ជីវិតកម្សាន្ដ
មហាជនទន្ទឹងរង់ចាំមើលការ បកស្រាយពីឧកញ៉ា ឌួង ឆាយ ក្រោយភរិយាប្រកាសចែកផ្លូវគ្នា
គិតរហូតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ រឿងរ៉ាវនៃការលែងលះគ្នារវាងអ្នកស្រី ដេត ម៉ាលីណា និងស្វាមី គឺលោកឧកញ៉ា ឌួង ឆាយ នៅតែក្លាយជាប្រធានបទដ៏រសើបនិងចាប់អារម្មណ៍ពីសំណាក់មជ្ឈដ្ឋានមហាជន។

ជាមួយគ្នានេះ ចំពោះរឿងរ៉ាវ ដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ទៀតនោះ គឺនៅយប់ថ្ងៃទី១៦ ខែធ្នូនោះគេ ឃើញភរិយាលោកឧកញ៉ា ឌួង ឆាយ អ្នក ស្រី ដេត ម៉ាលីណា ក៏បានបង្ហោះសារថ្មីមួយទៀត ដោយភ្ជាប់ខ្លឹមសារថា អ្នកស្រីមិនស្ដាយក្រោយនិងអតីតកាល ប៉ុន្តែអ្នកស្រីស្ដាយនូវពេលវេលា ដែលចំណាយទៅលើមនុស្សខុស។ អ្នកស្រី ដេត ម៉ាលីណា បានបន្ថែមទៀតថា សម្រាប់អ្នកដទៃមើលមកអ្នកជាមនុស្សបែបណាមិនសំខាន់ទេ អ្វីដែលសំខាន់អ្នកធ្វើខ្លួនបែបណាឲ្យគេមើល។ ពេលខ្លះហត់នឿយណាស់តែមិនអាចឈប់បានទេ ព្រោះខ្លួនឯង គឺត្រូវពឹងខ្លួនឯង Deth Malina។ ថ្វីត្បិតតែមានការទម្លាយសារ នៃការបែកបាក់ចំណងស្នេហាជាប្តីប្រពន្ធពីសំណាក់ភរិយាអ្នកស្រី ដេត ម៉ាលីណា យ៉ាងណាក្តី ប៉ុន្តែរហូតមកទល់ពេលនេះនៅមិនទាន់មានប្រតិកម្មណាមួយពីលោកឧកញ៉ា ឌួង ឆាយ នៅឡើយទេ។


ចំពោះដំណឹងដ៏រសើបខាងលើនេះ បាននិងកំពុងធ្វើឲ្យមហាជនជាច្រើននាំគ្នាទន្ទឹងរង់ចាំតាមដានគ្រប់គ្នា ដោយចង់ដឹងថា តើនេះជាព័ត៌មានពិតឬមួយយ៉ាងណា? ខណៈដែលលោកឧកញ៉ាឌួង ឆាយ ហាក់មិនមានប្រតិកម្មចំពោះករណីនេះឡើយ។ កម្ពុជាថ្មីនៅរសៀលថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២០នេះ នៅមិនអាចធ្វើការទំនាក់ទំនង ដើម្បីសុំការបកស្រាយពីលោកឧកញ៉ា ឌួង ឆាយ បាននៅឡើយទេ។

ដោយឡែកបើតាមការកត់សម្គាល់ ក្រោយពេលបែកធ្លាយរឿងរ៉ាវនៃការលែងលះគ្នារវាងអ្នកស្រី ដេត ម៉ាលីណា និងស្វាមី គឺលោកឧកញ៉ា ឌួង ឆាយ នេះដែរភ្លាមៗនោះគេសង្កេតឃើញមានមហាជននិងអ្នកគាំទ្រជាច្រើន បានថ្លែងសារលើកទឹកចិត្តឲ្យអ្នក ស្រី ដេត ម៉ាលីណា និងលោកឧកញ៉ា ឌួង ឆាយ សម្រុះសម្រួលត្រូវគ្នាវិញ ផងដែរ៕


អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ភរិយាលោកឧកញ៉ា ឌួង ឆាយ បន្តទម្លាយសារមិនស្តាយក្រោយ បន្ទាប់ពីប្រកាសចែកផ្លូវគ្នា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក