Connect with us

ជីវិតកម្សាន្ដ

រ៉ូបទាំង ៦ ជាកំពូលម៉ូដលេចធ្លោប្រចាំកម្មវិធី Cannes ឆ្នាំ២០២២

បានផុស

នៅ

ថ្មីៗនេះ មហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes ឆ្នាំ២០២២ នៅប្រទេសបារាំង បានប្រព្រឹត្តឡើងជាផ្លូវការហើយ ដោយទាក់ទាញវត្តមានតារាល្បីៗជាច្រើនជុំវិញពិភពលោក។ ក្នុងនោះដែរតារាប្រុសស្រីមកពីគ្រប់ទិសទីបានប្រជែងសម្រស់គ្នាជាមួយនឹងម៉ូដសម្លៀកបំពាក់ប្លែកៗ ម្នាក់ៗមានភាពលេចធ្លោរៀងខ្លួន។

ជាក់ស្ដែងតារាស្រី ៦រូបខាងក្រោម បានបង្ហាញខ្លួនជាមួយនឹងម៉ូដសម្លៀកបំពាក់ដ៏ស្រស់ស្អាត និង​បង្កការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។

តារាម៉ូឌែលប្រេស៊ីល Alessandra Ambrosio

Những bộ cánh cực phẩm đổ bộ LHP Cannes: Elle vẫn là công chúa
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Những bộ cánh cực phẩm đổ bộ LHP Cannes: Elle vẫn là công chúa
Những bộ cánh cực phẩm đổ bộ LHP Cannes: Elle vẫn là công chúa

តារាស្រីរូបនេះ បានជ្រើសរើសរ៉ូបដែលរចនាជាមួយនឹងត្បូងពេជ្រ ៣ដុំ យ៉ាងប្រណីត បង្ហាញរាងដ៏ស្រស់ស្អាត។ នាងត្រូវបានមហាជនសរសើរមិនដាច់ពីមាត់ពីរូបរាងដ៏ឥតខ្ចោះ សឹងគ្មានកន្លែងរិះគន់។

តារាសម្ដែងអាមេរិកាំង Anne Hathaway

Những bộ cánh cực phẩm đổ bộ LHP Cannes: Elle vẫn là công chúa
Những bộ cánh cực phẩm đổ bộ LHP Cannes: Elle vẫn là công chúa
Những bộ cánh cực phẩm đổ bộ LHP Cannes: Elle vẫn là công chúa
Những bộ cánh cực phẩm đổ bộ LHP Cannes: Elle vẫn là công chúa

Anne Hathaway ក៏បានធ្វើឱ្យមហាជនកោតសរសើរផងដែរ នៅពេលនាងបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមទីក្រុង Cannes ។ ព្រះនាងហូលីវូដរូបនេះបានជ្រើសរើសស្លៀករ៉ូបពណ៌សជាមួយនឹងគ្រឿងអលង្ការម៉ាកល្បីៗ និងបានទាក់ទាញសាធារណៈមិនស្ទើរនោះទេ។ រ៉ូបនេះថ្វីត្បិតមើលទៅសាមញ្ញ តែវាជារ៉ូបស្អាតបំផុតនៅលើកំរាលព្រំក្រហមនៅឆ្នាំនេះ។

តារាសម្ដែងអាមេរិកាំង Elle Fanning

Những bộ cánh cực phẩm đổ bộ LHP Cannes: Elle vẫn là công chúa
Những bộ cánh cực phẩm đổ bộ LHP Cannes: Elle vẫn là công chúa
Những bộ cánh cực phẩm đổ bộ LHP Cannes: Elle vẫn là công chúa
Những bộ cánh cực phẩm đổ bộ LHP Cannes: Elle vẫn là công chúa

Elle Fanning តុបតែងខ្លួនជាមួយនឹងរ៉ូបពណ៌ស៊ីជំពូដ៏សុភាពដូចព្រះនាងដែលចេញពីរឿងព្រេងនិទាន។ ដូច្នេះហើយ នៅលើកម្រាលព្រំក្រហម តារាសម្ដែងរូបនេះ មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។ នៅឯមហោស្រពភាពយន្តអន្តរជាតិទីក្រុង Cannes ឆ្នាំ២០២២ តារាស្រីវ័យក្មេងរូបនេះបានបង្កើតភាពលេចធ្លោ និងទទួលបានការសរសើរយ៉ាងច្រើនពីសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាអ្នកគាំទ្រ។

តារាសម្ដែងអង់គ្លេស Rebecca Hall

Những bộ cánh cực phẩm đổ bộ LHP Cannes: Elle vẫn là công chúa
Những bộ cánh cực phẩm đổ bộ LHP Cannes: Elle vẫn là công chúa

មហោស្រពភាពយន្ត Cannes ឆ្នាំ២០២២ Rebecca Hall ជ្រើសរើសសម្លៀកបំពាក់ពណ៌ខ្មៅ ប៉ុន្តែតារាស្រីរូបនេះនៅតែ​លេច​ធ្លោក្នុងចំណោមអ្នកចូលរួមរាប់រយនាក់ និង​ទាក់ទាញ​សាធារណជនយ៉ាងខ្លាំងផងដែរ។

តារាបង្ហាញម៉ូដអាមេរិក Grace Elizabeth

Những bộ cánh cực phẩm đổ bộ LHP Cannes: Elle vẫn là công chúa

នៅលើកម្រាលព្រំក្រហមនៅឆ្នាំនេះ Grace Elizabeth ស្លៀករ៉ូបពណ៌ខ្មៅពិតមែន តែមើលទៅទាន់សម័យ និងគួរឱ្យចាប់អារម្មណ៍ខ្លាំងជាមួយនឹងខ្សែកដ៏ប្រណីតរបស់នាង។

តារាបង្ហាញម៉ូដអាល្លឺម៉ង់ Toni Garrn

Những bộ cánh cực phẩm đổ bộ LHP Cannes: Elle vẫn là công chúa

កំពូលតារាម៉ូដែល Toni Garrn ក៏មានវត្តមាននៅក្នុងបញ្ជីកំពូលអ្នកអ្នកលេចធ្លោ ដែលមានវត្តមាននៅក្នុងមហោស្រពភាពយន្តទីក្រុង Cannes ឆ្នាំ២០២២ នេះដែរ។ អតីតគូស្នេហ៍របស់តារាសម្តែង Leonardo DiCaprio បង្ហាញរាងកាយដ៏សមសួន រហូតជាប់ឈ្មោះជាតារាស្រីមានភាពទាក់ទាញប្រចាំកម្មវិធី៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ តើតារាល្បីៗណាខ្លះ ទទួលបានពានច្រើនជាងគេ​ ក្នុងកម្មវិធី Billboard Music Awards ?

ចុចអាន៖ សេដ្ឋីនី Rihanna សម្រាលកូនប្រុសដំបូងហើយ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម