Connect with us

ជីវិតកម្សាន្ដ

រឿង “កុហក” ឆ្លុះបញ្ចាំងពីក្ដីស្រលាញ់របស់អ្នកម្ដាយព្រមធ្វើគ្រប់យ៉ាង ឲ្យតែកូនមានក្ដីសុខ

បានផុស

នៅ

ដើម្បីចូលរួមអបអរទិវា គុណម្ដាយ ពិភពលោក ខ្សែភាពយន្តខ្នាតខ្លីមួយបាន ឆ្លុះបញ្ចាំងពីក្ដីស្រលាញ់របស់អ្នកម្ដាយចំពោះកូន កុហកគ្រប់យ៉ាង ឲ្យតែកូនមានក្ដីសុខ បើទោះបីជាខ្លួនឯងរងទុក្ខលំបាកយ៉ាងណាក៏ដោយ។

“កុហក” ជាខ្សែរឿងបែបកម្សត់លើកឡើងពីជីវិតម្ដាយ និងកូន ដែលជួបការលំបាកក្នុងជីវភាពរស់នៅ ប៉ុន្ដែដោយសេចក្ដីស្រលាញ់ធំធេង ម៉ែសុខចិត្តលះបង់ភាពស្រណុកសុខស្រួលរបស់ខ្លួន ប្រឹងធ្វើការមិនខ្លាចនឿយហត់ ដើម្បីតែកូនប្រុស ជាពិសេសលាក់បាំងទុក្ខលំបាករបស់ខ្លួន បើទោះបីជានៅក្នុងកាលៈទេសៈណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីលោក នាង គួនណូចិត្រា ហៅ Mizter Roy បានឲ្យដឹងថា ក្នុងការផលិតរឿងខ្លី “កុហក” នេះឡើង គឺដើម្បីចូលរួមក្នុងទិវាគុណម្ដាយ ទន្ទឹមនឹងនោះ ឲ្យអ្នកមើលដឹងពីទំហំនៃទឹកចិត្តអ្នកម្ដាយសម្រាប់កូនៗគ្រប់គ្នា។ លោកក៏បានបន្តថា ក្នុងនាមជាអ្នកស្រលាញ់ម្ដាយ លោកក៏បានខិតខំប្រឹងប្រែងផលិតខ្សែភាពយន្តខ្នាតខ្លី និយាយពីម្ដាយ និងសេចក្ដីស្រលាញ់របស់អ្នកម្ដាយជាច្រើនផងដែរ។ ក្នុងខ្សែរឿងមួយនេះ ផលិតករក៏បានបញ្ជូនសារអប់រំមួយថា “គ្រប់គ្នាកុហកដើម្បីខ្លួនឯង តែមានស្ដ្រីម្នាក់កុហកទទួលបានការឈឺចាប់ដូរយកក្ដីសុខឲ្យកូន ស្ដ្រីនោះឈ្មោះថា ម៉ែ”។ លោក Mizter Roy បានលើកឡើងថា តាមរយៈខ្សែរឿងនេះ ក៏បានដកស្រង់ចេញពីសាច់រឿងពិតរបស់លោកផ្ទាល់មកខ្លះដែរ ព្រោះកាលលោកនៅវ័យក្មេង ម្ដាយរបស់លោកតែងតែកុហកថា ម៉ែមិនអីទេ កូនហូបទៅ ដោយមិនសូវគិតខ្វល់ខ្វាយពីខ្លួនឯង។

គួររំលឹកថា លោក នាង គួនណូចិត្រា ហៅ Mizter Roy ក៏ជាអ្នកនិពន្ធរឿង ផលិតករ អ្នកដឹកនាំ ថតស្ពត និងជាអ្នកថតរូបក្នុងកម្មវិធីធំៗផងដែរ។ លើសពីនេះទៅទៀត សមិទ្ធផលជាច្រើនដែលជាស្នារដៃរបស់លោកមាន រឿង ក្រមុំ ៣១ កំលោះ ៥២, រឿង ៧ ថ្ងៃ រឿងគំនូស ៤៩ និងរឿងខ្លីជាច្រើនទៀតមានដូចជា រឿង អ្នកក្រ វគ្គ ១ វគ្គ ២, រឿង មរតក ១៤ កុម្ភៈ, រឿង Mother’s Valentine Day និងមានរឿងជាច្រើនផ្សេងៗទៀត៕

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមានរៀបចំពិធីបុណ្យកោងកាង នៅខេត្តកោះកុង សំដៅថែរក្សាប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងជីវៈចម្រុះ

ព័ត៌មានជាតិ១០ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ធ្វើពិធីបញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលជំងឺបេះដូង មានតម្លៃជាង ២លានដុល្លារ

នយោបាយ១៥ នាទីutes មុន

សម្ដេចតេជោ៖ ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំនិងគ្រួសារខ្ញុំ

ព័ត៌មានជាតិ១៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់អេដស៍ ណែនាំយុវវ័យកុំឆាប់ប្រឡូករឿងស្នេហា ត្រូវផ្ដោតលើការសិក្សាដើម្បីអនាគតល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ផ្ទុះ​​ហ្គាស​ស្លាប់​៥​នាក់​ ក្នុង​​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​​​តៃវ៉ាន់

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម