ជីវិតកម្សាន្ដ
បិទបញ្ចប់ក្ដី ការស្លាប់របស់ Tangmo គឺដោយសារ ថប់ដង្ហើមពីការលង់ទឹក
លោកឧត្តមសេនីយ៍ទោ ជីរ៉ាផាត ភូមិឈីត (Chirapat Phumchit) មេបញ្ជាការដ្ឋាននគរបាលភូមិភាគ១ កាលពីថ្ងៃអង្គារបានធ្វើសន្និសីទកាសែតបូកសរុបលទ្ធផលបិទសំណុំរឿងរបស់កញ្ញា តេងម៉ូ នីដា (Tangmo Nida) ដែលជាតារាសម្ដែងស្រីដ៏ល្បីម្នាក់ បន្ទាប់ពីស្លាប់ដោយអាថ៌កំបាំង ក្រោយធ្លាក់ពីលើទូកល្បឿនលឿនក្នុងទន្លេចៅប្រាយ៉ាកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ។
ដោយនគរបាលនៃអធិការស្រុកនុនថាបូរ៉ី (Nonthaburi), នគរបាលនៃស្នងការខេត្តនុនថាបូរ៉ី, សមត្ថកិច្ចស៊ើបអង្កេត រួមសហការគ្នាធ្វើការស៊ើបអង្កេតលើសំណុំរឿងនៃការស្លាប់នេះ ក៏ដូចជាបានសម្ភាសសាក្សីជាង ១៤០ នាក់ ឯកសារកំណត់ហេតុចំនួន ៨ ក្បាលធំៗ កម្រាស់ជាង ១,០០០ ទំព័រ ព្រមទាំងប្រមូលបានវត្ថុភស្តុតាងផ្សេងៗ មានទាំងរូបភាពខ្សែវីដេអូ CCTV ពីកាមេរ៉ាសុវត្ថិភាពចំនួន ៧០ និងឃ្លីបជាង ២០០ ឃ្លីបផងនោះ, លោកឧត្តមសេនីយ៍ទោ ជីរ៉ាផាត ភូមិឈីត (Chirapat Phumchit) បានថ្លែងគួសបញ្ជាក់ថា សំណុំរឿងករណីនេះបានចប់សព្វគ្រប់ហើយ គ្មានចំណុចណាដែលត្រូវត្រួតពិនិត្យបន្ថែមទៀតឡើយ ។
ទន្ទឹមគ្នានេះ សមត្ថកិច្ចក៏បានបើកឃ្លីបមួយចំនួន ហើយបានបង្ហាញពីពេលវេលានៃការស្លាប់ និងបាននិយាយថា កញ្ញា តេងម៉ូ គឺស្លាប់ដោយសារ “ថប់ដង្ហើមពីការលង់ទឹក” ។ ចំណែកមុខរបួសរបស់នាង គឺប៉ះត្រូវនឹងកង្ហារស្លាបចក្រទូក និងប្ដឹងជនសង្ស័យ ៦ នាក់ចោទពីបទធ្វេសប្រហែសបង្កឱ្យអ្នកដទៃស្លាប់ ពោលគឺមានអ្នកធ្វេសប្រហែសដែលបណ្តាលឱ្យកញ្ញា តេងម៉ូ នីដា រហូតដល់ស្លាប់ ។
ដោយឡែកនៅត្រង់ចំណុចខ្លះនៃឃ្លីបបានឱ្យដឹងថា មានវត្ថុមួយចំនួននៅផ្នែកខាងក្រោយទូកនៅមុនពេលបាត់ខ្លួន ខណៈដែល កញ្ញា តេងម៉ូ នោម ឬអត់នោះ មិនមាននរណាឃើញទេ ពោលមានសាក្សីតែម្នាក់គត់ដែលបាននិយាយថា កញ្ញា តេងម៉ូ បានដើរទៅផ្នែកខាងក្រោយទូក ហើយអង្គុយនោម ហើយធ្លាក់ពីលើទូក ។
ប៉ុន្តែចំពោះការនោម ឬមិននោមនោះ មិនអាចនិយាយបានទេ ដោយគ្រាន់តែគេជឿថាមានមនុស្សមកខាងក្រោយទូក ហើយក៏បាត់ខ្លួនទៅវិញ ហើយរួមជាមួយនឹងការធ្វើកោសល្យវិច័យលើមុខរបួស ខាងគ្រូពេទ្យបាននិយាយថា មុខរបួសត្រង់ភ្លៅ និងជើងរបស់កញ្ញា តេងម៉ូ មុតនឹងកង្ហាស្លាបចក្រទូក អំឡុងពេលធ្លាក់ពីលើទូក ដែលត្រូវបានសន្និដ្ឋានថា ជើងរបស់នាងត្រូវបានចូលទៅក្នុងកង្ហាស្លាបចក្រទូក ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Post Today
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់