ជីវិតកម្សាន្ដ
នាយប្រុញ ទទួលបានប្រាក់១ពាន់ដុល្លារក្នុងមួយខែពីកន្លែងការងារថ្មី
ដូចដែលអ្វីធ្លាប់បានប្រកាស និងសន្យានាពេលកន្លងមក ទីបំផុតអ្នកនិពន្ធលោក យឹម តាស្រង់ បានទទួលយកនាយ ប្រុញ មកធ្វើការហើយបន្ទាប់ក្មេងប្រុសរូបនេះផ្ទុះរឿងរ៉ាវចម្រូងចម្រាស់នាពេលកន្លងមក។ ការទទួលយកនាយ ប្រុញ ឲ្យចូលរួមសម្តែងនាពេលនេះ គេក៏ឃើញមានវត្តមានដឹងឮពីសំណាក់ឪពុកប្អូនប្រុញ និងវត្តមានរបស់លោក ពេជ្រ ស្រស់ ផងដែរ។
លោក យឹម តាស្រង់ បានបញ្ជាក់ឲ្យដឹងថា «អ្វីដែលខ្ញុំបានសន្យា គឺខ្ញុំបានគោរពសន្យាហើយ។ នាយ ប្រុញ ចូលធ្វើការក្នុងក្រុមថតកំប្លែងមួយរបស់មិត្តភក្តិខ្ញុំឈ្មោះថា ” VETIKA-វេទិកា “ដោយទទួលប្រាក់ខែ១០០០ដុល្លារក្នុង១ខែដោយបើកប្រាក់មុន៦០០០ដុល្លារ»។
លោកបន្តថា”ខ្ញុំក៏សូមអរគុណដល់ឯកឧត្តម ពេជ្រ ស្រស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមថ្ងៃនេះនឹងតែងតែជួយជ្រោមជ្រែងនាយ ប្រុញ រហូតមក ហើយខ្ញុំបាទនិងឯកឧត្តម ពេជ្រ ស្រស់ ដោយយល់ព្រមពីនាយ ប្រុញ និងគ្រួសារផងដែរ បានសម្រេចថានឹងចែករំលែកថវិកាមួយចំនួនដែលខ្ញុំផ្តល់ឱ្យនាយ ប្រុញ ដោយឱ្យនាយប្រុញយកទៅជូនលោក គង់ កាន ដោយផ្ទាល់ដៃ ដែលជាអ្នកមានគុណបណ្តុះបណ្តាលនាយ ប្រុញ ពីដំបូងមក”។
បន្ថែមពីលើនេះដែរលោក យឹម តាស្រង់ បានលើកឡើងពីបណ្តាំមួយចំនួយទៅ ប្រុញ ថា “គុណធម៌ជីវិតឱ្យតែមានក្នុងខ្លួន គឺមនុស្សមិនងាយនឹងជួបនូវភាពលិចលង់ឡើយ”។ សង្ឃឹមថា របៀបការងារ និងរបៀបរស់នៅរបស់ប្អូនជាមួយក្រុមការងារ នឹងទទួលនូវភាពជោគជ័យដោយសមត្ថភាពគោរពតួនាទី និងឱ្យតម្លៃគ្នាទៅវិញទៅមក៕
អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ