ជីវិតកម្សាន្ដ
BTS បំបែកឯតទគ្គកម្ម ឈ្នះពានរង្វាន់ ៣ ក្នុងកម្មវិធី Billboard Music Awards ឆ្នាំ ២០២២
BTS ទើបតែបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងកម្មវិធី Billboard Music Awards ។ ពួកគេបានក្លាយជាក្រុម ដែលឈ្នះពានរង្វាន់ជាច្រើន ដោយយកឈ្នះលើកំពូលតារាចម្រៀងស្រីអាមេរិកបីនាក់ គឺ Destiny Child ជាមួយនឹងពានរង្វាន់ចំនួន ១២ ។
១ BTS តែម្នាក់ឯងបានឈ្នះពានរង្វាន់ចំនួន ៣ ពីការតែងតាំងចំនួន ៦

ដកស្រង់ចេញពីគេហទំព័រ billboard.com ថ្ងៃនេះ BTS បានឈ្នះពានរង្វាន់ចំនួន ៣ ពីការតែងតាំងចំនួន ៦ ដែលទទួលបាននៅឯកម្មវិធី Billboard Music Awards ឆ្នាំ២០២២។ ពានរង្វាន់ទាំងបីគឺសម្រាប់ក្រុម Top/Duo Group, Top Song Sales Artist និង Top Selling Song សម្រាប់បទចម្រៀងអន្តរជាតិរបស់ពួកគេ ដែលមានចំណងជើងថា Butter ។ តាមពិត BTS បានទទួលការតែងតាំងចំនួន ៦ ក្នុងពានរង្វាន់ប្រចាំឆ្នាំនេះ។ ប៉ុន្តែពានរង្វាន់ចំនួន ៣ ដែល BTS មិនបានទទួលគឺ Top Billboard Global Artist (មិនរាប់បញ្ចូលសហរដ្ឋអាមេរិក), Top Billboard Global Song (មិនរាប់បញ្ចូលសហរដ្ឋអាមេរិក) និង Top Rock Song ។
២ ឆ្នាំនេះជាឆ្នាំទី៣ដែល BTS បានឈ្នះពានរង្វាន់ Top/Duo Group នៅ BMA

ចាប់តាំងពីឆ្នាំ ២០១៩មក ឆ្នាំនេះគឺជាលើកទីបីហើយ ដែលក្រុមដែលមាន RM, V, Jungkook, Jin, Jimin, J-Hope និង Suga បានឈ្នះពានរង្វាន់។ លើកចុងក្រោយដែលពួកគេបានឈ្នះពានរង្វាន់ Top/Duo Group ក្នុងកម្មវិធី Billboard Music Awards គឺនៅឆ្នាំ ២០២១ ។
៣ សម្រាប់សមិទ្ធផលនេះ BTS ក៏បានបំបែកកំណត់ត្រារបស់ Destiny Child

ដូចដែលបានរៀបរាប់ខាងលើ ការទទួលបានពានរង្វាន់នៅឆ្នាំនេះ នៅឯ ២០២២ Billboard Music Awards គឺជាស្នាដៃបំបែកកំណត់ត្រាសម្រាប់ BTS ។ ហេតុផលគឺ ពានរង្វាន់ទាំង ៣ ដែលទទួលបាននៅថ្ងៃនេះ បំពេញនូវពានរង្វាន់ចំនួន ១២ ដែលពួកគេទទួលបានចាប់តាំងពីឆ្នាំ ២០១៧ នៅពេលដែលពួកគេបានឈ្នះពានរង្វាន់ Billboard Music Awards ជាលើកដំបូង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កន្លងផុតទៅ ៦ ឆ្នាំ ក្មេងប្រុសសម្ដែងក្នុងបទ ”Baby Shark” ក្លាយជាប្រុសសង្ហាទៅហើយ
ចុចអាន៖តារាចម្រៀងស្រី កូរ៉េ ៥ រូប មិនត្រឹមមានទឹកដមពិរោះ តែក៏សម្ដែងភាពយន្តបានយ៉ាងល្អឥតខ្ចោះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?