ជីវិតកម្សាន្ដ
James Jirayu តារាសម្ដែងមុខស្រទន់ និងមានទេពកោសល្យខ្ពស់ តាំងពីមិនទាន់ចូលសិល្បៈ
មានឈ្មោះពិតថា Jirayu Tangsrisuk កើតថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ១៩៩៣ និងមានឈ្មោះក្នុងវិថីសិល្បៈ James Jirayu ជាតារាសម្តែង តារាចម្រៀង និងតារាម៉ូដែលថៃ។ តារារូបនេះ ត្រូវបានគេស្គាល់តាមរយៈតួនាទី នៅក្នុងខ្សែភាពយន្ត និងរឿងភាគទូរទស្សន៍ជាច្រើន។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/a83e0622a2b200b20b7e0ba582f55041.jpg)
ជីវិតដំបូង Jirayu កើតនៅ Phichit ប្រទេសថៃ។ លោកគឺជាកូនពៅរបស់ Sermchai Tangsrisuk និង Shotika Tangsrisuk និងមានបងស្រីម្នាក់គឺវេជ្ជបណ្ឌិត Jularat Tangsrisuk ។ ឪពុកម្ដាយរបស់លោកបានដាក់រហស្សថា “James” តាមខ្សែភាពយន្តរឿង James Bond។ បន្ទាប់ពីបានបញ្ចប់ថ្នាក់អនុវិទ្យាល័យ ពីសាលាមត្តេយ្យ Wachira លោកបានចូលរៀននៅវិទ្យាល័យនៅសាលា Phichit Phitthakhom ។ លោកបានបញ្ចប់ថ្នាក់ទី ៣ ដែលមានន័យថា មានតម្លៃស្មើងារជាសេនាធិការ។ បន្ទាប់ពីរៀនចប់វិទ្យាល័យ លោកបានបន្តការសិក្សានៅមហាវិទ្យាល័យទំនាក់ទំនងសិល្បៈនៃសាកលវិទ្យាល័យ Rangsit ក្នុងវិស័យផ្សព្វផ្សាយវិទ្យុ និងទូរទស្សន៍។
ក្រោយមកក្នុងឆ្នាំ ២០១៣ លោកទទួលអាហារូបករណ៍ The Artist ហើយប្តូរទៅសិក្សានៅមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម ដោយជំនាញផ្នែកគ្រប់គ្រងពាណិជ្ជកម្មលក់រាយ រហូតដល់បញ្ចប់ការសិក្សា នៅខែធ្នូ ឆ្នាំ ២០១៧។
James Jirayu បានរៀនពីរបៀបរាំ និងច្រៀងតាំងពីក្មេង ហើយគាត់ថែមទាំងមានក្រុមតន្ត្រីផ្ទាល់ខ្លួនផងដែរ ដែលគាត់បានលេងហ្គីតា និងបាសកាលពីវិទ្យាល័យ។ ក្នុងឆ្នាំ ២០១១ គាត់បានឈ្នះការប្រលងម៉ូដែល ដែលរៀបចំដោយម៉ាកគ្រឿងសំអាង Mistine ហើយបានចាប់ផ្តើមអាជីពជាតារាម៉ូដែល។ ក្នុងកិច្ចសម្ភាសន៍ជាច្រើន លោកបាននិយាយថា ដោយសារតែលោកជាក្មេងខ្មាសអៀន លោកមិនដែលចង់ធ្វើជាតារាសម្តែង ឬជាតារាភាពយន្តពីមុនមកទេ ប៉ុន្តែម្ដាយរបស់លោកចង់ឲ្យលោកក្លាយជាតារា។ ប៉ុន្តែលោកមានចំណាប់អារម្មណ៍លើកុំព្យូទ័រ ជាពិសេសហ្គេមកុំព្យូទ័រ ហើយចង់សិក្សា និងធ្វើការក្នុងផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ឬព័ត៌មានវិទ្យា (IT) សម្រាប់អាជីពនាពេលអនាគត។
នៅខែមេសា ឆ្នាំ ២០១២ លោក Charnchalard Dhaweesap ម្ចាស់ទីភ្នាក់ងារកម្សាន្តមួយឈ្មោះថា “Meta Talent Management” បានឃើញរូបថតរបស់ James នៅលើ Facebook និងបានស្វែងរកហើយ Jame ហើយចាប់ផ្តើមអាជីពរបស់ខ្លួន នៅក្នុងឧស្សាហកម្មកម្សាន្តក្រោមការគ្រប់គ្រងរបស់ Charnchalard ។ យ៉ាងណាមិញ កិច្ចសន្យាការងារជាមួយអ្នកគ្រប់គ្រង Chanchalard បានផុតកំណត់ ប៉ុន្តែជំនួយការរបស់ Charnchalard នៅតែមើលថែគាត់ និងជួយក្នុងការរៀបចំកាលវិភាគរឿងភាគ ការផ្សាយពាណិជ្ជកម្ម និង ព្រឹត្តិការណ៍។
អាជីព James Jirayu បង្ហាញខ្លួនជាលើកដំបូង និងក្លាយជាតារាបន្ទាប់ពីសម្តែងក្នុងរឿង Suparpburut Juthathep: Khun Chai Phuttipat ដែលចាក់ផ្សាយនៅខែឧសភា ឆ្នាំ ២០១៣។ ក្នុងខែកញ្ញា គាត់បានសម្តែង ម្ដងទៀតនៅក្នុងខ្សែភាពយន្តមួយដែលមានឈ្មោះថា First Love និងរឿងពីរផ្សេងទៀតគឺរឿង Thong Neu Gaoនិង Ruk Sudrit ។ ក្នុងរយៈពេលតែមួយឆ្នាំ James បានក្លាយជាពិធីករ/តារាសម្ដែងដែលត្រូវបានគេស្វែងរកច្រើនបំផុតក្នុងប្រទេសថៃ។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/padiwaratda-1.jpg)
នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៦ រឿងទីពីររបស់លោកជាមួយ Ranee Campen គឺ “Padiwaradda ឬជាភាសាខ្មែរថា “ឧត្តមភរិយា” បានចាក់ផ្សាយ នៅក្នុងខែដដែល និងបានចាក់ផ្សាយក្នុងកម្មវិធីទូរទស្សន៍ Tabi Japan។ ទន្ទឹមនោះ រឿង”ឧត្តមភរិយា” ក៏បានមានវត្តមាននៅកម្ពុជា ពេលនោះហើយ ដែលលោកបានបង្ហាញខ្លួនជាលើកដំបូងនៅប្រទេសកម្ពុជា។ ក្នុងឆ្នាំ ២០១៧ James បានជាប់ចំណាត់ថ្នាក់លេខ៣ នៅលើបញ្ជីតារាសម្ដែងដែលរកចំណូលបានច្រើនជាងគេទាំង ១០នៅប្រទេសថៃ។ នៅក្នុងខែមីនា រឿងដំបូងរបស់លោកជាមួយ Kimberley មានចំណងជើងថា Buang Hong បានចាក់ផ្សាយដូចគ្នា ហើយក៏មានភាពល្បីល្បាញមិនចាញ់រឿងមុនៗដែរ។ នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៧ លោកបានក្លាយជាទូតសុច្ឆន្ទៈសម្រាប់ខួបលើកទី១៣០ នៃទំនាក់ទំនងការទូតរវាងប្រទេសថៃ និងជប៉ុន ដោយសារតែមុខស្រទន់ ញញឹមមានមន្តស្នេហ៍។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/4fdd84b00099a99cf29783551b73194a-819x1024.jpg)
ទ្រព្យសម្បត្តិរបស់ James Jirayu យោងតាមប្រភពនានាតាមអ៊ីនធឺណិតបង្ហាញថា James មានទ្រព្យសម្បត្តិសុទ្ធប្រហែល ១ លានដុល្លារ ទៅ ៥ លានដុល្លារក្នុងឆ្នាំ ២០២២។ ប្រភពចម្បងនៃការរកប្រាក់របស់ James Jirayu គឺបានមកពីអាជីពជាតារាទូរទស្សន៍ និងជាតារាភាពយន្ត ម៉ូដែល ឧស្សាហកម្ម និងពាណិជ្ជកម្មផ្សេងៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រី ថៃ ៥ រូប ជាប់ឈ្មោះមានទេពកោសល្យសម្ដែងមិនធម្មតា ក្នុងកម្មវិធីពានរង្វាន់មួយ
ចុចអាន៖គូស្នេហ៍តារា ថៃ ២ គូ នេះ ស្រលាញ់គ្នារាប់ឆ្នាំ តែបែរប្រកាសប្រេះឆាស្នេហា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច