ជីវិតកម្សាន្ដ
ឌីជេ សូដា ត្រូវបង្ខំឲ្យស្រាតខោចេញ ពេលកំពុងជិះយន្តហោះ (មានវីដេអូ)
ឃ្លីបវីដេអូមួយបង្ហាញពីឌីជេ សូដា ត្រូវបានបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក បណ្ដេញចេញពីយន្តហោះ និងបង្ខំឲ្យនាងស្រាតខោ ដែលមានអក្សរ Fuck you ចេញផងដែរ

ក្រោយលេចឃ្លិបភ្លាមៗ នាងក៏បាននិយាយថា ម្សិលមិញ ខ្ញុំបានហោះហើរពីអាកាសយានដ្ឋាន JFK ក្នុងទីក្រុងញូវយ៉ក ហើយបានចុះចតនៅអាកាសយានដ្ឋាន LAX ក្នុងទីក្រុង LA ដោយក្រុមហ៊ុនអាកាសចរណ៍អាមេរិក។ ខ្ញុំត្រូវបានគេបំភិតបំភ័យ និងធ្វើឲ្យអាម៉ាស់នៅចំពោះមុខអ្នកផ្សេង។ ខ្ញុំត្រូវបង្ខំចិត្តចុះពីយន្តហោះ ហើយគំរាមឲ្យស្រាតខោនៅច្រកទ្វារឡើងយន្តហោះ។ ខ្ញុំមិនដែលមានបញ្ហារឿងខោ ក្នុងអំឡុងពេលដំណើរកម្សាន្តនៅអាមេរិករបស់ខ្ញុំទេ។


នាងក៏បានបន្ថែមទៀតថា ពេលកំពុងអង្គុយលើកៅអី First Class ស្រាប់តែមានមន្ត្រីម្នាក់មកជិត ហើយប្រាប់ខ្ញុំឲ្យយកកាបូបដោយមិនពន្យល់។ នៅពេលដែលខ្ញុំត្រូវបានគេដេញចេញពីយន្តហោះ មន្ត្រីរូបនេះបាននិយាយ ខ្ញុំស្លៀកខោមិនសមរម្យ ហើយធ្វើឲ្យអ្នកដទៃមិនស្រួលចិត្ត។ បុគ្គលិកបានប្រាប់ខ្ញុំឲ្យផ្លាស់ប្ដូរខោ ហើយឡើងជើងហោះហើរបន្ទាប់។ ទោះបីជាខ្ញុំមានកិច្ចប្រជុំដ៏សំខាន់មួយនៅ LA នៅថ្ងៃនោះក៏ដោយ។ ខ្ញុំសុំឲ្យគេអនុញ្ញាតឲ្យខ្ញុំហោះហើរ ប៉ុន្តែទាំងបុគ្គលិក ឬអ្នកទទួលភ្ញៀវមិនស្ដាប់ទាល់តែសោះ បើទោះបីជាខ្ញុំបាននិយាយថា ខ្ញុំនឹងផ្លាស់ប្ដូរខោរបស់ខ្ញុំចេញក៏ដោយ។ អ្វីដែលគួរឲ្យភ័យខ្លាច គឺពួកគេបង្ខំឲ្យខ្ញុំអាក្រាត នៅចំពោះមុខបុគ្គលិកនិងភ្ញៀវ ។

យ៉ាងណាមិញ ក្រោយឧប្បត្តិហេតុនេះកើតឡើង នាងក៏ត្រូវបានពន្យាពេលហោះហើរជាងមួយម៉ោងដែរ។ នាងបានបញ្ចាក់បន្ថែមថា នាងពិតជាភ័យខ្លាចខ្លាំងណាស់ ដែលបានជិះយន្តហោះត្រឡប់ទៅ LA ក្នុងអំឡុងពេលដំណើរកម្សាន្តរយៈពេល៨ ឆ្នាំរបស់នាង។ នាងសឹងមិនជឿថា រឿងនេះកំពុងកើតឡើង ជាពិសេសនៅក្នុងប្រទេសដែលគេស្គាល់ថា មានសេរីភាពបញ្ចេញមតិផ្ទាល់ខ្លួន។ នាងក៏សង្ឃឹមថា រឿងបែបនេះនឹងមិនកើតឡើងចំពោះអ្នកណាទៀតទេ។

គួរបញ្ជាក់ដែរថា DJ Soda ឬ Hwang So Hee គឺជាឌីជេកូរ៉េដ៏ល្បីល្បាញ សូម្បីតែនៅកម្ពុជាយើងផ្ទាល់ក៏ដោយ៕
សូមទស្សនាវីដេអូ
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ