Connect with us

ជីវិតកម្សាន្ដ

អ្នកនាង​ អម្ពរ ទេវី រំលឹក​រូបថត​ចាស់ៗ​ជិត ៣០ ឆ្នាំ​ ​អតីត​អ្នក​តុបតែង​មុខ​របស់​ខ្លួន

បានផុស

នៅ

ភ្នំពេញ៖ អតីអតីតតារាសម្តែងល្បីល្បាញនាទស្សវត្ស ៨០ និង ៩០ អ្នកនាង អម្ពរ ទេវី ថ្មីៗនេះស្រាប់តែទម្លាយរូបភាពជាច្រើនរំលឹក​អនុស្សាវរីយ៍ចាស់ៗ តាមរយ:ការបង្ហាញពីស្នាដៃនៃអ្នកតុបតែងមុខរបស់ខ្លួនចាប់តាំងពីអំឡុងឆ្នាំ១៩៩០ ដល់​ឆ្នាំ​២០១៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តារាសម្តែងអ្នកនាង អម្ពរ ទេវី បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនអមដោយសំណេរថា «​អនុស្សាវរីយ៍​នៃ​អតីតកាល​ដ៏​ល្អនិង​ការ​ចង​ចាំ។ អរគុណដល់បងៗនិង​ប្អូន​ៗ​នូវ​ទឹកដៃ​ដ៏​ឆ្នើម ​ក្នុង​ការ​ផាត់មុខធ្វើ​សក់និង​តុបតែង​ខ្លួន​លំអរ​​ដល់​នាង​ខ្ញុំ​ក្នុងវិស័យសិល្បៈភាពយន្ត​ខ្មែរ១៩៩០ដល់២០១៨»។

អ្នក​នាង អម្ពរ ទេវី បាន​បញ្ជាក់​បន្ថែម​ទៀតថា «អ្នកនាងពិតជាមានការនឹករលឹកដល់អ្នកទាំងអស់នោះខ្លាំង បើ​ទោះបីជា​មាន​អ្នកខ្លះ​បាន​ទទួល​មរណៈ​នៅ​សល់​តែ​រូបថត​ក៏​ដោយ​ក្តី ដោយនៅ​ក្នុង​នោះអ្នក​នាងក៏បាននឹកឃើញមនុស្សម្នាក់គឺ​លោក គី​រី ដែល​ជា​អ្នក​ផាត់មុខ​ឲ្យ​នាង​លើក​ដំបូង​គេ​បង្អស់​ដល់ខ្លួនផងដែរ»។

ទោះបីបច្ចុប្បន្នអ្នកនាង អម្ពរ ទេវី មានវ័យជ្រេបន្តិចហើយកំពុងកសាងជីវភាពគ្រួសារថ្មីយ៉ាងមានសុភមង្គល​លើ​ទឹកដី​អា​មេ​រិ​ក​នក៏ពិតមែន តែសម្រាប់តារាស្រីអ្នកនាង អម្ពរ ទេវី កន្លងមកគឺតែងតែ​សម្តែងនូវការនឹករលឹកជាបន្តបន្ទាប់មកកាន់ប្រជាជន​ខ្មែរជា​ពិសេស​ប្រិ​យ​មិត្ត​ដែល​ធ្លាប់​គាំទ្រ​ការ​សម្តែងរបស់នាងកាលពីអតីតកាលផងដែរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម៧ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជំនួយការលោកហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវការទ័ពប្រយុទ្ធ ជាងកងរក្សាសន្តិភាព

ជីវិតកម្សាន្ដ២១ ម៉ោង មុន

កុសុម៉ា ចែករំលែកករណីពុលក្តាមជាក្រុម ដាស់តឿនអ្នកចូលចិត្តក្តាមប្រៃក្រឡុក

Sokha Hotels

ព័ត៌មានពេញនិយម