ជីវិតកម្សាន្ដ
តារា K-pop ១០ រូបនេះ មានជាងគេបំផុត ក្នុងវិស័យសិល្បៈកូរ៉េខាងត្បូងក្នុងឆ្នាំ ២០២២
បើនិយាយពីភាពល្បីល្បាញ និងក្បាច់រាំដ៏រស់រវើក គ្មានអ្នកណាម្នាក់ ដែលមិននឹកដល់សិល្បៈកូរ៉េខាងត្បូងឡើយ។ ជាពិសេស គឺភាពមានបានរបស់តារានីមួយៗ រហូតអ្នកខ្លះមានទ្រព្យច្រើន អាចធ្វើជាសេដ្ឋីក៏មាន។
ថ្ងៃនេះយើងខ្ញុំ នឹងលើកឡើងពីទ្រព្យសម្បត្តិសុទ្ធរបស់តារា K-pop ១០រូប មានជាងគេ នៅក្នុងឆ្នាំ២០២២នេះ៖
១ IU

គឺជាតារា K-pop ដែលមានជាងគេបំផុត ដោយនាំមុខគេក្នុងបញ្ជីអ្នកមានទ្រព្យសម្បត្តិសរុប ៤០ លានដុល្លារ។ នាងបានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងឧស្សាហកម្ម K-pop ក្នុងឆ្នាំ ២០០៧ ជាតារាចម្រៀងនិងជាតារាសម្ដែង។ សព្វថ្ងៃនាងមានស្នាដៃជោគជ័យក្នុងសិល្បៈជាមួយនឹង Albums Celebrity ជាAlbumsទី ០៥ ជាការពេញនិយមបំផុតក្នុងឆ្នាំ ២០២២ និងរឿងភាគ Hotel Del Luna, My Mister, Broker ជាដើម។ ក្រៅពីការថតរឿង នាងក៏ផ្សាយពាណិជ្ជកម្មជាច្រើនដូចជា Guess, Samsung, Sony Korea និង Chamisul ដែលធ្វើឲ្យនាងរកចំណូលបានយ៉ាងច្រើន។ សព្វថ្ងៃ IU រស់នៅក្នុង apartmen ដ៏ប្រណិតមួយ ក្នុងទីក្រុងសេអ៊ូល។
២ Kim Tae-Hyung (V)

សមាជិក BTS រូបនេះមានទ្រព្យសម្បត្តិសរុប ៣៥ លានដុល្លារ។ V មានអ្នកតាមដាន ៤០.៤ លាននាក់នៅលើ Instagram សរុប ១៣៥។ គាត់បានទទួលប្រាក់ ៨ លានក្នុងនាមជាសមាជិក BTS និង ៨ លានបន្ថែមទៀតក្នុងនាមជាម្ចាស់ភាគហ៊ុននៅក្នុង Hybe Entertainment ជារៀងរាល់ឆ្នាំ។ គាត់ក៏ជាទូតសុឆន្ទៈឲ្យម៉ាកល្បីៗដូចជា Louis Vuitton, Puma, Fila, Hyundai និង Samsung ។
៣ Jungkook

គាត់បានធ្វើបទចម្រៀងទោលចំនួន ០៣ នៅក្នុងក្រុម BTS ដែលមានចំណងជើងថា Begin, Euphoria និង My Time ដែលជាប់នៅលើតារាង Billboard Hot 100 ជាបទចម្រៀងដែលលេងយូរជាងគេ។ ទទួលបានប្រាក់ ៨លាន ក្នុងនាមជាម្ចាស់ភាគហ៊ុននៅក្នុង Hybe Entertainment ហើយ ៨លានជាសមាជិក BTS ថែមទាំងទទួលបានប្រាក់ចំណូលពីការប្រគំតន្ត្រី។ គាត់ក៏ជាទូតសុឆន្ទៈឲ្យម៉ាកល្បីៗដូចជា Louis Vuitton, Puma, Fila, Hyundai និង Samsung និងម៉ាកផ្សេងទៀត។ បច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិសុទ្ធ ៣០ លានដុល្លារ ។
៤ Suga

ជាអ្នកនិពន្ធ អ្នករ៉េប អ្នកផលិតបទចម្រៀង អ្នកនិពន្ធបទចម្រៀង និងជាសមាជិកក្រុម BTS។ ចំណែកទ្រព្យសម្បត្តិរបស់គាត់មាន ៣០ លានដុល្លារ។ Suga គឺជាសិល្បករទោលរបស់កូរ៉េតែមួយគត់ដែលបានជាប់ចំណាត់ថ្នាក់កំពូលទាំង 100 សម្រាប់បទចម្រៀង AgustD និង D2 របស់គាត់។ ក្នុងនាមជាផលិតករម្នាក់ មានប្រភពចំណូលបន្ថែមជាមួយនឹង ៨លាន ជាសមាជិក BTS ពីការប្រគំតន្ត្រីទេសចរណ៍ និង ៨ លានជាម្ជាស់ភាគហ៊ុនពី Hybe Entertainment គាត់ជាម្ចាស់ផ្ទះដែលមានតម្លៃ ៣លាន។ គាត់ក៏ជាទូតសុឆន្ទៈឲ្យម៉ាកល្បីៗដូចជា Louis Vuitton, Puma, Fila, Hyundai និង Samsung និងម៉ាកផ្សេងទៀត។
៥ J-Hope

សមាជិកក្រុម BTS រូបនេះត្រូវបានគេដឹងថា លោកមានទ្រព្យសម្បត្តិសុទ្ធពី ២៥ ទៅ ៣០ លានដុល្លារ និងមានបទចម្រៀងទោល Daydream និង Chicken Noodle Soup ដែលជាប់ក្នុងតារាង Billboard Hot 100 ឬ 200 និងមានអ្នកមើលជាង ៣៥ លានដង។ ក្រៅពីចម្រៀងទោល J Hope ក៏អាចរកចំណូលបាន ៨ លាន និង ៨ លានទៀតក្នុងនាមជាម្ចាស់ហ៊ុនក្នុង Hybe Entertainment។ គាត់ក៏ជាទូតសុឆន្ទៈឲ្យម៉ាកល្បីៗជាច្រើនដូចជា Hyundai, Louis Vuitton, Samsung និង Puma ហើយក៏ជាម្ចាស់ផ្ទះដែលមានតម្លៃ ២.២លាន និងមានតាមដាន ៣៣.៦លាន នៅលើ Instagram ផងដែរ។
៦ Lisa

គឺជាតារា K-pop ដែលទទួលបានជោគជ័យ និងពេញនិយមបំផុតក្នុងឆ្នាំ ២០២២ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធពី ២០ទៅ ២៥ លានដុល្លារ។ នាងជាតារារ៉េប អ្នករាំ និងជាតារាចម្រៀងដ៏ល្បីមួយរូបក្នុងក្រុមចម្រៀងស្រី K-pop ដ៏មានប្រជាប្រិយភាព Blackpink។ Lisa មានអ្នកគាំទ្រយ៉ាងច្រើនជុំវិញពិភពលោក ដោយសារតែទេពកោសល្យ របស់នាង។ Lisa មានការផ្សាយពាណិជ្ជកម្មទោលជាច្រើនពីប្រទេសថៃ បង្កើតប្រាក់ចំណូលយ៉ាងច្រើនដូចជា AIS Thailand, Samsung Galaxy S10, ម៉ាកកូរ៉េ Moonshot សម្រាប់ប្រទេសថៃ និងចិន, Ce line, Bulgari និងច្រើនទៀត។ នាងជាម្ចាស់ YouTube ដែលមានឈ្មោះថា Lilifilm Official ដែលមាន subscribers ៩.៩២ លាននាក់ ហើយ Instagram របស់នាងមានអ្នកតាមដាន ៧៦.៩ លាននាក់។
៧ RM

មេក្រុម BTS នេះក៏មិនធម្មតាដែរលោកត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិពី ២០ ទៅ ២៣ លានដុល្លារ។ គាត់គឺជាតារាចម្រៀងរ៉េប អ្នកនិពន្ធបទចម្រៀង ផលិតករ និងជាអ្នកដឹកនាំក្រុមចម្រៀងប្រុស BTS។ RM បាននិពន្ធបទចម្រៀងជាង ១៣០ បទសម្រាប់ BTS និងក្រុម K-pop Glam ដោយបន្ថែមប្រាក់ចំណូលរបស់គាត់ក្រៅពីការចម្រៀង។ តារា Kpop រូបនេះក៏មានអ្នកតាមដាន ៣២.៧ លាននាក់ នៅលើ Instagram និងជាទូតសុឆន្ទៈឲ្យម៉ាកល្បីៗជាច្រើនដូចជា Hyundai, Louis Vuitton, Samsung និង Puma។ លោកក៏ជាម្ចាស់ផ្ទះតម្លៃ ៥.៧ លានដុល្លារទទួលបានប្រាក់ ៨ លានក្នុងនាមជាម្ចាស់ភាគហ៊ុន និង ៨ លានជាសមាជិក BTS ពី Hybe Entertainment ។
៨ Lee Hyori

គឺជាតារាសម្តែង តារាចម្រៀង ផលិតករ ទូរទស្សន៍ និងជាសកម្មជនដែលមានឈ្មោះថា Nations Fairy ។ នាងជាសមាជិកនៃឧស្សាហកម្ម K-pop ជំនាន់ទីមួយ ដោយជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងបញ្ជីតារា K-pop ដែលមានទ្រព្យសម្បត្តិ និងលេចធ្លោបំផុតដែលមានទ្រព្យសម្បត្តិ ២០ លានដុល្លារ។ នាងក៏ជាទូតសុឆន្ទៈឲ្យម៉ាកយីហោជាច្រើនដូចជា Samsung, Calvin Klein, Adidas, Isa Knox, KB Card ជាដើម។
៩ Sehun

ជាសមាជិកក្រុមចម្រៀង Exo ជាអ្នករាំនាំមុខ និងជាអ្នករ៉េប ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធពី ១៥ ទៅ ២០ លានដុល្លារ គាត់ជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងបញ្ជីតារា Kpop កំពូលទាំង ១០ ដែលមានជាងគេដូចគ្នា។ គាត់ក៏ជាទូតសុឆន្ទៈឲ្យម៉ាកសម្លៀកបំពាក់ XXX Zenga ផងដែរ។ ក្រៅពីនេះ គាត់បានក្លាយជាបុរសដំបូងគេដែលត្រូវបានតែងតាំងជាទូតសុឆន្ទៈ Dior ក្នុងឆ្នាំ ២០២១។ លើសពីនេះ គាត់បានធ្វើជាតារាបង្ហាញម៉ូដសម្រាប់កម្មវិធីបង្ហាញម៉ូតដូចជា Cartier, Berluti, Louis Vuitton, Moncler និងទស្សនាវដ្តីelite។
១០ Jisoo

គឺជាតារាសម្តែង តារាចម្រៀង ម៉ូដែល និងជាសមាជិកនៃក្រុម Kpop ដ៏ល្បីល្បាញ Blackpink ។ នាងទទួលបានចំណាត់ថ្នាក់ទី ១០ ក្នុងចំណោមតារា K-pop ដែលមានទ្រព្យសម្បត្តិច្រើនបំផុត ១៥ លានដុល្លារក្នុងឆ្នាំ ២០២២ ។នាងមានអ្នកតាមដាន Instagram ចំនួន ៥៤.២ លាននាក់ និងជាឯកទូតសុឆន្ទៈនៃម៉ាកគ្រឿងសំអាងម៉ាក Kiss me ឥឡូវនេះកំពុងគាំទ្រផលិតផលជាច្រើនពី Dior រួមទាំងកាបូប-គ្រឿងសំអាងផងដែរ៕
ប្រែសម្រួល៖ សិលា
ចុចអាន៖BTS បំបែកឯតទគ្គកម្ម ឈ្នះពានរង្វាន់ ៣ ក្នុងកម្មវិធី Billboard Music Awards ឆ្នាំ ២០២២
ចុចអាន៖តារាចម្រៀងស្រី កូរ៉េ ៥ រូប មិនត្រឹមមានទឹកដមពិរោះ តែក៏សម្ដែងភាពយន្តបានយ៉ាងល្អឥតខ្ចោះ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?