Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀងស្រី កូរ៉េ ៥ រូប មិនត្រឹមមានទឹកដមពិរោះ តែក៏សម្ដែងភាពយន្តបានយ៉ាងល្អឥតខ្ចោះ

បានផុស

នៅ

ការក្លាយជាបុគ្គលសាធារណៈ គឺពិតជាទាមទារឲ្យមានពហុជំនាញ និងវិជ្ជាជីវៈ ដើម្បីពង្រីកអាជីពក្នុងវិស័យការងារ។ ហេតុផលគឺ សិល្បករកូរ៉េទាំងអស់ តែងតែត្រូវបានបំពាក់​ដោយសមត្ថភាព​ផ្សេងៗ​ពី​ភ្នាក់ងារ​ មុនពេលបង្ហាញខ្លួនលើកដំបូង។

ការ​សម្ដែង​ក្នុង​រឿង​ភាគ ឬ​ភាពយន្ត​ ជា​សមត្ថភាព​មួយ​ដែល​មិន​មែន​មនុស្ស​គ្រប់​រូប​អាច​ធ្វើ​បាន​នោះ​ទេ។ យ៉ាងណាមិញ មានតារាស្រី K-Pop មួយចំនួន ដែល​មាន​ទេពកោសល្យ​ក្នុងការ​សម្តែង​មិនធម្មតា។

១ Yoona សមាជិក SNSD

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពី​មាន​ទឹកដម​សំឡេង​ដ៏​ពីរោះ និង​ទឹកមុខ​ដ៏​គួរ​ឲ្យ​​ទាក់ទាញ​នោះ Yoona ក៏​អាច​សម្ដែង​បាន​ផង​ដែរ​។ តារា​ស្រី​កើត​ឆ្នាំ ១៩៩០ រូប​នេះ​ បាន​ដើរតួ​ជា​ច្រើន​ចាប់​តាំង​ពីការ​សម្ដែង​ដំបូង​របស់​នាង​ ក្នុង​ឆ្នាំ ២០០៧ ជាមួយ​​នឹង​រឿង 9 Ends, 2 Outs ។ សម្រាប់​គម្រោង​ចុងក្រោយ​នេះ ​នាង និង Lee Jong Suk នឹង​សម្ដែង​រឿង​មួយ​មាន​ចំណងជើង​ថា Big Mouth ដែល​គ្រោង​នឹង​ចាក់​ផ្សាយ​នៅ​ខែ​កក្កដា ឆ្នាំ ២០២២ ខាងមុខ។

២ Sooyoung សមាជិក SNSD

នៅតែ​ជា​តារា​ជួរ​មុខ​នៃ​ក្រុម SNSD ដដែល Sooyoung ដែ​ជា​អ្នក​ច្រៀង និង​ជា​អ្នករាំ​ក្នុង​ក្រុម ​ដែល​ដឹកនាំ​ដោយ Taeyeon ក៏​បាន​ដើរ​តាម Yoona ក្នុង​វិស័យ​សម្ដែង​ផង​ដែរ។ គេដឹងថាគូស្នេហ៍​តារា​សម្ដែង Kyung Ho បាន​សាកល្បង​សម្ដែង​ជាច្រើន ទាំង​តួសម្ដែង និង​តួឯក។ ថ្មីៗនេះ Sooyoung បាន​រួម​សម្ដែង​ជាមួយ Choi Tae Joon ក្នុង​រឿង​ភាគ​តាម​បណ្ដាញ​មួយ ដែលមាន​ចំណង​ជើង​ថា So I Married និង Anti-fan ។ តាមពិត​ទៅ នាង​​ក៏​បាន​ក្លាយជា​តួសម្ដែង​ក្នុងរឿង​ភាគ​ដ៏​ល្បី​របស់ Netflix គឺ Move to Heaven ដែល​ត្រូវ​បាន​ពិភាក្សា​យ៉ាង​ទូលំទូលាយ។

៣ IU

តារាចម្រៀងស្រីដែលមានឈ្មោះ​ពេញថា Lee Ji Eun គឺជាអ្នកនិពន្ធ​លេងភ្លេងដ៏ល្បី​របស់​កូរ៉េ​ខាងត្បូង ក្រៅ​ពី​អាជីព​ចម្រៀង​ដ៏​ត្រចះ​ត្រចង់ ​នាង​ក៏​លេច​ធ្លោ​ក្នុង​ពិភព​សិល្បៈ​ផង​ដែរ។ នាង​បាន​សម្តែង​រឿង​ល្បីៗជាច្រើនដូចជារឿង Dream High, Moon Lovers: Scarlet Heart Ryeo និង Hotel Del Luna ។ កាលពីដើមឆ្នាំនេះ ២០២២ នាង​ក៏ត្រូវបានគេបញ្ជាក់ថា នឹងចូលរួមក្នុងរឿង Money Game ជាមួយ Ryu Jun Yeol, Park Jung Min, Park Hae Joon, និង Bae Sung Woo ។

៤ Hyeri Girl’s Day

Lee Hye Ri គឺជា maknae ឬ​សមាជិក​ក្មេង​ជាងគេ​នៃ​ក្រុម​ចម្រៀង Girl’s Day ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំ ២០១០ ។ ពីរ​ឆ្នាំ​ក្នុង​ក្រុម Girl’s Day Hyeri បាន​បង្ហាញ​ខ្លួន​ជា​តួ​សម្ដែង​ក្នុង​រឿង Tasty Life ជា Jang Mi Hyun ។ នារី​ម្នាក់​នេះ​ កើត​ក្នុង​ឆ្នាំ ​១៩៩៤ កាន់តែ​ល្បី​ខ្លាំង​ឡើង​បន្ទាប់​ពី​សម្ដែង​ជា​តួ​រឿង ស៊ុន​អ៊ូ​ខុង ក្នុង​រឿង​ព្រេង​និទាន Reply 1988 ក្នុង​ឆ្នាំ ២០១៥ ។ បន្ទាប់មក​ ​នាងបាន​សម្ដែង​ក្នុង​រឿង​ភាគ​ជា​ច្រើន​ទៀត​ដូចជា​រឿង Two Cops, Miss Lee និង​ថ្មីៗ​នេះ My Roommate is a Gumiho ។

៥ Suzy អតីត Miss A

Bae Suzy គឺជា​អតីត​សមាជិក​ក្រុម​ចម្រៀង​ស្រី Miss A រហូត​ដល់​ឆ្នាំ ២០១៧ ។ ក្រៅ​ពី​សកម្មភាព​ជា​ក្រុម នាង​បាន​ព្យាយាម​​សម្ដែង​ក្នុង​រឿង Dream High ដែល​ជា​ចំណង​ជើង​រឿង​ភាគ​ដំបូង​របស់​នាង។ នាង​ដើរតួជា​តួអង្គ​ជា​ច្រើន​ដែល​ដក់​ជាប់​ក្នុង​បេះដូង​ទស្សនិកជន ដូចជា​ក្នុង​រឿង While You Were Sleeping, Uncontrollably Fond to Start Up។

នាង​ក៏​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ផ្សេងៗ ​ក្នុង​អាជីព​ចម្រៀង និង​សម្ដែង​ផង​ដែរ ជាពិសេសកាលពីខែកញ្ញា ឆ្នាំ ២០១៦ រូបសំណាក​ក្រមួន​របស់​នាង ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​នៅ Madame Tussand Hong Kong ដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មុនល្បីល្បាញនិងមានកេរ្តិ៍ឈ្មោះលើពិភពលោក CL ឆ្លងកាត់ជីវិតលំបាកបែបណាខ្លះ ក្នុងវិស័យ k-pop?

ចុចអាន៖ជីវប្រវត្តិ Soda ទម្រាំក្លាយជាឌីជេស្រីដ៏សិចស៊ីបំផុត ប្រចាំកូរ៉េខាងត្បូង និងព្រមទាំងល្បីល្បាញទូទាំងអាស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៨ នាទីutes មុន

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ខេត្ត​កែប​ត្រៀម​តំបន់​ត្រជាក់​៣​កន្លែង ដើម្បី​បង្កភាព​សប្បាយរីករាយជូនពលរដ្ឋ និង​អ្នកទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

សន្តិសុខសង្គម៤ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ២ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

Sokha Hotels

ព័ត៌មានពេញនិយម