Connect with us

ជីវិតកម្សាន្ដ

ទិវាគុណម្តាយ! អ៊ុន សិទ្ធា ថ្លែងសារក្តុកក្តួលនឹកម្តាយ ហើយផ្តាំដល់កូនៗគ្រប់រូបថា….

បានផុស

នៅ

តារាសម្តែងសម្បូរសាច់ដុំលោក អ៊ុន សិទ្ធា ស្របពេលដែលទិវាគុណម្តាយពិភពលោកចូលមកដល់ ស្រាប់តែតារាប្រុសរូបនេះបានថ្លែងសារទាំងក្តុកក្តួល ដោយបង្ហាញការនឹករលឹកចំពោះអ្នកម្តាយដែលចែកឋានទៅហើយនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេនៅចាំបានថា បើគិតមកដល់ពេលនេះមានរយៈពេលជាង ៣ឆ្នាំហើយ ដែលតារាសម្តែង អ៊ុន សិទ្ធា បានបាត់បង់អ្នកម្តាយជាទីស្រឡាញ់។ អ្នកម្ដាយរបស់តារាសម្តែងចាស់វស្សាលោក អ៊ុន សិទ្ធា បានចែកឋានទៅកាលពីអំឡុងដើមខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ។ កាលណោះគេឃើញមានអ្នកសិល្ប: ជាច្រើនបានសម្តែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ។

ដោយឡែយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ លោក អ៊ុន សិទ្ធា បានរៀបរាប់ដូច្នេះថា “ថ្ងៃ​នេះ​ជា​ទិវាបុណ្យម្តាយលេីពិភពលោក នឹកណាស់ចង់ជួបណាស់ ចង់ឱបណាស់ ចង់ថេីបណាស់​ ចង់ធ្វេីអ្វីៗគ្រប់យ៉ាងអោយម៉ែសប្បាយចិត្ត​ ចង់អោយម៉ែនៅមេីលភាព​ជោគជ័យ​របស់កូន​ ចង់អោយម៉ែស្តីជេរថាអោយដោយក្តីស្រលាញ់ តែអ្វីៗគ្រប់យ៉ាងនៅសល់តែក្តីស្រម៉ៃនឹងនៅក្នុងការយល់​សុបិនតែប៉ុណ្ណោះ” ។

លោក អ៊ុន សិទ្ធា បន្ថែមទៀតថា “បេីអ្នកទាំងអស់គ្នា​ ជាពិសេសអ្នកដែលនៅមានម្តាយ​ សូមមេីលថែគាត់​ ស្រលាញ់​គាត់​ផ្តល់​ភាពកក់ក្តៅជូនគាត់​ បេីគាត់រអ៊ូដាក់យេីង នោះមកពីគាត់ស្រលាញ់បារម្ភ​យេីង​។ ហេីយមនុស្សចាស់កាន់តែចាស់កាន់តែឆេវឆាវ​កាន់តែដូចកូនក្មេង​ ហេីយក៏ចង់អោយកូនយកចិត្តទុកដាក់ហេីយខ្វល់ពីគាត់វិញដែរ។ នឹកណាស់​ស្រលាញ់​ណាស់”​៕

អត្ថបទ៖ ចាន់រ៉ា

ចុចអាន៖ មុនក្លាយជាកំពូលតារាចម្រៀងប្រចាំប្រទេស តើ ព្រាប សុវត្ថិ មានខ្សែជីវិតដូចម្ដេចខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ២២ នាទីutes មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម៤១ នាទីutes មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ១ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៩ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១១ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១១ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម