Connect with us

ជីវិតកម្សាន្ដ

ទ្រព្យចាយមិនខ្វះ​ តែ ទិនហ្វី បែររិះថាំរឿងទាំងនេះខ្លាំងបំផុត

បានផុស

នៅ

ទ្រព្យ​សកម្ម​សរុប​របស់ ទិនហ្វី (Stephen Chow ) រហូត​មក​ដល់​បច្ចុប្បន្ន​បាន​ឡើង​ដល់​ ៣៥លានដុល្លារអាមេរិក ក្នុងវ័យ ៥៩ឆ្នាំ។ ទោះបីមានទ្រព្យសម្បត្តិច្រើនក៏ពិតមែន ប៉ុន្តែ ទិនហ្វី បែរជាប្រើជីវិតរស់នៅយ៉ាងសាមញ្ញបំផុត និងរិះថាំខ្លាំងលើការចំណាយផ្ទាល់ខ្លួនផ្សេងៗ។

Châu Tinh Trì ở tuổi 59 giàu nứt đố đổ vách nhưng thích đi xe đạp
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងអាជីពដ៏ជោគជ័យ ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោក ទិនហ្វី បានកាន់កាប់កំណត់ត្រាជាច្រើន។ មិនតែប៉ុណ្ណោះលោកបានបង្កើតក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនកាលពីឆ្នាំ ១៩៨៩ ដោយចាប់ផ្តើមផលិត និងដឹកនាំភាពយន្តដោយផ្ទាល់តែម្ដង។

ទិនហ្វី មិនត្រឹមតែជោគជ័យលើអាជីពក្នុងវិស័យសិល្បៈនោះទេ លោកក៏មានអាជីវកម្មផ្សេងទៀតផងដែរ។ លោកជាវិនិយោគិនអចលនទ្រព្យ មូលបត្រ អាជីវកម្មហ្គេមអនឡាញ និងភោជនីយដ្ឋាន។ល។ ក្រៅពីជាប់ឈ្មោះជាស្ដេចកំប្លែង តារាប្រុសរូបនេះ ក៏ទទួលបានងារជា “ស្តេចអចលនទ្រព្យ” ផងដែរ។

Châu Tinh Trì ở tuổi 59 giàu nứt đố đổ vách nhưng thích đi xe đạp

ប៉ុន្តែបើងាកទៅជីវិតឯកជនវិញ តារាវ័យ ៥៩ឆ្នាំរូបនេះ មានរបៀប​រស់​នៅ​សាមញ្ញ​ណាស់ អាច​និយាយ​បាន​ថាលោកជាមនុស្ស «សន្សំសំចៃ» ឬរិះថាំ ក៏ថាបាន។

លោកមិនមានរថយន្តទំនើបច្រើនទេ។ លោកមានឡានទំនើបតែមួយគ្រឿងគត់ គឺរថយន្តទំនើបពណ៌ក្រហមតម្លៃជាង ២៦ម៉ឺនដុល្លាអាមេរិក។ ប៉ុន្តែ​ជាញឹកញាប់គេប្រទះ​​ឃើញ ទិនហ្វី ​ជិះ​កង់ និងប្រើមធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈផ្សេងទៀត​។ ជួនកាលគេឃើញលោកជិះតាក់ស៊ីបញ្ចុះតម្លៃទៀតផង។

Châu Tinh Trì ở tuổi 59 giàu nứt đố đổ vách nhưng thích đi xe đạp

មិនតែប៉ុណ្ណោះ លោកធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ដើម្បីសន្សំប្រាក់ លោកតែងតែញ៉ាំអាហារនៅផ្ទះ ដែលជាស្នាដៃម្តាយរបស់លោក។ ជាងនេះទៅទៀត បើមានឱកាសចេញទៅញ៉ាំអាហារខាងក្រៅ លោកមិនស្ទាក់ស្ទើរទេក្នុងការខ្ចប់អាហាររបស់ដែលសល់ ត្រឡប់មកផ្ទះវិញ។

Châu Tinh Trì ở tuổi 59 giàu nứt đố đổ vách nhưng thích đi xe đạp
Châu Tinh Trì ở tuổi 59 giàu nứt đố đổ vách nhưng thích đi xe đạp
Châu Tinh Trì ở tuổi 59 giàu nứt đố đổ vách nhưng thích đi xe đạp
Châu Tinh Trì ở tuổi 59 giàu nứt đố đổ vách nhưng thích đi xe đạp

ថ្វីត្បិត ស្ដេចកំប្លែងរូបនេះ និយមសន្សំសំចៃរឿងចំណាយផ្ទាល់ខ្លួនពិតមែន ប៉ុន្តែលោកសកម្មនឹងកម្មវិធីសប្បុរសធម៌ខ្លាំងណាស់។ លោកធ្លាប់បរិច្ចាគខួរឆ្អឹងផ្ទាល់ខ្លួន ដើម្បីជួយអ្នកជំងឺមហារីក ហើយក៏ធ្លាប់បរិច្ចាគប្រាក់រាប់សិបលានដុល្លារ ដើម្បីជួយដល់ជនរងគ្រោះដោយគ្រោះរញ្ជួយដី និងគ្រោះមហន្តរាយរលកយក្សស៊ូណាមិជាដើម។

ស្តេចកំប្លែង ទិនហ្វី ជាម្ចាស់ទ្រព្យសម្បត្តិមហាសាលពិតមែន ប៉ុន្តែលោករស់នៅក្នុងជីវិតយ៉ាងសាមញ្ញ និងសន្សំសំចៃបំផុត។ អាច​និយាយ​បាន​ថា ​លោក​គឺ​ជាតារា​គំរូ​មួយរូប​ដែល​គ្រប់គ្នា​គួរ​រៀន​ពី​ភាព​សាមញ្ញរបស់លោក៕

Châu Tinh Trì ở tuổi 59 giàu nứt đố đổ vách nhưng thích đi xe đạp
Châu Tinh Trì ở tuổi 59 giàu nứt đố đổ vách nhưng thích đi xe đạp

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ផ្ទុះរឿងអាស្រូវ ឈិនឡុង ជាមួយកូនស្រី

ចុចអាន៖ “Kung Fu Hustle” វគ្គ២ ត្រៀមបង្ហាញវត្តមានឆាប់ៗ ក្រោយវគ្គ១ បញ្ចាំងចប់ជិត ២០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ១០ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ១១ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម