Connect with us

ជីវិតកម្សាន្ដ

តារាស្រី ៥ រូប ល្បីល្បាញថាស្អាត​ និងកំពុងអង្រួនលើឆាកដើរម៉ូដអន្តរជាតិមិនធម្មតា

បានផុស

នៅ

សព្វថ្ងៃនេះ តារាបង្ហាញម៉ូដមានច្រើនទម្រង់ផ្សេងៗគ្នា ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត មកពីជុំវិញពិភពលោកនៃ​គ្រប់​ជាតិសាសន៍។ ក្នុង​នោះ ​លើ​វិថី​ដើរ​ម៉ូដ​បច្ចុប្បន្ន​នេះ ​គេ​សង្កេត​ឃើញ​តារា​ស្រី​ ៥ រូប​ កំពុង​សំងំ​កសាង​កេរ្តិ៍ឈ្មោះ​ឲ្យ​កាន់​តែ​ល្បី​រន្ទឺ​ថែមមួយទៀត​ នៅលើ​ឆាក​អន្តរជាតិ។

១ Ashley Graham

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាង​មាន​អាយុ ៣៤ ឆ្នាំ​គឺ​ជា​តារា​បង្ហាញ​ម៉ូដ​ដ៏​​ល្បីល្បាញ​ដែល​កំពុង​អង្រួន​នៅ​លើ​វិស័យ​ដើរ​ម៉ូដ​និង​ចាប់ផ្ដើម​មាន​ឈ្មោះ​​​លើ​គម្រប​ទស្សនាវដ្ដី។ Ashley ជួយ​តម្រង់​ផ្លូវ​និង​បំផុស​គំនិត​សម្រាប់​នារី​គ្រប់​ទីកន្លែង ហើយ​មិន​ត្រឹម​តែ​សាង​កេរ្តិ៍ឈ្មោះ​លើ​វិថី​ដើរ​ម៉ូដ​នោះ​ទេ អាកប្បកិរិយា និង​សុជីវធម៌​របស់​នាង​​​ ​ក៏​បាន​យក​ឈ្នះ​លើ​មហាជន​ផង​ដែរ។

២ Gigi Hadid

Gigi គឺជាឈ្មោះរបស់តារាបង្ហាញម៉ូដដ៏ល្បីមួយនៅក្នុងវិស័យម៉ូដ និងត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា “International Model of the Year” ដោយ​ក្រុមប្រឹក្សា Fashion របស់​ចក្រភពអង់គ្លេស​កាល​ពីឆ្នាំ ២០១៦ ក្នុង​វ័យ​ត្រឹម​តែ២៧ ឆ្នាំ​ប៉ុណ្ណោះ ។ អាជីព​នាង ​​ផ្ដើម​នៅ​ពេល​នាង​មាន​អាយុ៣​ឆ្នាំ នៅពេលនោះ នាងត្រូវបាន​ជ្រើសរើស​ដោយក្រុម​សំលៀកបំពាក់ Guess ប៉ុន្តែ​នាង​បានត្រលប់ទៅសាលារៀនវិញមួយរយៈ មុនពេល​ធ្វើជាតារាបង្ហាញម៉ូដ នាង​បាន​វិលត្រលប់មក​វិញប៉ុន្មាន​ឆ្នាំក្រោយមក ​ក្នុងឆ្នាំ ២០១១។

៣ Bella Hadid

Bella ជាប្អូនស្រី Gigi នាងក៏ជាតារាស្រី​ដ៏ល្បីមួយទៀត នៅក្នុងពិភពសម្រស់​ម៉ូដ និងជាតារា​បង្ហាញ​ម៉ូដផងដែរ។អាជីពដំបូងរបស់នាង គឺបាន​ធ្វើការផ្សាយពាណិជ្ជកម្មតាំងពីអាយុ ១៦ ឆ្នាំ មុនពេលត្រូវបានចុះហត្ថលេខាជាមួយភ្នាក់ងារបង្ហាញម៉ូដក្នុងឆ្នាំ ២០១៤។ មិនយូរប៉ុន្មាន នាងបានចាប់ផ្តើមដើរលើវិថីសិល្បៈ ដោយបានបង្ហាញខ្លួនជាលើកដំបូង​នៅក្នុ​ងឆ្នាំដដែល។ មួយឆ្នាំក្រោយមក នាងបានបន្ថែមអ្នករចនាម៉ូដ ដើម្បីធ្វើការជាមួយនាងដូចជា៖ លោក Marc Jacobs, លោក Tommy Hilfiger, អ្នកស្រី Diane von Fürstenberg និងច្រើនរូបទៀត។ នាង​បាន​បន្ថែមការងារជា​មួយ​ក្រុមធំៗ​ទៀត​ ចាប់​តាំង​ពី​ពេល​នោះ​មក រួម​ទាំង​ការ​ធ្វើ​ការ​ជាមួយ Chanel Couture ហើយ​ថែម​ទាំង​បាន​ក្លាយ​ជា​ទូត​សុឆ្ទៈ​ឲ្យ Dior Beauty ទៀត​ផង។

៤ Kendall Jenner

បើ​និយាយ​អំពី Kendall Jenner គ្រប់គ្នាប្រាកដជាបានស្គាល់ច្បាស់អំពីនាងហើយ។ នាង​ជា​សមាជិកនៅក្នុងត្រកូល Kardashian-Jenner។ នាងមិនមែនតារាទូរទស្សន៍ទេ ប៉ុន្តែនាងល្បី​ក្នុង​ផ្នែករបស់នាងនៅក្នុងកម្មវិធី Keeping Up with the Kardashians និងកម្មវិធីផ្សេងៗជាច្រើនទៀត។ Kendall ក៏ជាតារាបង្ហាញម៉ូដ​ដ៏​គួរ​ឱ្យ​គោរព​មួយ​រូប​ផង​ដែរ ដោយដើរក្នុងកម្មវិធីបង្ហាញ​ម៉ូដ​នៅទីក្រុង Milan ប៉ារីស និង ញូវយ៉ក ហើយ​កម្មវិធី​បង្ហាញ​ម៉ូដ Victoria’s Secret​ ក៍បានអញ្ចើញនាងចូលរួម​ផងដែរ។

៥ Frederikke Sofie

ដំបូងឡើយ នាងត្រូវបានជ្រើសរើសដោយភ្នាក់ងារតារាបង្ហាញម៉ូដ​ នៅពេលដែលនាងមានអាយុ ១៤ឆ្នាំ Frederikke Sofie កើត​នៅ​ដាណឺម៉ាក ប៉ុន្តែនាងមានឱកាស​ដ៏ល្អ​ ដោយសារតែ​រូបរាង​ដ៏​ស្រស់​ស្អាត​ពី​កំណើត។ តារា​រូបនេះ ​ក៏​បាន​បាន​ធ្វើយុទ្ធនាការ​របស់​ខ្លួន​ ជាមួយ​នឹង​ឈ្មោះ​ដ៏ធំ​បំផុត​មួយ​ចំនួន​ នៅ​ក្នុង​ពិភព​រចនា​ម៉ូដ ដែល​ទាំងនេះ ​រួមមាន Zara, Missoni និង Chloé ផង​ដែរ៕

ប្រែសម្រួល៖ សិលា

ចុចអាន៖Britney Spears សុំបាត់មុខមួយរយៈ ពីបណ្ដាញសង្គម

ចុចអាន៖តារាល្បី ៤ រូប ប្រជែងសម្រស់គ្នា ប្រើប្រេនសំលៀកបំពាក់តែមួយ ក្នុងកម្មវិធីពានរង្វាន់ Grammy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម