Connect with us

ជីវិតកម្សាន្ដ

ក្រុមហ៊ុនប្រេងកូឡា សៀង ភាវ (SIANG PURE) សញ្ញា តាប៉ិ បន្តចុះប្រគល់រង្វាន់ ២០ លានរៀល ដល់អតិថិជននៅសង្កាត់ក្រាំងធ្នង់

បានផុស

នៅ

​បន្ទាប់ពី​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​នូវ​ទឹកប្រាក់ ​២០​ លាន​រៀល​ដល់​អតិថិជន​ដែល​បានឈ្នះ​កាលពីពេល​កន្លងទៅ​ថ្មីៗ​នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក្រុមហ៊ុនបានបន្តចុះប្រគល់រង្វាន់ធំដល់អតិថិជនម្នាក់ទៀត ដែលមានសំណាងឈ្នះរង្វាន់ ២០ លានរៀល រស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា ២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អតិថិជន​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ពី​ប្រេងកូឡា សៀង​ភាវ (SIANG PURE) នូវ​ទឹកប្រាក់ ​២០​ លាន​រៀល​មានឈ្មោះ គឹម ធន ភេទ​ស្រី អាយុ​ ៦៨​ ឆ្នាំ ជា​អតិថិជន​គាំទ្រ​ជាប្រចាំ​របស់​ប្រេងកូឡា សៀង​ភាវ សញ្ញា​រូប​តា​ប៉ិ តែម្ដង​។

​អ្នកស្រី គឹម ធន បាន​មានប្រសាសន៍ប្រាប់​ក្រុមការងារ​ថា ជាច្រើន​ឆ្នាំ​មកហើយ អ្នកស្រី​តែង​ជឿជាក់​លើ​គុណភាព​ប្រេងកូឡា សៀង​ភាវ សញ្ញា​រូប​តា​ប៉ិ ព្រោះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​លាប​បំបាត់​អាការ​ឈឺពោះ វិលមុខ តឹង​ច្រមុះ ឈឺក្បាល និង​បំបាត់​ការឈឺចាប់​ពេល​មាន​សត្វ​ទិច ឬ​ខាំ​។ ដោយឡែក សម្រាប់​ការ​ត្រូវ​រង្វាន់​នៅពេលនេះ គឺ​ក្រោយ​ពេលដែល​អ្នកស្រី​ប្រើ​ប្រេងកូឡា​អស់ ហើយ​ទៅ​ទិញ​ថ្មី​មួយ​ប្រអប់​ទៀត​នៅ​ផ្សារ​ឈូក​វ៉ា ​២ ​ដើម្បី​លាប​ពោះ​ចៅ (​ចៅ​ឈឺពោះ​) ហើយ​នៅពេល​កោស​ស្ទីក​គ័​រ​នៅលើ​ប្រអប់ ស្រាប់តែ​ឃើញ​មាន​រង្វាន់ ២០​លាន​រៀល​នៅ​នឹង​សម្បក​ប្រអប់​តែម្ដង​។ ភ្លាមនោះ អ្នកស្រី​ពិតជា​មាន​អារម្មណ៍​រំភើប រីករាយ ហើយ​ស្រែកហៅ​កូនស្រី​ឱ្យជួយ​ពិនិត្យមើល និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​ស្រាប់​នៅលើ​សម្បក​ប្រអប់​តែម្ដង​។

​អ្នកស្រី​បានបញ្ជាក់​ទៀតថា ក្រោយពេល​ទទួលបាន​ទឹកប្រាក់​រង្វាន់​ធំ ​២០​ លាន​រៀល​ពី​ក្រុមហ៊ុន​ប្រេងកូឡា សៀង​ភាវ (SIANG PURE) សញ្ញា​រូប​តា​ប៉ិ អ្នកនឹង​យក​មួយចំនួន​ប្រើប្រាស់​ចាំបាច់​ផ្ទាល់ខ្លួន និង​យក​មួយចំនួនទៀត​ឱ្យទៅ​កូន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេម
ជីវិតកម្សាន្ដ៦ នាទីutes មុន

ខេម ដឹកនាំក្រុមតារាបាល់ទាត់កម្ពុជា ទៅចូលរួមសន្និសីទនៅប្រទេសថៃ ខណៈការប្រកួតមិត្តភាព ខិតជិតមកដល់

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

ព័ត៌មានជាតិ៩ នាទីutes មុន

មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់

ជីវិតកម្សាន្ដ១៤ នាទីutes មុន

ដើរចេញពីពិធីជប់លៀង Taylor Swift ឆ្លៀតធ្វើបែបនេះដាក់បុគ្គលិកគ្រប់ៗគ្នា (មានវីដេអូ)

គ្រឿងញៀន
ព័ត៌មានជាតិ២២ នាទីutes មុន

នាយករដ្ឋមន្ត្រីចេញបញ្ជាក្ដៅឱ្យកាត់ផ្ដាច់ខ្សែរយៈជួញដូរគ្រឿងញៀនឆ្លងដែន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម