ជីវិតកម្សាន្ដ
ការស៊ើបអង្កេតរឿងក្ដី Tangmo ឈានដល់ទីបញ្ចប់ មនុស្ស ៦នាក់ត្រូវចោទប្រកាន់
បន្ទាប់ពីបើកការស៊ើបអង្កេតរយៈពេលពីរខែលើករណីស្លាប់របស់តារាសម្តែងថៃ Nida Patcharaveerapong ឬ Tangmo ដែលបានលង់ទឹកទន្លេចៅប្រាយ៉ា កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ប៉ូលិសបានចោទប្រកាន់មិត្តរួមទូកទាំង ៥នាក់របស់នាង និងមេធាវីម្នាក់ដែលបានដាក់ពាក្យបណ្ដឹងក្លែងក្លាយ និងបានបញ្ជូនសំណុំរឿងទៅតុលាការនៅថ្ងៃនេះ។
ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅការិយាល័យប៉ូលិស ក្នុងទីក្រុងបាងកក ប៉ូលិសមិនបានបញ្ជាក់ថា ការស្លាប់របស់តារាស្រី Tangmo ជាឧបទ្ទវហេតុ ឬជាឃាតកម្មឬឡើយ។ ផ្ទុយទៅវិញប៉ូលិសសន្និដ្ឋានថា ការលង់ទឹករបស់ Tangmo បណ្តាលមកពី “ការធ្វេសប្រហែស” របស់នរណាម្នាក់នៅលើទូក តែមិនបានកំណត់អត្តសញ្ញាណជនសង្ស័យណាម្នាក់ឱ្យប្រាកដ ដែលត្រូវជាប់ចោទនោះទេ ដោយទុកករណីនេះឱ្យតុលាការជាអ្នកវិនិច្ឆ័យទោស។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ឯក Chirapat Phumchit ស្នងការនគរបាលក្រុង។
ស្នងការរូបនេះនិយាយថា “Tangmo មិនបានធ្លាក់ចូលទៅក្នុងទន្លេដោយការធ្វេសប្រហែសរបស់នាងទេ ប៉ុន្តែមានមនុស្សម្នាក់ដែលមិនប្រុងប្រយ័ត្ន ហើយនាំឲ្យនាងស្លាប់”។
បន្ថែមពីលើនេះ ប៉ូលិសក៏បានបង្ហាញតារាងពេលវេលាលម្អិតនៃព្រឹត្តិការណ៍មុន និងកំឡុងពេលនៅលើទូក រួមទាំងការវិភាគអំពីផ្លូវទឹករបស់ទូកយោងតាម GPS ក៏ដូចជារូបភាពផ្សេងៗដែលថតចេញពីទូរសព្ទរបស់តារាស្រីរូបនេះ និងវីដេអូ CCTV បញ្ជាក់ថា Tangmo ស្លាប់ដោយសារការធ្វេសរបស់មិត្តរួមក្រុមពិតមែន។
ក្នុងសន្និសីទសារព័ត៌មាន លោក Chirapat បញ្ជាក់ថា ករណី Tangmo ចប់សព្វគ្រប់ ហើយគ្មានចំណុចណាក្នុងការធ្វើការពិនិត្យបន្ថែមទៀតឡើយ។ ដូច្នេះហើយ ទើបសមត្ថកិច្ចបញ្ជូនវត្ថុតាង និងរបាយការណ៍ទៅព្រះរាជអាជ្ញានៅថ្ងៃនេះ ដើម្បីពិចារណា ខណៈការស៊ើបអង្កេតឈានដល់ការបិទបញ្ចប់ ហើយសំណុំរឿងនឹងឈានចូលដល់ដំណាក់កាលបន្ទាប់នៅក្នុងតុលាការ។
ប៉ុន្តែ Chirapat បានសង្កត់ធ្ងន់ថា នេះមិនមែនជាការសន្និដ្ឋាននៃករណី Tangmo ដូចដែលប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍នោះទេ។ ផ្ទុយទៅវិញ វាជាជំហានបន្ទាប់នៅក្នុងដំណើរការតុលាការ ដែលប៉ូលីសត្រូវតែបញ្ជូនរបាយការណ៍ និងភស្តុតាងទៅព្រះរាជអាជ្ញាសាធារណៈដើម្បីធ្វើការបញ្ចេញមតិ។
ចំណែកជនសង្ស័យទាំង ៦នាក់រួមមាន Tanuphat Lertthaweewit (Por), Paiboon Treekanchananan (Robert ), Nitat Kiratisut Sathor (Job), Itsarin Jutha Suksawat (Gatick ), Wisapat Manomairat (Sand) និង Phim Thamtheerasri (មេធាវី) បានចូលខ្លួនទៅការិយាល័យអយ្យការខេត្ត Nonthaburi នៅរសៀលថ្ងៃនេះ ដើម្បីទទួលដីការឡើងសវនាការនៅថ្ងៃទី២៧ ខែឧសភា ខាងមុខនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កម្មវិធី Miss Grand Thailand 2022 បង្ហាញឈុតតំណាងជាតិទាំង ៧៧ឈុត
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង