ជីវិតកម្សាន្ដ
២១ ឆ្នាំកន្លងផុតទៅហើយ តើសមាជិកក្រុម F4 ចិន- តៃវ៉ាន់ បច្ចុប្បន្នចាប់អាជីពអ្វីខ្លះ?
គេនៅចាំបានថា កាលពីខែមេសា ឆ្នាំ ២០០១ រឿងភាគតៃវ៉ាន់ “Meteor Garden”ឬ F4 បានចាក់បញ្ចាំងជាលើកដំបូង លើកញ្ចក់ទូរទស្សន៍។ គិតមកដល់ពេលនេះ វាមានរយៈពេល២១ឆ្នាំមកហើយ ចាប់តាំងពី F4 បានបង្ហាញវត្តមាននិងលួចបេះដូងប្រជាជនអាស៊ីទូទាំងប្រទេស។
យ៉ាងណាមិញ បន្ទាប់ពីរឿងអាស៊ីនេះ បានទទួលជោគជ័យយ៉ាងធំធេង តើតារាក្នុងដួងចិត្តទាំង ៤ រូបរបស់អ្នកគាំទ្របច្ចុប្បន្ននេះ កំពុងធ្វើអ្វីខ្លះ?
១ Jerry Yan

បន្ទាប់ពីបានចាប់គូជាមួយ Shen Yue ជាតារាសម្ដែងវ័យក្មេងស្រករក្រោយជាង ២០ ឆ្នាំក្នុងរឿង ‘Count Your Lucky Stars’ ដោយសារគម្លាតអាយុដ៏ធំរបស់ពួកគេ ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ខណៈអ្នកគាំទ្រយល់ថា Shen Yue អាចចាប់គូជាមួយនឹងបុរសក្មេងច្រើនជាង។ ទោះយ៉ាងណា បន្ទាប់ពីរឿងនេះ ត្រូវបានចាក់ផ្សាយ Jerry បានបំបិទមាត់អ្នករិះគន់របស់ខ្លួន។ គាត់បានហ្វឹកហាត់យ៉ាងខ្លាំង ធ្វើឲ្យខ្លួនមើលទៅក្មេងជាងវ័យ ហើយថែមមានអ្នកគាំទ្រ gaga លើរាងកាយដ៏ល្អឥតខ្ចោះរបស់ខ្លួន។ ដើម្បីហ្វឹកហ្វឺនសម្រាប់រាងកាយឲ្យសមនឹងអាយុតួស្រី គាត់ត្រូវហាត់ប្រាណយ៉ាងហោចណាស់ ៣ ម៉ោងក្នុងមួយថ្ងៃ ហើយត្រូវមានរបបអាហារដ៏សមរម្យ។ ងាកមកជីវិតស្នេហារបស់លោកនៅតែទទេស្អាត បន្ទាប់ពីបែកគ្នាជាមួយ Lin Chi-ling ដែលឥឡូវរៀបការជាមួយតារាប៉ុបជប៉ុន Akira ទៅហើយ។
២ Ken Chu

Ken ដែលដើរតួជា Xi Men មានជីវិតនិងអាជីពពិបាកបន្តិចបើធៀបនឹងអតីតមិត្តរួមក្រុមរបស់លោក។ ក្នុងឆ្នាំ ២០០៧ លោកបានសម្តែងក្នុងរឿង “The Legend of Chu Liuxiang” ប៉ុន្តែអ្នកទស្សនាបានរិះគន់លោកថាមិនសក្ដិសមក្នុងតួនាទីនេះ ដោយសារតែពួកគេមិនគិតថាគាត់សង្ហាគ្រប់គ្រាន់។ ទោះជាយ៉ាងនេះក្តី រឿងភាគនេះទទួលបានការចាប់អារម្មណ៍ច្រើន ហើយត្រូវបានចាត់ទុកថាជាការងារកំណត់អាជីពសម្រាប់លោក។ តារាវ័យ ៤៣ឆ្នាំនេះ ត្រូវបានគេដឹងថារៀបការជាមួយតារាសម្ដែងចិន Vivian Han ក្នុងឆ្នាំ ២០១៦ ហើយមិនសូវបានសម្ដែងច្រើនតាំងពីឆ្នាំ ២០១៨មកម្ល៉េះ។
៣ Vic Chou

Vic បានរៀបការជាមួយតារាសម្ដែងតៃវ៉ាន់ Reen Yu ក្នុងឆ្នាំ ២០១៥ ហើយគូស្នេហ៍នេះមានកូនស្រីម្នាក់។ Vic បានកាត់បន្ថយការងាររបស់លោក បន្ទាប់ពីរៀបការហើយ តែក្នុងប៉ុន្មានឆ្នាំនេះ បានចាប់ផ្ដើមថតរឿងភាគចិនដីគោក “The Flame’s Daughter” និង “Beauties in the Closet”។ Vic ក៏កំពុងតែមមាញឹកនឹងការថតរឿងរបស់ផលិតកម្ម iQiyi Original Danger Zone ដែលជារឿងភាគតៃវ៉ាន់ដំបូងរបស់លោក ក្នុងរយៈពេល៩ឆ្នាំ ដែលលោកបានសម្តែងជាមួយ Christopher Lee ផ្ទាល់។ ថ្វីត្បិតតែមានវ័យ ៤០ឆ្នាំហើយក៏ដោយ ប៉ុន្តែ Vic នៅតែរក្សារូបរាងបានយ៉ាងល្អ ហើយនៅតែទទួលបានប្រជាប្រិយភាពខ្លាំង។
៣ Vanness Wu

Vanness Wu បានរៀបការជាមួយអ្នកស្នងមរតកជនជាតិសិង្ហបុរី Arissa Cheo ក្នុងឆ្នាំ ២០១៣ ប៉ុន្តែអាពាហ៍ពិពាហ៍របស់ពួកគេ មានរយៈពេលត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ។ ក្រោយលែងលះ លោកបានចាប់អាជីពថតកុន ព្រមទាំងបង្កើតយីហោម៉ូដផ្ទាល់ខ្លួនថែមទៀត។ សូម្បីតែអ្នកច្នៃម៉ូដជនជាតិជប៉ុនដ៏ល្បីល្បាញ Yohji Yamamoto បានចាប់ដៃគូជាមួយ Vanness ដើម្បីបង្កើតស្បែកជើងប៉ាតា។ លោកក៏បានធ្វើជាពិធីករជាមួយ Sam Lee និង Kris Wu នៅក្នុងកម្មវិធីចម្រុះរបស់ចិន “Where are fashion people” កម្មវិធីចម្រុះស្វែងរកអ្នករចនាវ័យក្មេង និងនិន្នាការម៉ូដចុងក្រោយបង្អស់។ នៅទាន់អស់ទេ តារាវ័យ ៤៣ ឆ្នាំដែលដើរតួជា Mei Zuo នេះ បានបង្ហាញឲ្យឃើញថាពីពហុជំនាញរបស់ខ្លួន។ ក្នុងឆ្នាំ ២០០៦ លោកបានបង្កើតក្រុមចម្រៀងប៉ុបតែមួយ ជាមួយតារាកូរ៉េខាងត្បូង Kangta ហើយលោកក៏បានសហការជាមួយសិល្បករជាច្រើននាក់ទៀត លើអាល់ប៊ុមស្ទូឌីយោជាច្រើនរបស់លោក។
ឆ្នាំ ២០១៩ គឺជាឆ្នាំដ៏មមាញឹកសម្រាប់លោក នៅពេលដែលលោកបានបង្ហាញខ្លួននៅក្នុង Ip Man 4: The Finale និង Undercover Punch and Gun ក៏ដូចជារដូវកាលទី ៣ នៃកម្មវិធី Street Dance of China ដែលគាត់មានទេពកោសល្យក្នុងការបង្ហាញជំនាញរាំរបស់គាត់។
ទោះយ៉ាងណា សមាជិក F4 បានដកជាប់ក្នុងបេះដូងទស្សនិកជន ជាពិសេសប្រជាជនអាស៊ីឲ្យតាមដានជីវិតតួប្រុសទាំង៤ដួងនេះ។ ក្នុងនោះ គេក៏ដឹងថា ចាប់តាំងពីការរំសាយក្រុមមក អ្នកទាំងបួននាក់នេះ បានជួបជុំគ្នា តែពីរដងប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មិត្តភាពជាង ២០ ឆ្នាំ Aum ជូនពរថ្ងៃកំណើតមិត្តសំឡាញ់ បែបនេះទៅវិញ
ចុចអាន៖តារា ថៃ ល្បីៗ ប្រជែងសម្រស់គ្នា ក្នុងសំលៀកបំពាក់ជនជាតិ ឥណ្ឌា

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង