ព័ត៌មានជាតិ
មាស សុខសោភា សូមអភ័យទោសសម្រាប់ការផុស ដែលទាក់ទងនឹងជំងឺមហារីកសុដន់
អ្នកនាង មាស សុខសោភា តារាចម្រៀងស្រីល្បីឈ្មោះ បានសូមអភ័យទោសសម្រាប់ការផុស Status ដែលទាក់ទងនឹងជំងឺមហារីកសុដន់។

ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងនេះ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តារាស្រីសំឡេងស្រទន់ មាស សុខសោភា បានបង្ហោះសារ ភ្ជាប់ជាមួយរូបថតពីរសន្លឹកយ៉ាងដូច្នេះថា សូមអភ័យទោសសម្រាប់ការផុស Status មួយនេះ ក្នុងនាមជាស្ត្រីម្នាក់ ការយកចិត្តទុកដាក់ចំពោះសុខភាព បានក្លាយទៅជាកត្តាចម្បងសម្រាប់នារីយើងនាពេលបច្ចុប្បន្ននេះ។

ម្ចាស់បទ ”មេឃកំពុងភ្លៀងហើយ” រូបនេះ បានបន្ថែមថា ភាគច្រើន បញ្ហាជាទូទៅរបស់ស្ត្រីខ្មែរនៅក្នុងប្រទេសកម្ពុជា គឺជំងឺមហារីកសុដន់ ដែលស្ត្រីមួយចំនួនធំបានមើលរំលង ព្រមទាំងមិនយកចិត្តទុកដាក់ចំពោះជំងឺមហារីកមួយនេះ។

បន្ថែមពីនេះ ជំងឺមហារីកសុដន់ បានក្លាយជាជំងឺដែលកាចសាហាវ ព្រមទាំងបានសម្លាប់ស្ត្រីខ្មែរយ៉ាងច្រើន ដូច្នេះសូមចំណាយពេលវេលាដ៏ខ្លី ក្នុងការត្រួតពិនិត្យ និងស្វែងយល់ដោយខ្លួនឯងតាមរូបភាពខាងក្រោមនេះ ៖
-សុដន់ផ្លាស់ប្ដូរទំហំ និង ទម្រង់
-មានសភាពរមាស់ និងឡើងក្រហម នៅលើសុដន់ ឬក្បាលសុដន់
-សារធាតុរាវចេញពីក្បាលសុដន់ទាំងសងខាង ឬ តែម្ខាង
-មានដុំពក ត្រង់បរិវេណ ក្លៀក ឬ ក
-ដុំគីស ឬ ដុំទឹក វាមានលក្ខណៈខុសពីសាច់សុដន់
-ពេលខ្លះសុដន់ប្រែទៅជាប៉ោង ឬ ផតចូល
-ក្បាលសុដន់លឹបចូលក្នុង ឬ ផ្លាស់ប្ដូរទីតាំង ឬទំហំ
-មានអារម្មណ៍ថាឈឺនៅបរិវេណសុដន់ ឬ ក្លៀក
#breastcancer #awarness #meassoksophea។

យ៉ាងណាមិញ ក្រោយពីតារាស្រី ម្ចាស់បទ ”មេឃកំពុងភ្លៀងហើយ” រូបនេះ បានផុសសារដែលដាស់តឿនឲ្យនារីៗ ឬ ស្ត្រីខ្មែរ នៅក្នុងប្រទេសកម្ពុជា ចូលរួមទប់ស្កាត់ និង ការពារជំងឺមហារីកសុដន់ រួចមក ឃើញថា មានបងប្អូនអ្នកគាំទ្រជាច្រើន បានធ្វើការស៊ែចែករំលែកចំណេះដឹងពីសុខភាពនេះ ព្រមទាំងសម្តែងការអរគុណ និង គាំទ្រនូវទង្វើល្អរបស់នាងផងដែរ៕


អត្ថបទ ៖ នាងតូច

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ