Connect with us

ជីវិតកម្សាន្ដ

ខ្លឹម ស្រី​គា បង្ហាញ​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ រហូត​ឈរ​យំ​សោកសៅ​ម្នាក់ឯង

បានផុស

នៅ

​អតីត​បវរកញ្ញា​ Miss Grand Cambodia​ ឆ្នាំ​២០១៧​ កញ្ញា ខ្លឹម ស្រី​គា បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​និង​មហាជន​មានការ​ភ្ញាក់ផ្អើល​ហើយ​កើត​មន្ទិលសង្ស័យ​គ្រប់គ្នា​ ខ​ណៈ​សុខៗ​ស្រាប់តែ​តារា​ស្រី​រូប​នេះ ​បាន​ទម្លាយ​ចេញ​នូវ​វិបត្តិ​ផ្លូវចិត្ត​ដល់​ថ្នាក់​ឈរ​យំ​សោកសៅ​តែ​ម្នាក់​ឯង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​ការ​កត់​សម្គាល់​ស្រី​ស្អាត ខ្លឹម ស្រី​គា ខណៈ​ពេល​ដែល​ប្រជាប្រិយភាព​និង​ការ​គាំទ្រ​លើ​វិថី​សិល្បៈ​បច្ចុប្បន្ន​កាន់តែ​បោះ​ជំ​ហ៊ាន​ឆ្ពោះ​ទៅ​មុខគួរ​ឲ្យ​កត់សម្គាល់​នោះ​ឃើញ​ថា​ តារា​ស្រី​រូប​នេះ​ ទីផ្សារ​ដើរ​ម៉ូដ​របស់​នាង​ក៏​កាន់តែ​មានការ​ចាប់អារម្មណ៍​ខ្ពស់​ពី​សំណាក់​បណ្តា​អ្នក​ផលិត​កម្មវិធី​មួយ​ចំនួន​ផង​ដែរ​។​

​ដោយឡែក​បើ​ងាក​មក​ចាប់អារម្មណ៍​រឿងរ៉ាវ​ឯកជន​ផ្ទាល់ខ្លួន​របស់​កញ្ញា ខ្លឹម ស្រី​គា ឯណោះ​វិញ​សុខៗ​នាង​ក៏​ស្រាប់តែ​ធ្វើ​ឲ្យ​មហាជន​មាន​កា​រចាប់​អារម្មណ៍​ខ្លាំង​ថែមទៀត​ ក្រោយ​ពេល​ដែល​តារា​ម៉ូ​ដែ​ល​រូប​នេះ ​បាន​បញ្ចេញ​សារ​សោកសៅ​ភ្ជាប់​នឹង​រូបភាព​ឈរ​សម្រ​ក់​ទាំង​ភ្នែក​ហូរ​ជ្រែក​ផែន​ថ្ពាល់​ដ៏​ស​ម៉ដ្ឋ​រលោង​ ដោយ​មិន​ដឹង​ច្បាស់​ពី​មូលហេតុ​ពិត​ថា ​ជា​វិបត្តិ​ផ្ទាល់​ខ្លួន​ឬ​ស្នេហា​នោះ​ឡើយ​។​

​ផ្អែក​តាម​ខ្លឹមសារ​របស់​កញ្ញា ខ្លឹម ស្រី​គា បាន​រៀប រាប់​ដោយ​បញ្ជាក់​អត្ថន័យ​បែបនេះ​ថា ខ្ញុំ​តែងតែ​អធ្យា​ស្រ័យ​ ខ្ញុំ​តែងតែ​ខ្វល់​ពី​អ្នកដទៃ​ជាង​ខ្លួន ​ចរិត​ខ្ញុំ​ឆាប់​ខឹង​តែ​ក៏​ឆាប់​បាត់​ម្តង​ហើយ​ម្តង​ទៀត ​ខ្ញុំ​ក៏​អ​ភ័យ​ទោស ​ព្រោះ​ការ​អត់ធ្មត់​ក៏​មាន​ដែន​កំណត់​របស់​ដែល​ស្រឡាញ់​បំផុត​ បើ​ធ្វើ​ឲ្យ​ឈឺ​ក៏​សុខចិត្ត​បោះចោល​មិន​ស្តាយ​ឈឺ​ក៏​បាត់​។​

​ជុំវិញ​នៃ​ការ​រៀបរាប់​ពី​សំណាក់​អតីត​បវរកញ្ញា​ Miss Grand Cambodia​ឆ្នាំ​២០១៧​ កញ្ញា ខ្លឹម​ស្រី គា ខាង​លើ​នេះ​ បាន​ធ្វើ​ឲ្យ​មហាជន​ក៏ដូចជា​អ្នក​គាំ ទ្រ​បាន​បញ្ចេញ​ចម្ងល់​គ្រប់គ្នា​ចង់​ដឹង​ថា ​តារា​ស្រី​រូប​នេះ ​កំពុង​កើតមាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​អ្វី​?​ជា​រឿង​ស្នេហា​ឬ​វិបត្តិ​គ្រូ​សារ​?​។ ​កញ្ញា ខ្លឹម ស្រី​គា រហូត​មក​ទល់​ពេលនេះ​ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ពី​សាមីខ្លួន​នៅឡើយ​ទេ​ ខ​ណៈ​កម្ពុជា​ថ្មី​ក៏​មិនទាន់​អាច​សុំ​ការ​បក​ស្រាយ​បន្ថែម​បាន​នៅឡើយ​ដែរ​៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ សុន ស្រី​ពេជ្រ ទម្លាយ​អារម្មណ៍​ពិត​ក្រោយ​ឃើញ​ព័​ត៌មាន​ភរិយា​ឧកញ៉ា ឌួង ឆាយ ប្រកាស​ចែកផ្លូវ​គ្នា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣០ នាទី មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម