Connect with us

ជីវិតកម្សាន្ដ

មហាជន​ទន្ទឹង​រង់ចាំ​មើល​ការ​ បក​ស្រាយ​ពី​ឧកញ៉ា ឌួង ឆាយ ក្រោយ​ភរិយា​ប្រកាស​ចែក​ផ្លូវ​គ្នា​

បានផុស

នៅ

​គិត​រហូតមកដល់​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ​ ឆ្នាំ​២០២០​នេះ ​រឿងរ៉ាវ​នៃ​ការ​លែង​លះ​គ្នា​រវាង​អ្នកស្រី ដេ​ត ម៉ា​លី​ណា និង​ស្វាមី​ គឺ​លោក​ឧកញ៉ា ឌួង ឆាយ នៅតែ​ក្លាយ​ជា​ប្រធានបទ​ដ៏​រសើប​និង​ចាប់អារម្មណ៍​ពី​សំណាក់​មជ្ឈដ្ឋាន​មហាជន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​មួយ​គ្នា​នេះ​ ចំពោះ​រឿងរ៉ាវ​ ដែល​ធ្វើ​ឲ្យ​មហាជន​កាន់​តែ​ចាប់អារម្មណ៍​ទៀត​នោះ ​គឺ​នៅ​យប់​ថ្ងៃ​ទី​១៦ ខែធ្នូ​នោះ​គេ​ ឃើញ​ភរិយា​លោក​ឧកញ៉ា ឌួង ឆាយ អ្នក ស្រី ដេ​ត ម៉ាលី​ណា ក៏បាន​បង្ហោះ​សារ​ថ្មី​មួយទៀត​ ដោយ​ភ្ជាប់​ខ្លឹមសារ​ថា​ អ្នកស្រី​មិន​ស្ដាយក្រោយ​និង​អតីតកាល​ ប៉ុន្តែ​អ្នកស្រី​ស្ដាយ​នូវ​ពេលវេលា ​ដែល​ចំណាយ​ទៅលើ​មនុស្ស​ខុស​។ អ្នកស្រី ដេ​ត ម៉ាលី​ណា បាន​បន្ថែម​ទៀត​ថា ស​ម្រាប់​អ្នកដទៃ​មើល​មក​អ្នកជា​មនុស្ស​បែប​ណា​មិន​សំខាន់​ទេ​ អ្វី​ដែល​សំខាន់​អ្នកធ្វើ​ខ្លួន​បែ​បណា​ឲ្យ​គេ​មើល​។ ពេលខ្លះ​ហត់នឿយ​ណាស់​តែ​មិន​អាច​ឈប់​បានទេ​ ព្រោះ​ខ្លួ​ន​ឯង​ គឺ​ត្រូវ​ពឹង​ខ្លួនឯង Deth Malina​។​ ថ្វីត្បិតតែ​មានការ​ទម្លាយ​សារ​ នៃ​ការ​បែកបាក់​ចំណង​ស្នេហា​ជា​ប្តី​ប្រពន្ធ​ពី​សំណាក់​ភរិយា​អ្នកស្រី ដេ​ត ម៉ាលី​ណា យ៉ាង​ណា​ក្តី​ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ណាមួយ​ពី​លោក​ឧកញ៉ា ឌួង ឆាយ នៅឡើយ​ទេ​។​

​ចំពោះ​ដំណឹង​ដ៏​រសើប​ខាង​លើ​នេះ ​បាន​និង​កំពុង​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​នាំគ្នា​ទន្ទឹង​រង់ចាំ​តាមដាន​គ្រប់គ្នា​ ដោយ​ចង់​ដឹង​ថា ​តើ​នេះ​ជា​ព័ត៌មាន​ពិត​ឬមួយ​យ៉ាងណា​?​ ខ​ណៈ​ដែល​លោក​ឧកញ៉ា​ឌួង ឆាយ​ ហាក់​មិន​មាន​ប្រតិកម្ម​ចំពោះ​ករណី​នេះ​ឡើយ​។ កម្ពុជា​ថ្មី​នៅ​រសៀល​ថ្ងៃ​ទី​១៧​ខែ​ធ្នូ ​ឆ្នាំ​២០២០​នេះ ​នៅ​មិន​អាច​ធ្វើការ​ទំនាក់ទំនង​ ដើម្បី​សុំ​ការ​បក​ស្រាយ​ពី​លោក​ឧកញ៉ា ឌួង ឆាយ បាន​នៅឡើយ​ទេ​។​

​ដោយឡែក​បើ​តាម​ការ​កត់សម្គាល់​ ក្រោយពេល​បែក​ធ្លាយ​រឿងរ៉ាវ​នៃ​ការ​លែង​លះ​គ្នា​រវាង​អ្នកស្រី ដេ​ត ម៉ាលី​ណា​ និង​ស្វាមី​ គឺ​លោក​ឧកញ៉ា ឌួង ឆាយ ​នេះដែរ​ភ្លាមៗ​នោះ​គេ​សង្កេតឃើញ​មាន​មហាជន​និង​អ្នក​គាំទ្រ​ជាច្រើន ​បាន​ថ្លែង​សារ​លើកទឹកចិត្ត​ឲ្យ​អ្នក ស្រី ដេ​ត ម៉ាលី​ណា និង​លោក​ឧកញ៉ា ឌួង ឆាយ សម្រុះសម្រួល​ត្រូវ​គ្នា​វិញ​ ផង​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​ភរិយា​លោកឧកញ៉ា ឌួង ឆាយ បន្ត​ទម្លាយ​សារ​មិន​ស្តាយ​ក្រោយ​ បន្ទាប់​ពីប្រកាស​ចែក​ផ្លូវ​គ្នា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣៧ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៥០ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម