Connect with us

ជីវិតកម្សាន្ដ

លែងយល់មុខ ! ម៉ាដូណា ទម្លាយមុខបុគ្គល២រូប ម្នាក់ជាឧកញ៉ា និងម្នាក់ទៀតជាអ្នកចម្រៀង

បានផុស

នៅ

​ដោយសារតែ​អស់​ភាព​អត់ធ្មត់​ ព្រោះ​អ្នក​ជំពាក់​លុយ​មិន​សង​តារា​សម្តែង ម៉ាដូណា មុននេះ​បន្តិ​ច​បានបង្ហោះសារទាំងអារម្មណ៍ក្តៅក្រហាយភ្ជាប់ជាមួយរូបភាពរបស់បុគ្គល ២ រូប ខណៈមួយមានងារជាឧកញ៉ា និងម្នាក់ទៀតជាអ្នកចម្រៀងដែលជំពាក់លុយខ្លួនផងដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​ការបញ្ជាក់​ពី​តារា​សម្តែង​លោក​ ម៉ា​ដូ​ណា បាន​ឲ្យ​ដឹងថា ​មូលហេតុ​ដែល​លោក​ដាច់ចិត្ត​ទម្លាយ​បែប​នេះ ​ក៏​ព្រោះ​បុគ្គល​ទាំង​ ២ ​រូបនោះ ​មិនមាន​ទំនូល​ខុសត្រូវ​ក្នុងការ​សងលុយ​លោក​ទេ​។​ម្យ៉ាងទៀត​ សូម្បីតែ​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក​ក៏​មិន​ឆ្លើយតប​ទៀតផង ​នេះហើយ​ជាហេតុផល​។​

​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កលោក​ ម៉ាដូ​ណា បាន​រៀបរាប់​អប​ដោយ​រូបភាព​ដូច្នេះ​ថា ​មុនដំបូង​សុំទោស​ឧកញ៉ា​ប​ង​ដែល​ប្អូន​បង្ហោះ​រូប​បង​បែបនេះ​ តែ​ប្អូន​ទាក់ទង​បង​ជាច្រើន​ខែ​ហើយ​តែ​បង​ពុំមាន​ការឆ្លើយតប​ហើយ​ប្អូន​ក៏​មិន​ចង់​Share​ពី​អ្នកផ្សេង​ ដែល​គេ​បង្ហោះ​រូប​បង​ ព្រោះ​សង្ឃឹមថា​បង​នឹង​ឆ្លើយតប​ប្អូន​ តែ​ពេលនេះ​បង​បាត់​ឈឹង​ លុយ​សម្រាប់​ប្អូន​ពេលនេះ​ គឺ​ពិបាក​ណាស់​សង​គេ​ចង់​ឆ្កួត​សូម​ឧកញ៉ា​បង​មាន​ក្តីមេត្តា​ដល់​ប្អូន​ផង​។​

​ដោយឡែក​សម្រាប់​តារាចម្រៀង​ប្រុស​ម្នាក់ទៀត​ ក៏ត្រូវ​បាន​តារា​សម្តែង​លោក ម៉ាដូ​ណា ទម្លាយ​ដែរ​ថា តាមពិត អេ​ខេ ជា​មនុស្ស​ឆ្លាត​នឹង​ការរក​ស៊ី​ណាស់ លក់ដូរ​ផង​បោះ​ដុំ​អីវ៉ាន់​ផង​ហើយក៏​ជា​អ្នកសិល្បៈចម្រៀ​ង​មាន​ទទួល​រៀបចំ​ឆាក​តន្ត្រី​ទៀត​។ ​ត្រឹម​លុយ​ជិត​ ២ ​ម៉ឺន​ដុល្លារ អេ​ខេ អា​ចរក​បានតែ​ហេតុអ្វី​មកជាន់​ខ្ញុំ ​នៅពេល​ខ្ញុំ​លំបាក​បែបនេះ ​ត្រឹម​ការឆ្លើយតប​ ឬក៏​សងលុយ​ខ្លះៗ​ក៏​ខ្ញុំ​សប្បាយចិត្ត​ហើយក៏​មិន​ជំ​ពាក់​កម្ម​គ្នា​។​

​លោក ម៉ា ដូ​ណា បន្ថែមទៀតថា សង្ឃឹមថានឹង​យល់ហើយ​លោក​បង្ហោះ​បែបនេះ ​ដោយសារ​ អេ​ខេ​អត់​ឆ្លើយ​ក្នុង​Facebook​សង្ឃឹម​ទាក់ទង​មក​ផង ​តែ​កុំភ្លេចថា​ អេ​ខេ​ បាន​សរសេរ​សែក​ABA​ឲ្យលោក​តែ​លោក​មិន​ប្តឹង​ទេ​ សុំ​ចិត្ត​យល់​ផង​ណា​។ ​សូម​ជ​ម្រា ​ដែរ​ថា​ លោក ម៉ាដូ​ណា កាលពី​កន្លង​ទៅបាន​ទម្លាយ​យ៉ាង​ភ្ញាក់ផ្អើល​នូវ​រឿងរ៉ាវ​ ដែល​លោក​បាន​ផុងខ្លួន​រឿង​តុងទីន​អស់​លុយ​ជាង​ ៥០ ​ម៉ឺន​ដុល្លារ​ផងដែរ​ ខណៈលោ​កថា​ខ្លួន​គឺជា​ជនរងគ្រោះ​ដោយសារ​កូន​តុងទីន​បោក​ជាច្រើន​នាក់​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

AMRO៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងអត្រា៥,៧ភាគរយនៅឆ្នាំនេះ ឈរលេខរៀងទី៣នៅអាស៊ាន

វប្បធម៌ ជំនឿ២ នាទីutes មុន

ស្រ្តីរូបណាដែលកើតក្នុងខែទាំង​ ៤​ មាន​ទេព​កោសល្យ នាំ​លាភ​សំណាង​ដល់​គ្រួសារ

កីឡា១៨ នាទីutes មុន

ក្លិប​ប្រដាល់​ខ្លះ​​ពិត​ជា​ទទួល​បាន​តម្លៃ​៥០០​ដុល្លារ​មែន​ពី​ម្ចាស់​ឧបត្ថម្ភកម្មវិធី

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ៥២ នាទីutes មុន

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងគ្រួសារកងទ័ព ជិត២ពាន់នាក់នៅស្រុកបន្ទាយស្រី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ហ្សេលេនស្គី បញ្ចេញ​ប្រតិកម្ម​ជុំវិញ​រឿង​ដែល​អាមេរិក​ផ្អាក​ជំនួយ​រយៈពេល​៩០ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម