ជីវិតកម្សាន្ដ
ខ្លឹម ស្រីគា បង្ហាញវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រហូតឈរយំសោកសៅម្នាក់ឯង
អតីតបវរកញ្ញា Miss Grand Cambodia ឆ្នាំ២០១៧ កញ្ញា ខ្លឹម ស្រីគា បានធ្វើឲ្យអ្នកគាំទ្រនិងមហាជនមានការភ្ញាក់ផ្អើលហើយកើតមន្ទិលសង្ស័យគ្រប់គ្នា ខណៈសុខៗស្រាប់តែតារាស្រីរូបនេះ បានទម្លាយចេញនូវវិបត្តិផ្លូវចិត្តដល់ថ្នាក់ឈរយំសោកសៅតែម្នាក់ឯង។

បើតាមការកត់សម្គាល់ស្រីស្អាត ខ្លឹម ស្រីគា ខណៈពេលដែលប្រជាប្រិយភាពនិងការគាំទ្រលើវិថីសិល្បៈបច្ចុប្បន្នកាន់តែបោះជំហ៊ានឆ្ពោះទៅមុខគួរឲ្យកត់សម្គាល់នោះឃើញថា តារាស្រីរូបនេះ ទីផ្សារដើរម៉ូដរបស់នាងក៏កាន់តែមានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់បណ្តាអ្នកផលិតកម្មវិធីមួយចំនួនផងដែរ។

ដោយឡែកបើងាកមកចាប់អារម្មណ៍រឿងរ៉ាវឯកជនផ្ទាល់ខ្លួនរបស់កញ្ញា ខ្លឹម ស្រីគា ឯណោះវិញសុខៗនាងក៏ស្រាប់តែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងថែមទៀត ក្រោយពេលដែលតារាម៉ូដែលរូបនេះ បានបញ្ចេញសារសោកសៅភ្ជាប់នឹងរូបភាពឈរសម្រក់ទាំងភ្នែកហូរជ្រែកផែនថ្ពាល់ដ៏សម៉ដ្ឋរលោង ដោយមិនដឹងច្បាស់ពីមូលហេតុពិតថា ជាវិបត្តិផ្ទាល់ខ្លួនឬស្នេហានោះឡើយ។

ផ្អែកតាមខ្លឹមសាររបស់កញ្ញា ខ្លឹម ស្រីគា បានរៀប រាប់ដោយបញ្ជាក់អត្ថន័យបែបនេះថា ខ្ញុំតែងតែអធ្យាស្រ័យ ខ្ញុំតែងតែខ្វល់ពីអ្នកដទៃជាងខ្លួន ចរិតខ្ញុំឆាប់ខឹងតែក៏ឆាប់បាត់ម្តងហើយម្តងទៀត ខ្ញុំក៏អភ័យទោស ព្រោះការអត់ធ្មត់ក៏មានដែនកំណត់របស់ដែលស្រឡាញ់បំផុត បើធ្វើឲ្យឈឺក៏សុខចិត្តបោះចោលមិនស្តាយឈឺក៏បាត់។


ជុំវិញនៃការរៀបរាប់ពីសំណាក់អតីតបវរកញ្ញា Miss Grand Cambodiaឆ្នាំ២០១៧ កញ្ញា ខ្លឹមស្រី គា ខាងលើនេះ បានធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំ ទ្របានបញ្ចេញចម្ងល់គ្រប់គ្នាចង់ដឹងថា តារាស្រីរូបនេះ កំពុងកើតមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរអ្វី?ជារឿងស្នេហាឬវិបត្តិគ្រូសារ?។ កញ្ញា ខ្លឹម ស្រីគា រហូតមកទល់ពេលនេះ នៅមិនទាន់មានការបញ្ជាក់ណាមួយពីសាមីខ្លួននៅឡើយទេ ខណៈកម្ពុជាថ្មីក៏មិនទាន់អាចសុំការបកស្រាយបន្ថែមបាននៅឡើយដែរ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ សុន ស្រីពេជ្រ ទម្លាយអារម្មណ៍ពិតក្រោយឃើញព័ត៌មានភរិយាឧកញ៉ា ឌួង ឆាយ ប្រកាសចែកផ្លូវគ្នា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?