Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ ទម្លាយមូលហេតុខ្វះខាតធនធានផលិតវីដេអូផ្សព្វផ្សាយក្បាច់គុនបុរាណ និងវប្បធម៌

បានផុស

នៅ

តារាសម្តែងស្រី និងជាគ្រូបង្ហាត់ក្បាត់គុណល្បុក្កតោខ្មែរ គឺកញ្ញា ពេជ្រ ចរណៃ បច្ចុប្បន្នក្រៅតែពីការលេចមុខនៅលើវិស័យភាពយន្ត(ខ្មែរ) នាងក៏ជាតារាស្រីមួយរូបដែលចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យគុនល្បុក្កតោ វប្បធម៌ អរិយធម៌អក្សរសិល្ប៍ និងអក្សរសាស្រ្តជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពនេះ តារាស្រី ពេជ្រ ចរណៃ កន្លងមកតែងទទួលបានការសរសើរលើកទឹកចិត្តនិងគាំទ្រច្រើនពីមជ្ឈដ្ឋានមហាជនដែលស្នេហាលើវិស័យភាពយន្ត និងក្បាច់គុណបុរាណខ្មែរ(ល្បុក្កតោ)។ ប៉ុន្តែអ្វីដែលគេកាន់តែចាប់អារម្មណ៍ទៀតនោះ គឺស្រាប់តែនាងទម្លាយមូលហេតុដែលធ្វើឲ្យខ្វះខាតធនធានផលិតវីដេអូផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ និងវប្បធម៌ព្រោះតែកត្តាមិនទទួលSponsorផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ។

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានប្រកាសដូច្នេះថា ឥទ្ធិពលនៃភាពល្បីល្បាញរបស់យើងអាចទាក់ទាញចិត្តអ្នកគាំទ្រ។​ នេះមិនមែនជាលើកទីមួយទេដែលខ្ញុំមិនទទួលsponsorណាដែលមានផលប៉ះពាល់សង្គម(ជាពិសេស​គ្រឿង​ស្រវឹង​)ជាហេតុដែលធ្វើឲ្យខ្ញុំដើរយឺតខ្វះខាតរៀងពិបាកក្នុងការផលិតវីដេអូផ្សព្វផ្សាយ ពីក្បាច់គុនបុរាណខ្មែរ វប្បធម៌អរិ យធម៌ អក្សរសិល្ប៍ អក្សរសាស្រ្ត ។ល..។

កញ្ញា ពេជ្រ ចរណៃ បន្តទៀតថា ជាក់ស្ដែងរឿង សទ្ធាមាណព វគ្គ២ ដែលជារឿងអប់រំបែបព្រះពុទ្ធសាសនាដែលនឹងត្រៀមចេញថតក្នុងពេលដ៏ខ្លីខាងមុខនេះក្នុងភាគ២នេះមានឈុត,ចម្បាំង ឈុតអ្នកភូមិមានវិវាទនឹងគ្នាលាយឡំជាមួយ​នឹង​ព្រះធម៌អប់រំដ៏ល្អៗជាច្រើន។ តែខ្ញុំក៏កំពុងខ្វះខាតថវិកាក្នុងការផលិតផងដែរ។ បើបានពុកម៉ែបងប្អូនចូលរួមឧបត្ថម្ភម្នាក់បន្តិចខ្ញុំនឹងខិតខំផលិតរឿងអប់រំឲ្យបានកាន់តែច្រើន និងមានគុណភាព។ ពេជ្រ ចរណៃ និយាយបន្ថែមថា បើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាចូលរួមគាំទ្រទាំងអស់គ្នាផង។មានទទួល​sponsored​តាមរយ:លេខទូរស័ព្ទលេខ,096 926 7777/088 5555 815។

សូមបញ្ជាក់ដែរថា តារាសម្តែងកញ្ញា ពេជ្រ ចរណៃ កន្លងមកក៏បានបំផុសដល់យុវជនឲ្យចូលរួមលើកស្ទួយនិងបង្ហាញសិល្បៈវប្បធម៌របស់ខ្មែរទៅកាន់ពិភពលោកតាមរយ:សកម្មភាពនានាដូចជា, ការបង្ហាញនូវក្បា ច់គុនល្បុក្កតោ ,ល្ខោនខោលនិងបង្ហោះរូបភាពស្លៀ កពាក់សំលៀកបំពាក់បុរាណខ្មែរជាដើម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ២ នាទីutes មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៩ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម