ជីវិតកម្សាន្ដ
ឡៃ ថៃ តួអង្គប្រុសក្នុងរឿងអប់រំខ្លី “សទ្ធាមាណព” តើមានប្រវត្តិបែបណាខ្លះ?
ទស្សនិកជន និងអ្នកគាំទ្រ បានដឹងហើយថា ភាពយន្តអប់រំខ្លីបែបព្រះពុទ្ធសាសនា គឺរឿង”សទ្ធាមាណព”បន្ទាប់ពីត្រូវបានបង្ហោះផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូបត្រឹមរយៈពេលខ្លីប៉ុណ្ណោះ គឺទទួលបានការគាំទ្រយ៉ាងភ្ល្លូកទឹកភ្លូកដីពីមហាជនគ្រប់មជ្ឈដ្ឋាន។

ខ្សែភាពយន្ត ដែលសម្តែងឡើងរំលេចក្នុងន័យអប់រំអំពីព្រះពុទ្ធសាសនារឿង”សទ្ធាមាណព”នេះដែរ គឺមានការចូលរួមសម្តែងពីកញ្ញា ពេជ្រ ចរណៃ (តួអង្គស្រី) ខណៈតួអង្គប្រុសគឺលោក ឡៃ ថៃ។ សម្រាប់ការពួតដៃសម្តែងរួមគ្នារវាងអ្នកទាំងពីរ កំពុងទទួលបានការគាំទ្រ និងសរសើរពីអ្នកគាំទ្រថា តួអង្គពីរនាក់នេះ ពិតជាសាកសមនឹងគ្នាហើយ មិនតែប៉ុណ្ណោះការសម្តែងក៏បានបញ្ចូលមនោសញ្ចេតនាល្អទៀតផង។


ដោយឡែកងាកមកចាប់អារម្មណ៍ពីប្រវត្តិរបស់តួរអង្គប្រុស ដែលចាប់ដៃគូគ្នាយ៉ាងសាកសមជាមួយកញ្ញា ពេជ្រ ចរណៃ គឺលោក ឡៃ ចាន់ថៃ កន្លងមកប្រហែលជាមានអ្នកគាំទ្រមួយចំនួនបានស្គាល់ និ ងខ្លះទៀតមិនទាន់ដឹងនៅឡើយទេ។ ឆ្លើយឆ្លងជាមួយកម្ពុជាថ្មីលោក ឡៃ ថៃ បានឲ្យដឹងថា ក្នុងវិស័យសិល្បៈមហាជនតែងស្គាល់លោម និងបានហៅលោកថា នេនថៃ។

រម្លឹកដល់រឿងអតីតកាលមុនចូលសិល្បៈ លោក ឡៃ ថៃ បានបញ្ជាក់ដូច្នេះថា អតីតភាពរបស់លោមធ្លាប់បានបួសរៀន ១៥ វស្សាក្នុងវិស័យព្រះពុទ្ធសាសនា។ មែនទែនទៅលោកមានស្រុកកំណើតនៅខេត្ដពោធិ៍សាត់ និងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់នៅសាលាភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ហៅកាត់ថា សាលាច្បាប់។



លោកបន្តទៀតថា ក្នុងវិថីសិល្បៈមុន និងក្រោយពេលដែលខ្ញុំលាចាកសិក្ខាបទ ខ្ញុំមានបទពិសោធន៍ហើយខ្ញុំបានសម្រេចនូវសមិទ្ធផលជាច្រើនដូចជា,ការផលិតវីដេដូអប់រំ រូបភាពបំផុសវិស័យទេសចណ៍ និងសក្ដានុពលនៅកម្ពុជា៖ រឿងអប់រំ, រឿងសម្លឆ្ងាញ់ជាងគេក្នុងលោកនេះ(ប្រភេទរឿងអប់រំខ្លី), រឿង អាត្មាទ្រាំលែងបានហើយ (ភាគ១ ភាគ២), រយពាន់សំនួរ រយពាន់ចម្លើយ។ល។ ហើយថ្មីៗនេះ ខ្ញុំបានពួតដៃគ្នាជាមួយកញ្ញា ពេជ្រ ចរណៃ ផលិតរឿង”សទ្ធាមាណព “ដែលទទួលបានការគាំទ្រពីមហាជនជាច្រើនផងដែរ។


បើតាមការបញ្ជាក់កន្លងមករឿង”សទ្ធាមាណព” គឺផលិតឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនាក៏ដូចជាវប្បធម៌ជាតិ។ ក្នុងរឿងនេះទៀតសោធ គឺពួកយើងទាំងអស់គ្នាបានចំណាយធនធានក៏ដូចជាកម្លាំងកាយចិត្តផ្ទាល់ខ្លួន ដើម្បីផលិតរឿងនេះឡើង។អ្វីកាន់តែពិសេសរឿងនេះ ទើបតែចេញបានត្រឹមរយៈពេលប្រមាណ ២ សប្តាហ៍ប៉ុណ្ណោះ គឺមានអ្នកចូលទស្សនារហូតជាង ៣ លានដងទៅហើយ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច