធ្វើឲ្យ Ju Jing Yi ល្បីល្បាញខ្លាំងផងដែរ។
៨ Hu Yixuan

ក្នុងរឿងភាគចិន My Dear Destiny តារារូបនេះ ត្រូវបានគេបញ្ជូនទៅធ្វើជាប្រពន្ធចុងឈ្មោះ Cao Qingli ដែលស្លាប់ដោយសារតែលង់ទឹក នៅយប់ពេញបូណ៌មី។ សម្រាប់ឈុតនេះ ជាស្ទីលបែបអតីតកាលគួរឲ្យស្រលាញ់ មានទាំងសប្បាយ និងកំប្លែងលាយឡំគ្នា។
៩ Li Qin

រឿង The Wolf ដើរតួជា Ma Zhaixing ជាស្រីស្អាតដែលមានទាំងតួឯក និងតួរងលង់ស្នេហ៍។ វាជាស៊េរីរឿងដ៏រីករាយជាទីបំផុតដោយបង្ហាញពី សមរភូមិបល្ល័ង្ក ស្នេហាត្រីកោណ។ជាពិសេស តារារូបនេះ ពិតជាស្អាតគ្រប់ឈុតតែម្ដង។
១០ Tang Min

ក្នុងរឿងភាគចិន “General’s Lady” នាងបានដើរតួជា Shen Jin ដែលជានារីវ័យក្មេងទីបី ដែលបានរៀបការជាមួយមេទ័ពបិសាច។ រឿងនេះ Tang Min ស្អាតហើយគួរឲ្យស្រលាញ់ ដោយមានបុគ្គលិកលក្ខណៈភ្លន់ភ្លន់។ សាច់រឿងនេះដែរក៏បង្ហាញពីភាពសប្បាយ និងគួរឲ្យអស់សំណើចខ្លាំងផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលតារាស្រីសម្រស់ស្អាត មានឥទ្ធិពលខ្លាំងក្នុងវិស័យសិល្បៈនៅប្រទេស ចិន នាឆ្នាំនេះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់