ជីវិតកម្សាន្ដ
ប្រទះឃើញ តារាសម្ដែងហុងកុងជើងចាស់ Kenneth Tsang ស្លាប់នៅក្នុងសណ្ឋាគារ
យោងតាមរបាយការណ៍របស់ South China Morning Post បានឲ្យដឹងថា តារាសម្តែងហុងកុង Kenneth Tsang ដែលល្បីល្បាញលើកញ្ចក់ទូរទស្សន៍ជាច្រើនឆ្នាំមកហើយ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារដាច់ដោយឡែកមួយ ក្នុងទីក្រុងហុងកុង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នេះ។

SCMP បានរាយការណ៍ថា តារាសម្ដែងរូបនេះបានស្លាប់ក្នុងវ័យ ៨៧ឆ្នាំ ក្រោយត្រឡប់ពីសិង្ហបុរីទៅហុងកុងវិញកាលពីថ្ងៃទី២៥ ខែមេសា។ គាត់បានចូលស្នាក់នៅសណ្ឋាគារ Kowloon ក្នុងបន្ទប់ដាច់ដោយឡែក សម្រាប់ធ្វើចត្តាឡីស័ក រយៈពេល ៧ថ្ងៃ បន្ទាប់ពីគាត់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៦ ខែមេសា។
នៅព្រឹកថ្ងៃទី២៧ ខែមេសា បុគ្គលិកសណ្ឋាគារបានគោះទ្វារបន្ទប់របស់គាត់ ប៉ុន្តែមិនមានការឆ្លើយតបនោះទេ ទើបបុគ្គលិកបង្ខំបើកទ្វារ ហើយប្រទះឃើញ Tsang កំពុងសន្លប់ស្តូកស្ដឹង។ ភ្លាមៗគ្រូពេទ្យបានមកដល់កន្លែងកើតហេតុ និងបានពិនិត្យស្ថានភាពរបស់គាត់ ហើយគ្រូពេទ្យរកឃើញថា គាត់បានស្លាប់បាត់ទៅហើយ។ ចំពោះមូលហេតុជាក់លាក់អំពីការស្លាប់នេះ ប៉ូលិសកំពុងបើកការស៊ើបអង្កេត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការស៊ើបអង្កេតរឿងក្ដី Tangmo ឈានដល់ទីបញ្ចប់ មនុស្ស ៦នាក់ត្រូវចោទប្រកាន់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ