ជីវិតកម្សាន្ដ
ថៃ តែងតាំងបវរកញ្ញារបស់ខ្លួនឱ្យកាន់តំណែង Miss Grand មីយ៉ាន់ម៉ា ឆ្នាំ២០២២
បន្ទាប់ពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ថែ បានរកឃើញបវរកញ្ញាជយលាភីឯក កញ្ញា Ingfa Waraha ដែលជាអ្នកគ្រងមកុដ Miss Grand Thailand ប្រចាំឆ្នាំ២០២២ ហើយស្ថាប័ននេះក៏បានប្រកាសតែងតាំងបវរកញ្ញា Mee Mee Kansuda ដើម្បីគ្រងមកុដ Miss Grand Myanmar 2022 ជាផ្លូវការផងដែរ។
!["มีมี กัลย์สุดา" ได้รับแต่งตั้ง ให้ดำรงตำแหน่ง Miss Grand Myanmar 2022](https://s.isanook.com/wo/0/rp/r/w728/ya0xa0m1w0/aHR0cHM6Ly9zLmlzYW5vb2suY29tL3dvLzAvdWQvMzgvMTkwMTMzL20uanBn.jpg)
ការតែងតាំងបានប្រកាសឡើងកាលថ្ងៃទី៧ ខែឧសភា ដោយមានការយល់ព្រមពីស្ថាប័ន Miss Grand មីយ៉ាន់ម៉ា។ ដោយសារស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា មិនអាចរៀបចំកម្មវិធីប្រកួត Miss Grand ទើបប្រទេសទាំងពីរព្រមព្រៀងគ្នា តែងតាំងបវរកញ្ញា Mee Mee Kansuda ឱ្យជាប់ដោយស្វ័យប្រវត្តិតែម្ដង។
![มีมี-กัลย์สุดา ชนาคีรี](https://s.isanook.com/wo/0/rp/r/w728/ya0xa0m1w0/aHR0cHM6Ly9zLmlzYW5vb2suY29tL3dvLzAvdWQvMzgvMTkwMTMzLzI3ODM2NjIxNF8xODcxNTYzMTg5Njk5NzU1XzM0LmpwZw==.jpg)
បវរកញ្ញា Mee Mee Kansuda មានដើមកំណើតមកពីសហគមន៍ជនជាតិដើមភាគតិច Karen ដែលមានព្រំប្រទល់ថៃ-មីយ៉ាន់ម៉ា។ នាងជាកូនកាត់ថៃ-មីយ៉ាន់ម៉ា និងជាម្ចាស់តំណែង Miss Grand តំណាងខេត្ត Prachuap Khiri Khan នៅលក្នុងឆ្នាំនេះ។ ថ្វីត្បិតនៅលើឆាកប្រកួត Miss Grand Thailand 2022 នាងមិនទទួលបានជយលាភី ប៉ុន្តែបច្ចុប្បន្នបវរកញ្ញារូបនេះត្រូវបានតែងតាំងជាផ្លូវការឱ្យជាប់ជាបវរកញ្ញាឯកតំណាង Miss Grand មីយ៉ាន់ម៉ា ឆ្នាំ២០២២៕
![](https://s.isanook.com/wo/0/ui/38/190133/278416567_1870190816503659_5708836305349882321_n.jpg)
![](https://s.isanook.com/wo/0/ui/38/190133/278456891_1872845436238197_7478334672734533220_n.jpg)
![](https://s.isanook.com/wo/0/ui/38/190133/278503180_1872845412904866_1840154454233568103_n.jpg)
![](https://s.isanook.com/wo/0/ui/38/190133/278839239_1875315985991142_5473416326502270282_n.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/05/279489117_551328536360994_4657323666438712860_n-820x1024.jpg)
![](https://s.isanook.com/wo/0/ui/38/190133/278899216_1871576153031792_4239584491180141340_n.jpg)
![](https://s.isanook.com/wo/0/ui/38/190133/279282103_1879530735569667_5474088766396053250_n.jpg)
![](https://s.isanook.com/wo/0/ui/38/190133/279559206_1879359038920170_7343515737819888730_n.jpg)
![](https://s.isanook.com/wo/0/ui/38/190133/279495602_551839812976533_2793365544013797122_n.jpg)
![](https://s.isanook.com/wo/0/ui/38/190133/279672374_1882662218589852_6717961024852528628_n.jpg)
![](https://s.isanook.com/wo/0/ui/38/190133/279598943_553054622855052_164116769919148455_n.jpg)
ប្រែសម្រួល៖ សន្យា
ចុចអាន៖ សមាជិកគ្រួសារ Baifern ជាប់ឈ្មោះជាគ្រួសារកំពូលសម្រស់ ប្រចាំប្រទេស ថៃ
ចុចអាន៖ ប្រភពមួយទម្លាយថា បវរកញ្ញា Ingfa ធ្លាប់ឆ្លងកាត់ការវះកាត់ជាច្រើនកាំបិត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?