Connect with us

ជីវិតកម្សាន្ដ

ហ្សូណូ ទម្លាយរូបស្និទ្ធស្នាលនិងប្រកាសថា សុខ ស្រីនាង ជាគូជីវិត

បានផុស

នៅ

អ្នកគាំទ្រនិងមហាជនមានការភ្ញាក់ផ្អើល ខណ:ដែលសុខៗស្រាប់តែតារាចម្រៀងរូបសង្ហាលោក ហ្សូណូ បានប្រកាសថាតារាចម្រៀងមេម៉ាយរូបស្រស់ សុខ ស្រីនាង ជាគូគាប់ភ្ជាប់ជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណឹងនេះបានធ្វើឲ្យមហាជនជាច្រើនកាន់តែចាប់អារម្មណ៍ដោយហេតុថា កន្លងមកលោក ហ្សូណូ និង សុខ ស្រីនាង តែងបង្ហាញកាយវិការស្និទ្ធស្នាល និងបង្ហោះរូបភាពមានលក្ខណ:ជិតដិតជាមួយគ្នាបំផុត។ យ៉ាងណាមិញថ្មីៗនេះលោក ហ្សូណូ ក៏បានបង្ហោះរូបភាពចំនួន២សន្លឹកអមដោយពាក្យលើកឡើងថា គូរគាប់ជីវិត ។

តាមរយ:ដំណឹងនេះ មានការលើកឡើងពីអ្នកគាំទ្រថា បេីពិតមែន​ ខ្ញុំអរជាងបានចូលរួមថ្ងៃការម្ដាយខ្ញុំទៀត។ ពិតជាចង់អោយបងទាំងពីរក្លាយជាគូជីវិតខ្លាំងណាស់ ស្រលាញបងទាំងពីរពេញបេះដូង។ ឯខ្លះទៀតនិយាយថា សមគ្នាណាស់​អាយដល។ បោកគេទៀតហើយអាយដល។

ជុំវិញដំណឹងនេះដែរ កម្ពុជាថ្មី នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ មិនទាន់អាចទាក់ទងដើម្បីសូមការសួរនាំពីតារាចម្រៀងលោក ហ្សូណូ បាននៅឡើយទេ ខណ:អ្នកនាង សុខ ស្រីនាង ក៏មិនទាន់អាចស្វែងរកការបកស្រាយបានដែរ។ ដោយឡែកនៅពេលមហាជនសួរនាំច្រើនគេឃើញលោក ជុំ លីណូ បាននិយាយដោយខ្លីថា គេថតMVសោះ ចឹងហា ចឹងហា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ២១ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម