ជីវិតកម្សាន្ដ
អាថ៌កំបាំង ៥ យ៉ាង នៃការសម្រកទម្ងន់មិនតមអាហារ ពីតួស្រីក្នុងរឿង “Squid Game”
រឿងភាគកូរ៉េខាងត្បូ “Squid Game” ដ៏ល្បីល្បាញ បានបញ្ចប់ទៅយូរហើយក្ដី ប៉ុន្តែទស្សនិកជននៅតែចងចាំពីតួស្រី គឺ Jung Ho Yeon នៃរូបរាងស្លីមស្អាត និងសម្រស់របស់តារារូបនេះជាខ្លាំង។ ក្នុងនោះ នាងតែងតែបង្ហាញមុខ នៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ក្នុងនាមតារាសម្ដែងដែលមានប្រជាប្រិយភាព និងគួរឲ្យចាប់អារម្មណ៍បំផុត។

ថ្ងៃនេះ កម្ពុជាថ្មី នឹងពាំនាំពីអាថ៌កំបាំងនៃការសម្រកទម្ងន់ទាំង ៥ ដែល Jung Ho Yeon ប្រើ ដើម្បីឆាប់ទទួលបានរាងស្លីម មកចែករំលែកដល់សុភាពនារីទាំងអស់គ្នា។
១ បរិភោគអាហារដែលមានសុខភាពល្អ មានរាងស្លីម ឬមានម៉ូដបែបនេះ មិនសុទ្ធតែត្រូវតមអាហារនោះទេ។ មនុស្សជាច្រើនតែងតែយល់ខុសថា Jung Ho Yeon ប្រើវិធីតមអាហារ ដើម្បីសម្រកទម្ងន់។ ប៉ុន្តែការពិត នាងបានជ្រើសរើសញ៉ាំតែអាហារដែលមានសុខភាពល្អ ហើយព្យាយាមធ្វើឲ្យរបបអាហារមានតុល្យភាព នាងបន្ថែមប្រូតេអ៊ីន និងបន្លែគ្រប់គ្រាន់ ដើម្បីកុំឲ្យនាងឃ្លានខ្លាំង។ ជាពិសេសសម្រាប់អាហារពេលព្រឹក នាងជ្រើសរើសញ៉ាំសាឡាដ និងត្រីសាលម៉ុន។ អាហារពេលល្ងាច ត្រូវញ៉ាំមុនម៉ោង ៦ ហើយប្រសិនបើក្នុងអំឡុងពេលនោះ ទម្ងន់ត្រូវបានកើនឡើង នាងបានជ្រើសរើសមិនញ៉ាំអ្វី បន្ទាប់ពីអាហារពេលល្ងាច ហើយនឹងផឹកទឹ បន្ទាប់ពីអាហារពេលល្ងាចជំនួសវិញ ដើម្បីឲ្យការរំលាយអាហារដំណើរការធម្មតា។

២ ហាត់ Pilates ចង្កេះតូចដែល Jung Ho Yeon មាន គឺបានមកពីការហ្វឹកហាត់ Pilates ដែលជាទម្រង់នៃការហាត់ប្រាណ ដែលជួយបង្ហាត់សាច់ដុំ ជួយពង្រីកសាច់ដុំ។ ជាពិសេសវាក៏ជួយសង្កត់ធ្ងន់ទៅលើស្នូល និងចង្កេះបានយ៉ាងល្អផងដែរ។ សម្រាប់ការអនុវត្ត Pilates នាងតែងចំណាយពេលប្រហែល ៣ ដង ក្នុងមួយសប្ដាហ៍។
៣ អង្គុយ និងរាំរបាំបាឡេ ពិតណាស់ Jung Ho Yeon មានជើងតូចស្អាត។ នាងប្រើក្បាច់រាំរបាំបាឡេជាមូលដ្ឋាន ដើម្បីបង្ហាត់សាច់ដុំជើងរបស់នាង ឲ្យមានរាងស្លីម ជាមួយគ្នានេះ Jung Ho Yeon ក៏អង្គុយឲ្យត្រង់ខ្លួនជាមួយក្បាច់ Frog Squats ឬ ក្បាច់កង្កែប។ បន្ទាប់ពីនោះ គឺជាវិធីមួយ ដើម្បីជួយផ្ដោតលើសាច់ដុំជើង និងជួយឲ្យរាងមានរាងកោង វាមានខ្សែកោង និងខ្សែកោងសិចស៊ីបំផុត។

៤ ម៉ាស្សាមុខ ដើម្បីកាត់បន្ថយការហើម Jung Ho Yeon មិនផ្ដោតតែលើរាងស្អាតនោះទេ។ ព្រោះនៅចំពោះមុខនាងមិនធ្វេសប្រហែស ក្នុងការថែរក្សាវាឲ្យបានល្អ ដោយវិធីថែរក្សាមុខរបស់អ្នក ឲ្យមើលទៅស្អាត ដែល Jung Ho Yeon តែងតែជ្រើសរើសធ្វើគឺការម៉ាស្សាមុខ ដើម្បីកាត់បន្ថយការហើម។ ថ្ងៃណាដែលនាងភ្ញាក់ពីដំណេក មុខឡើងហើម នាងចាប់ផ្ដើមដោយការលាបប្រេងលើស្បែក ហើយបន្ទាប់មក ម៉ាស្សាមុខរបស់នាងថ្នមៗ ដោយផ្តោតលើចំណុចសំខាន់ៗ៖ ខាងក្រោយត្រចៀក ក ចង្កា និងថ្ងាស។
៥ លំហាត់ប្រាណថ្នមៗ បន្ថែមពីលើការជ្រើសរើសអាហារ ដែលមានសុខភាពល្អ រាំរបាំបាឡេ និងហាត់អង្គុយ Jung Ho Yeon មិនបោះបង់ការហាត់ប្រាណទេ។ ព្រោះរាល់ថ្ងៃ នាងជ្រើសរើសធ្វើលំហាត់ប្រាណស្រាលៗដូចជា យូហ្គា ឬរត់ហាត់ប្រាណតិចៗ។ ប៉ុន្តែនាងនឹងមិនប្រើការហាត់ប្រាណ ដើម្បីសម្រកទម្ងន់នោះទេ។ ប៉ុន្តែជ្រើសរើសការហាត់ប្រាណស្រាល ប៉ុន្តែត្រូវផ្ដោតលើវិន័យ ដើម្បីហាត់ប្រាណឲ្យបានច្រើនជារៀងរាល់ថ្ងៃ។

រហូតមកដល់ពេលនេះ Jung Ho Yeon បានក្លាយជាតារាស្រី ដែលជាទីចាប់អារម្មណ៍របស់ស្រីៗ ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត និងមានសុខភាពល្អ។ តោះមកសាកល្បងអនុវត្តទាំងអស់គ្នា ព្រោះការសម្រកទម្ងន់របស់នាង ជាវិធីសាស្ត្រមិនប៉ះពាល់ដល់សុខភាព តាមវិធីណាមួយឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បន្លែ ៧ ប្រភេទ ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ ទោះហូបច្រើនប៉ុណ្ណាក៏មិនធាត់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ