ជីវិតកម្សាន្ដ
ដឹងទេ តារាចម្រៀងជួរមុខស្រុកខ្មែរណាខ្លះ គាំទ្រ វណ្ណដា ជាសាធារណៈ?
មិនដល់ ៧ ឆ្នាំផង តារាចម្រៀងរ៉េបវ័យក្មេង វណ្ណដា បានកសាងកេរ្តិ៍ឈ្មោះស្ទើរមិនគួរឲ្យជឿមិនថាក្នុងប្រទេស និងក្រៅប្រទេស ឲ្យទទួលស្គាល់ពីសមត្ថភាពរបស់ខ្លួន។

តាមរយៈការតស៊ូខិតខំប្រឹងប្រែង វណ្ណដា ទទួលបានភាពជោគជ័យមិនស្ទើរ ក្រោយបោះជំហានចូលវិស័យសិល្បៈបែបចម្រៀងរ៉េប។ លើសពីការខិតខំប្រឹងប្រែង វណ្ណដា ក៏មានភ័ព្វសំណាងជាច្រើនចូលមកក្នុងជីវិត មិនថាសន្ទុះនៃការគាំទ្រក្នុងស្រុក និងក្រៅស្រុក ជាពិសេសការជួយជ្រោមជ្រែងពីផលិតកម្ម បារមី បានធ្វើឲ្យ វណ្ណដា កាន់តែមានប្រជាប្រិយភាពថែមមួយកម្រិតទៀត។ ទន្ទឹមនឹងនេះ វណ្ណដា ក៏បានចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈនៅក្រៅប្រទេស ដោយកាលពីពេលថ្មីៗនេះ វណ្ណដា បានទម្លាក់បទចម្រៀងជាមួយតារារ៉េបស្រុកថៃ F.Hero Sprite 1Mill មានចំណងជើងថា Run The Town ដែលទទួលបានគាំទ្រខ្លាំងមិនថានៅខ្មែរ និងថៃ ដោយត្រឹមតែរយៈពេល ១០ ថ្ងៃ ទទួលបានអ្នកចូលមើលរហូតដល់ទៅ ៨.៤ លាននាក់ នៅក្នុងយូធូប។



បើងាកមកមើលតារាចម្រៀងនៅក្នុងប្រទេសកម្ពុជាយើងវិញ ក៏មានតារាចម្រៀងជួរមុខពីរដួងបានគាំទ្រ វណ្ណដា មានដូចជា អ្នកនាង ពេជ្រ សោភា បាននិយាយចំៗពេល Live ថា គាំទ្រវណ្ណដាពេញៗមាត់ ដោយព្រោះទេពកោសល្យ និងសមត្ថភាព និងកាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសមួយរូបទៀត គឺ លោក ហ្សណូ បានស៊ែរបទចម្រៀង Run The Town ដោយភ្ជាប់ជាមួយឃ្លាថា “Proud of you bro”។ ឯចំណែកអ្នកនាង ឱក សុគន្ធកញ្ញា ទោះបីជាអ្នកនាងមិនបានបង្ហាញជាសាធារណៈនៃការគាំទ្រតារាចម្រៀងវ័យក្មេងរូបនេះក៏ដោយ តែអ្នកនាងបានថត Tiktok ដោយដាក់ចម្រៀង Solo again របស់វណ្ណដាផងដែរ។



គួររំលឹកថា កាលពីកន្លងទៅថ្មីៗនេះ វណ្ណដា បានធ្វើការប្រគំតន្ដ្រីរបស់ខ្លួនជាលើកដំបូង ដោយសហការជាមួយស្រាបៀ ហនុមាន អមជាមួយ $KULLTHE ALBUM ដែលបានព្រឹត្តិឡើងនៅ Phnom Penh Factory ដោយទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកហ្វេនៗរបស់លោកផ្ទាល់៕



អត្ថបទ៖ ផានិត

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់