Connect with us

ជីវិតកម្សាន្ដ

ហេង ប៊ុនលាភ​ ប្រកាស​វិលរក​អាជីព​សិល្បៈ​ជាថ្មី ​ក្រោយ​ឃ្លាតឆ្ងាយ​យូរឆ្នាំ

បានផុស

នៅ

គេនៅចាំបានថាអតីតតារាចម្រៀង​ល្បីល្បាញ​តាមរយៈបទ​ «ទឹកភ្នែកស្វាមីស្រីឡង់សេ» គឺលោក ហេង ប៊ុនលាភ ​បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើទីផ្សាសិល្បៈ​នោះលោក​ក៏បាត់វត្តមាន​ទៅ​វិញ​យូរឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលនោះមហាជនបានដឹងថា ក្រោយបាត់វត្តមានពីសិល្បៈនោះលោក ហេង ប៊ុន​លាភ ក៏ត្រូវបានសម្រេចចិត្តដើរចេញពីវិថីសិល្បៈដោយងាកទៅប្រើជីវិតយ៉ាងសាមញ្ញនៅឯជនបទ​ស្រុកស្រែចម្ការ​ជាមួយក្រុមគ្រួសារយ៉ាងមានសេចក្តីខ្លាំងហាក់មិនអាល័យអាជីពចាស់ឡើយ។

ដោយឡែកកាលពីថ្មីៗកន្លងទៅស្រាប់តារាចម្រៀងទឹកដមមនោសញ្ចេតនាលោក ហេង ប៊ុនលាភ បានបង្ហាញតម្រុញហាក់ចង់វិលចូលវិថីសិល្បៈតាមគន្លងអតីតកាលវិញធ្វើ​ឲ្យអ្នកគាំទ្រចាប់​អារម្មណ៍​គ្រប់គ្នា។ ប៉ុន្តែកាលនោះគេក៏មិនទាន់ដឹងថាការពិតឬបែបណាទេ ខណៈលោក ហេង ប៊ុនលាភ បានសរសេរ​សំណេរខ្លីភ្ជាប់នឹងចេតនាចង់វិលមកច្រៀងដូច្នេះថា«ចង់ក្លាយជាអ្នកចំរៀងដូចមុន»។

ប៉ុន្តែយ៉ាងណាមិញបន្ទាប់ពីបង្ហាញតម្រុយនេះមិនទាន់បានប៉ុន្មានផងមុននេះមានដំណឹងដែរថា លោក ហេង ប៊ុនលាភបានប្រកាសពីការវិលមកកាន់អាជីពសិល្បៈរបស់លោកជាថ្មីឡើងវិញបន្ទាប់​ពី​លោក​បាន​អាក់ខាន​មួយ​រយៈ​ធំ។

ប្រភពព័ត៌មានបានលើកឡើងថា ចំពោះមូលហេតុដែល​នាំឲ្យតារា​ប្រុសរូបនេះសម្រេចចិត្ត​វិលរកសិល្បៈជាថ្មីឡើងវិញនោះ​គឺ​ដោយសារលោកគិតថាសិល្បៈ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់ដែលបានធ្វើឲ្យលោកមានថ្ងៃនេះនិងភាពសប្បាយរីករាយ។

លោក ហេង ប៊ុ​ន​លាភបញ្ជាក់ថា ចាប់ពី​ពេល​នេះ​ទៅ គឺលោកសម្រេចទទួលការងារសិល្បៈជាថ្មីឡើង​វិញហើយទាំងការងារ​ថតនិងចេញច្រៀង។

លោកបន្ថែមថា មួយ​រយៈ​ដែល​លោក​បាន​អាក់ខាន​ពី​ការងារ​សិល្បៈនោះគឺ​ដោយសារ​លោក​ជាប់​រវល់ការងាររកស៊ីផ្ទាល់ខ្លួននិងការងាររដ្ឋ។ហេតុនេះ​ហើយទើបលោក​មានការរយាលសិល្បៈរហូត​មក​ទល់​នា​ពេល​នេះ​៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម