ជីវិតកម្សាន្ដ
ទម្រាំមានទីផ្សារខ្លាំងនៅខ្មែរ និង ថៃ តើ ស៊ីន យូប៊ីន ឆ្លងកាត់វិថីសិល្បៈយ៉ាងដូចម្ដេចខ្លះ?
អតីត Freshie Girls កញ្ញា ស៊ីន យូប៊ីន តារាសម្ដែង និងពិធីការិនី ដែលមានប្រជាប្រិយភាពការងារហូរចូលដូចទឹក មិនថាក្នុងស្រុក និងនូវប្រទេសថៃ តើទម្រាំមានថ្ងៃនេះ ស៊ីន យូប៊ីន ឆ្លងកាត់វិថីសិល្បៈយ៉ាងដូចម្ដេចខ្លះ។

បើកទំព័រជីវិតសិល្បៈជាមួយការប្រលង Freshie Girls and Boys ជំនាន់ទី ១២ កាលពីឆ្នាំ ២០១៣ ដែលក្នុងពេលនោះ កញ្ញា ស៊ីន យូប៊ីន ទទួលបានជយលាភីលេខ ១ និងទទួលបានពានរង្វាន់ដល់ទៅ ៧។ ជាភ័ព្វសំណាង បន្ទាប់ពីទទួលបានជយលាភីមិនទាន់បានប៉ុន្មានផង កញ្ញាក៏បានក្ដោបកាប់ឱកាសជាតួឯកស្រីជាមួយលោក ខាត់ វ៉ៃហាំង នៅក្នុងរឿងភាគដំបូង និស្ស័យស្នេហ៍ខ្ញុំ ដែលទទួលបានគាំទ្រជោគជាំស្ទើរមិនគួរឲ្យជឿ។


ស៊ីន យូប៊ីន កើតថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ១៩៩៥ នៅរាជធានីភ្នំពេញ ដែលមានលោកឪពុកជាមន្ដ្រីរាជការ អ្នកម្ដាយជាអ្នកជំនួញ និងមានបងប្អូនចំនួន ៣ នាក់។ នៅឆ្នាំ ២០១៧ ក្នុងព្រឹត្តិការណ៍មហោស្របជាតិលើកទី ៥ កញ្ញា ស៊ីន យូប៊ីន បានទទួលពានរង្វាន់ជាតារាស្រីឆ្នើមប្រចាំឆ្នាំ តាមរយៈខ្សែភាពយន្តរឿង “តម្លៃស្នេហ៍”។ លើសពីនេះទៅទៀត តាមរយៈទេពកោសល្យ សមត្ថភាព បូករួមជាមួយសម្រស់ នៅឆ្នាំ ២០២០ កញ្ញា ក៏ត្រូវបានផលិតករថៃចាប់អារម្មណ៍ទាក់ទងឲ្យទៅសម្ដែងរឿង The Protector ឬ កំពូលអង្គរក្សមុខខ្មូត ដែលមានការចាក់បញ្ចាំនៅប្រទេសថៃ និងកម្ពុជាព្រមគ្នា។ ទន្ទឹមនឹងការលិចមុខក្នុងរឿងកុនថៃ កញ្ញា ស៊ីន យូប៊ីន ក៏តែងតែលិចមុខនៅក្នុងកម្មវិធីផ្សេងៗនៅក្នុងប្រទេសថៃជារឿយៗផងដែរ។ ចំណែកក្នុងស្រុកឯណោះវិញ កញ្ញាក៏មមាញឹកមិនស្ទើរ មិនថា រឿងភាគ រឿងដុំ និងការថតស្ពតពាណិជ្ជកម្មផ្សេងៗ បូករួមជាការតំណែងជាទូតសុឆន្ទៈរបស់ Pedro, Chipmong malls , Chipmongland condo និងជា CEO របស់ Firetiger។


គួររំលឹកថា កញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វ៉ៃហាំង ក៏ជាគូស្នេហ៍មួយគូដែលទស្សនិកជនតែងតែលួចច្រណែននឹងពួកគេទាំងពីរ តាមរយៈសាច់រឿង និងក្រៅសាច់រឿងដូចគ្នា ហើយក្នុងពេលឆាប់ៗខាងមុននេះ អ្នកទាំងពីរនឹងលិចមុខជាមួយគ្នាក្នុងរឿងភាគថ្មី ដែលមានចំណងជើងថា លួចស្នេហ៍គូដណ្ដឹង៕







អត្ថបទ៖ ផានិត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ