ជីវិតកម្សាន្ដ
ភរិយាលោកឧកញ៉ា ឌួង ឆាយ បន្តទម្លាយសារមិនស្តាយក្រោយ បន្ទាប់ពីប្រកាសចែកផ្លូវគ្នា
ភរិយារបស់លោកឧកញ៉ា ឌួង ឆាយ គឺអ្នកស្រី ដេត ម៉ាលីណា កាលពីថ្មីៗនេះបានធ្វើឲ្យមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលហើយកើតជាមន្ទិលគ្រប់គ្នាក្រោយ ពេលដែលអ្នកស្រីបានបង្ហោះសារទម្លាយប្រាប់ពីការចែកផ្លូវគ្នាជាមួយស្វាមីលោកឧកញ៉ា ឌួង ឆាយ។

ដំណឹងដ៏រសើបនេះ បានធ្វើឲ្យមហាជនជាច្រើននាំ គ្នាទន្ទឹងរង់ចាំតាមដានគ្រប់គ្នាដោយចង់ដឹងថា តើនេះជាព័ត៌មានពិតឬមួយយ៉ាងណា? ខណៈដែលឧកញ៉ា ឌួង ឆាយ ហាក់មិនមានប្រតិកម្មចំករណីនោះឡើយ។ ដោយឡែកបើចាប់អារម្មណ៍ទៅមើលនៅលើAccount Facebookរបស់អ្នកស្រី ដេត ម៉ា លីណា កាលពីយប់មិញបានបង្ហោះសារខ្លីមួយទៀតបង្កការចាប់អារម្មណ៍សម្រាប់មហាជនជាថ្មីម្តងទៀត។

តាមរយៈខ្លឹមសាររបស់ភរិយាលោកឧកញ៉ា ឌួង ឆាយ គឺអ្នកស្រី ដេត ម៉ាលីណា បានរៀបរាប់ថាខ្ញុំមិនស្ដាយក្រោយនិងអតីតកាល ប៉ុន្តែខ្ញុំស្ដាយពេលវេលា ដែលចំណាយទៅលើមនុស្សខុសអ្នកដទៃមើលមកអ្នកជាមនុស្សបែបណាមិនសំខាន់ទេ អ្វីដែលសំខាន់អ្នកធ្វើខ្លួនបែបណាឲ្យគេមើល។ ពេលខ្លះហត់នឿយណាស់ តែមិនអាចឈប់បានទេ ព្រោះខ្លួនឯង គឺត្រូវពឹងខ្លួនឯង Deth Malina។

ជុំវិញរឿងរ៉ាវដ៏រសើបនេះ គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២ ០២០នេះ គេនៅមិនទាន់ឃើញមានប្រតិកម្មណាមួយពីសំណាក់លោកឧកញ៉ា ឌួង ឆាយ នៅឡើយទេ ខណៈមានអ្នកគាំទ្រមួយចំនួនធំកំពុងរង់ចាំការបកស្រាយដោយទាល់មាត់ពីលោកឧកញ៉ាឌួង ឆាយ និងភរិយាដោយហេតុថា មានមតិខ្លះមិនទាន់មានជំនឿរលើករណីនេះ និងខ្លះទៀតដាក់សង្ស័យថា គណនីហ្វេសប៊ុកភរិយាលោកឧកញ៉ា ឌួង ឆាយ អាចត្រូវបានគេលួចហេកទៅគ្រប់គ្រងក៏ថាបាន។


សូមជម្រាបដែរថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅភរិយាលោកឧកញ៉ា ឌួង ឆាយ បានប្រកាសតាមទំព័រហ្វេសប៊ុករបស់ខ្លួនពីការលែងលះគ្នា ធ្វើឲ្យមហាជននិងអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំង។ ខ្លឹមសារនោះ ត្រូវបានអ្នកស្រី ដេត ម៉ាលីណា លើកឡើងថា សូមពូមីងបងប្អូនទាំងអស់គ្នា ជួយទទួលដឹងឮចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធនឹង ឌួង ឆាយ ហើយនិងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធនឹងនាងខ្ញុំតទៀតទេ។ សូមអរគុណ១៣.១៣.២០២០(Deth Malina)៕

អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ឆ្លងកាត់បទពិសោធន៍! លោក សាវិន ហ្វីលីព ចែករំលែកចំណេះដឹង ដើម្បីក្លាយជាបុគ្គលជោគជ័យ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន