ជីវិតកម្សាន្ដ
ក្រោយសម្ដែងភាពយន្តរបស់ Disney តារាស្រី ៤រូបនេះ ត្រូវគេចាត់ទុកជា “ព្រះនាង” ក្នុងជីវិតពិត
តារាសម្ដែងទាំង ៤ រូបខាងក្រោម ធ្លាប់ត្រូវបានជ្រើសរើសឱ្យដើរតួរជាព្រះនាងក្នុងភាពយន្តរបស់ Disney ហើយក៏ជាប់ឈ្មោះជាទេពធីតាលើដី ទាំងនៅក្នុងខ្សែភាពយន្ត និងក្នុងជីវិតពិត។
Emma Watson



Emma Watson ធ្លាប់ធ្វើឱ្យអ្នកគាំទ្រវក់ចិត្តខ្លាំងនឹងស្រស់ដ៏ផូរផង់ កាលនាងសម្ដែងជាតួព្រះនាង Belle ក្នុងរឿង Beauty and The Beast។ ខ្សែភាពយន្តនេះបានចេញផ្សាយកាលពីឆ្នាំ ២០១៧ ហើយបានរុញច្រានឱ្យតារាស្រីអាមេរិករូបនេះ ទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់។ មិនថាភាពយន្តរឿង Beauty and The Beast បញ្ចប់ទៅច្រើនឆ្នាំហើយក្ដី បច្ចុប្បន្ន Emma Watson នៅតែទទួលបានចាប់អារម្មណ៍ពីអ្នកសារព័ត៌មាននានា គ្រប់ការបង្ហាញខ្លួនរបស់នាង។
Elle Fanning




តួនាទីរបស់ព្រះនាង Aurora ក្នុងរឿង Maleficent បានធ្វើឱ្យឈ្មោះរបស់ Elle Fanning ខ្ទរខ្ទារយ៉ាងឆាប់រហ័ស។ នាងធ្វើឱ្យទស្សនិកជនចងចាំមិនភ្លេចនូវទេពកោសល្យសម្ដែង និងសម្រស់ស្រស់ស្អាតប្រៀបបាននឹងព្រះនាងក្នុងព្រេងនិទានពិតៗ។
គ្រប់វត្តមានរបស់នាងទាំងនៅលើកញ្ចក់ទូរទស្សន៍ កម្មវិធីកម្រាលព្រំក្រហម និងសូម្បីរូបថតអត់ផាត់មុខនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាង សុទ្ធតែទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីមហាជន។
Lily James




ព្រះនាង Cinderella ជាតួដែល Lily James បានយកឈ្នះបេះដូងទស្សនិកជនរាប់លាននាក់។ នាងជាតួស្រីដ៏ឥតខ្ចោះសម្រាប់តួព្រះនាងរូបនេះ ព្រោះតែទឹកមុខ និងរូបរាងនាង សម្ដែងឈុតណាក៏សក្តិសម និងទាក់ទាញបំផុត។
រីឯក្នុងជីវិតពិតវិញ Lily James ក៏នៅតែទាក់ទាញទស្សនិកជនជាច្រើន មិនថានាងស្លៀកពាក់បែបណាឡើយ។
Naomi Scott



Naomi Scott ត្រូវបានផលិតកររបស់ Disney ជ្រើសរើសឱ្យដើរតួជាព្រះនាង Jasmine នៅក្នុង Aladdin ។ ដោយសារតារាស្រីរូបនេះ មានឈាមជ័រជាជនជាតិអាស៊ី និងអ៊ឺរ៉ុប ដូច្នេះហើយ ទើបនាងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិត កាន់តែខ្លាំងឡើង ក្រោយសម្ដែងជាព្រះនាង Jasmine។
នៅក្នុងជីវិតពិត Naomi Scott ជាតារាស្រីដែលនិយមផ្លាស់ប្តូរស្ទីលតែងខ្លួនប្លែកៗគួរឱ្យចាប់អារម្មណ៍ ជាពិសេសមុខមាត់បែបអាស៊ីរបស់នាង ត្រូវគេចាត់ទុកជាស្រីស្អាតមួយរូបក្នុងពិភព Disney៕
ប្រែសម្រួល៖ សន្យា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម