Connect with us

ជីវិតកម្សាន្ដ

គូស្នេហ៍ក្នុងរឿងប្រភេទ BL ៣ គូនេះ សង្ហាខ្លាំងពេក ដល់ថ្នាក់ឆក់បេះដូងស្រីៗគ្រប់ប្រទេស

បានផុស

នៅ

នៅប្រទេសថៃឯណោះ កំពុងល្បីល្បាញនឹង​ប្រភេទរឿងភាគនៃគូស្នេហ៍ស៊េរី BL ហើយអ្នកណាៗ ក៏កំពុង​តាមដាន​បើទោះ​បីជា​រឿង​ខ្លះ ​បាន​ឈាន​ដល់​បញ្ចប់​ហើយ។​ យ៉ាងណាក៏ដោយ ទោះជារឿង BL ជាប្រភេទសាច់រឿងប្រុសស្រលាញ់ប្រុសក្ដី តែបើនិយាយពីអ្នកគាំទ្រ សឹងថាពេញទ្វីបអាស៊ីទៅហើយ។

​ទន្ទឹម​នេះ តារា ៣ គូនេះ​ ក៏​ទទួល​បាន​ការ​ស្រលាញ់​យ៉ាង​ខ្លាំង ​ពី​ទស្សនិកជន​ទាំងប្រុសនិងស្រី នា​ពេល​ថ្មីៗ​នេះ​ផងដែរ។

១ Apo Nattawin និង Mile Phakphum

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Apo Nattawin ដើរតួជាតួឯកក្នុងរឿង BL ជា​លើក​ដំបូង​ក្នុង​រឿង “KinnPorsche” ជាមួយ Mile Phakphum ។ គូស្នេហ៍​ស៊េរី​មួយ​នេះ មាន​ទាក់ទាញ​ខ្លាំង​មិនធម្មតា ហើយកំពុងឆក់​យក​បេះដូង​អ្នក​ទស្សនា​ក្នុង​ប្រទេស​ថៃ និង​ប្រទេស​ជា​ច្រើន​ទៀតថែមទៀតផង ។

២ Inn Sarin និង Job Thuchapon

ឆ្នាំនេះ ទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ បានចេញផ្សាយរឿងភាគ BL ដំបូងរបស់ខ្លួន “The Miracle of Teddy Bear” ជាមួយ​នឹង​ការ​សម្តែង​របស់ Inn Sarin និង Job Thuchapon ។ តារាថៃ​វ័យក្មេង​ទាំងពីរ​ដួង​នេះ ទទួល​បាន​ប្រជាប្រិយភាព​ខ្ពស់​ ​ពី​សំណាក់​ទស្សនិកជន​ក្នុងស្រុក និងក្រៅស្រុកខ្លាំងមិនធម្មតានោះទេ។

៣ Zee Pruk និង Nunew Chawarin

ជាមួយ​នឹង​ការ​សម្ដែង​របស់ Zee Pruk និង Nunew Chawarin ក្នុងរឿង “Cutie Pie The Series” ទទួល​បាន​មតិ​ពេញចិត្ត​ដ៏​អស្ចារ្យ​នៅ​ក្នុង​ប្រទេសថៃ ចិន ជប៉ុន សិង្ហបុរី វៀតណាម និង​កូរ៉េ។ ពេល​ពួកគេ​ចូល​រួម​ក្នុង​កម្មវិធី​នេះ ហ្វូង​អ្នក​គាំទ្រ​ក្នុង​ស្រុក​មក​គាំទ្រ​ពួកគេយ៉ាងច្រើនកុះករ។ Zee Pruk មានអ្នកតាមដាន ២.៤ លាន​នាក់​នៅ​លើ Instagram ។ ទន្ទឹម​នឹង​នេះ​ដែរ Nunew Chawarin ទទួលបានអ្នកតាមដាន ១.១ លាននាក់​នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមនេះដូចគ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ខ្ញីចាស់កាន់តែហឹរមែន Anne Thongprasom លេងមួយឈុតនេះ សិចស៊ីដូចយុវវ័យ

ចុចអាន៖Naphat ទម្លាយចំៗថា ចាត់ទុក Baifern ជាមនុស្សពិសេស បន្ទាប់ពីម្ដាយលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព១ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ ក្រសួង មិនបានលាក់បាំងព័ត៌មានគុណភាពខ្យល់ពុលឡើយ ព្រោះបើលាក់បាំងស្មើនឹងធ្វើបាបពលរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋសភាប្រគល់កៅអីដែលជាអតីតអាសនៈរបស់តំណាងរាស្រ្ត ឱ្យវិទ្យាល័យឥន្រ្ទទេវី ទុកប្រើតាមតម្រូវការ

បទល្មើសចោរកម្ម
សន្តិសុខសង្គម១២ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម