ជីវិតកម្សាន្ដ
ខួបអាពាហ៍ពិពាហ៍៧ឆ្នាំភរិយា កែវ វាសនា ទម្លាយរឿងឪពុក-ម្តាយមិនពេញចិត្តប្តី
ភ្នំពេញ ៖ នៅថ្ងៃគំរប់ខួបអាពាហ៍ពិពាហ៍៧ឆ្នាំ ស្រាប់តែភរិយាតារាចម្រៀងលោក កែវ វាសនា បានទម្លាយនូវរឿងរ៉ាវមួយចំនួនដែលបានឆ្លងកាត់គឺមានទាំងលំបាកនិងប្រវត្តិតស៊ូផ្សេងៗជាដើម។ មិនត្រឹមតែប៉ុណ្ណោះអ្នកនាងក៏បានទម្លាយថាឪពុក-ម្តាយមិនពេញចិត្តប្តី(កែវ វាសនា)ទេអំឡុងមុនពេលរៀបការ។
ភរិយាតារាចម្រៀងលោក កែវ វាសនា បានរៀបរាប់ខ្លឹមសារដូច្នេះថា ខួបអាពាហ៍ពិពាហ៍គំរប់៧ឆ្នាំរបស់យើងទាំងពីរតែអ្វីដែលយើងស្គាល់គ្នាគឺរយៈពេល១៤ឆ្នាំមុនរៀបការ ការតស៊ូយើងទាំង២នាក់គឺមានច្រើនណាស់(ឪពុក-ម្តាយ)ខាងស្រីមិនពេញចិត្តខាងប្រុស)តែពីរនាក់យើងនៅតែយកឈ្នះចិត្តឪពុក- ម្តាយបាន(ខាងស្រី)ទម្រាំយើងបានរៀបការនឹងគ្នា ។
អ្នកបន្តទៀតថា មុនសម្រេចចិត្តរៀបការជាមួយគ្នាក៏ពួកយើងមានចំណូលរៀងៗខ្លួនដែរបន្ទាប់ពីរៀបកា រហើយក៏ពួកយើងមានមុខរបរស្រាប់ហើយពួកយើងសន្យានឹងគ្នាថាយើងនឹងខំចាប់ដៃគ្នារកស៊ីឲ្យកាន់តែមានបានដល់គោលដៅរបស់ពួកយើងប៉ងរួមគ្នាដែលមិនប៉ះពាល់ទ្រព្យប៉ាម៉ាក់ខាងណាឡើយ តែពេលនេះអ្វីដែលពួកយើងប៉ងទោះមិនមែនជាសេដ្ឋីឬអ្នកមានស្តុកស្តមក៏ដោយក៏ពួកយើងបាន សម្រេចបំណងអស់ដែរនោះធំបំផុតគឺកូនប្រុសមួយស្រីមួយរបស់យើង។
ភរិយាលោកកែវ វាសនា បន្ថែមដែរថានិយាយរួមរៀបរាប់ពីជីវិតគូររបស់ពួកយើងពីការជូរចត់តស៊ូកន្លងមកមិនអស់ទេគ្រាន់តែថា យើងស្គាល់គ្នា១៤ឆ្នាំនិងបានរៀបការអស់រយៈពេល៧ឆ្នាំយើងដើរដល់ចំណុចនេះគឺសាកសមបំផុតហើយ។ អរគុណការត ស៊ូអរគុណភាពស្មោះត្រង់រវាងយើងទាំង២ផ្តល់អោយគ្នាទើបយើងមានថ្ងៃនេះ៕
ដោយ ៖ ចាន់រ៉ា
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ