Connect with us

ជីវិតកម្សាន្ដ

Naphat ទម្លាយចំៗថា ចាត់ទុក Baifern ជាមនុស្សពិសេស បន្ទាប់ពីម្ដាយលោក

បានផុស

នៅ

ជាគូស្នេហ៍មួយទៀត ដែលមហាជនជាច្រើនគាំទ្រឲ្យស្រឡាញ់គ្នានៅក្រៅឆាកសម្ដែង គឺតារាប្រុស Naphat និង Baifern បន្ទាប់ពីអ្នកទាំងពីរស្និទ្ធស្នាល​គ្នាខ្លាំង ក្នុង​រឿង​ដំបូង​គឺ “Friend Zone”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ​​ ពួកគេ​ទាំងពីរ​ក៏​បាន​ធ្វើការជាមួយគ្នាម្តងទៀតនៅក្នុងរឿង “ខ្សែកចាំស្នេហ៍” ក្រោយរឿងភាគនេះ បានបញ្ចប់រួចរាល់នៅប្រទេសថៃ ​ប៉ុន្តែ​អារម្មណ៍​អ្នក​គាំទ្រ​ មិន​ចប់នូវឡើយទេ។

ទន្ទឹមនោះ​ ​Naphat បានលេច​មុខ​ក្នុង​កម្មវិធី​ Channel YouTube របស់ពិធីករដ៏ល្បី Young Kancha ដែល​លោក​បាន​ឆ្លើយ​សំណួរ​ អំពី​របៀប​រស់នៅ​នៃ​ការ​បើកបរ និងម៉ូដែលរថយន្តបុរាណ រួម​ទាំង​ការ​វិនិយោគ​លើ​នាឡិកា​ប្រណិត​ ដែល​គេ​និយាយ​ថា​ ប្រាក់​ចំណេញ​នោះ លោកបានយកទៅសាងសង់​ផ្ទះ​ស្អាត​ជូនម្ដាយ រហូតឈានទៅ​សួរពី​ទំនាក់ទំនងជាមួយ Baifern ថា ម៉េច​មិន​ចែចង់​ Baifern ។​ លោក​ឆ្លើយ​ថា ​ឥឡូវ​ជា​មិត្ត​ជិត​ស្និទ្ធ​ហើយ និងគាំទ្រគ្នាទៅវិញទៅមក ជាអ្នកប្រឹក្សាលើបញ្ហាផ្សេងៗ ព្រម​ទាំង​និយាយ​ថា នាងជាមនុស្ស​គួរឲ្យ​ស្រលាញ់ ដែលអាច​ហៅ​បានថា​ជា​មិត្ត។​ ចំណែក​អនាគត​​ អត់​ទាន់ដឹងទេ។

តួឯកប្រុស​ក្នុងរឿង “Friend Zone”រូបនេះ ​ក៏បាន​​បង្ហើបពីអារម្មណ៍របស់លោក​ចំពោះ Baifern ថា ​អំឡុងពេល​លោកជួបរឿងព្យុះភ្លៀងខ្លាំង ធ្វើឲ្យអាការរបស់លោកមានសភាពទ្រុឌទ្រោម​ ប៉ុន្តែ​លោក​ទទួល​បានថាមពលពី Baifern ដែលអាចហៅបានថា ជាក្តីបារម្ភ ដែលលោកបាននិយាយថា Baifern គឺ​ជា​មនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់​សម្រាប់ការលើកទឹកចិត្តដ៏ល្អ​ បន្ទាប់​ពី​ម្ដាយ​លោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Bella ត្រូវមហាជនសង្ស័យថា មានទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយតារាប្រុសវ័យក្មេងរូបនេះ

ចុចអាន៖វីដេអូ Aum ស្លៀកប៊ីគីនីរាំមុខកាមេរ៉ា កំពុងល្បីខ្លាំង ដោយសារតែសិចស៊ីពេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម