ជីវិតកម្សាន្ដ
ទើបដឹងរថយន្តដែលជួបគ្រោះថ្នាក់ មិនមែនជារបស់ សុវត្ថិឌី ធារីកា ទេ
គេចាំបានថាកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ តារាចម្រៀង សុវត្ថិឌី ធារីកា មានទុក្ខជាទម្ងន់ដោយសារតែលោកឪពុកនឹងអ្នកម្ដាយជាទីស្រលាញ់ត្រូវបាត់បង់ជីវិតព្រមគ្នាក្នុងហេតុការណ៍ក្រ ឡាប់រថយន្តនៅស្រុកឆែបខេត្តព្រះវិហារ។

ការចាកចេញទៅរបស់អ្នកមានគុណ ក្នុងពេលតែមួយដោយមួយប៉ប្រិចភ្នែកបែបនេះ គឺជារឿងពិបាកនឹងទទួលយកខ្លាំងណាស់សម្រាប់ សុវត្ថិឌី ធារីកា រហូតនាងយំឡើងវង្វេងវង្វាន់ម្ដងៗទៅហើយព្រោះ តែស្ដាយស្រណោះអាឡោះអាល័យចំពោះការបាត់បង់អ្នកមានគុណម្ដងទាំង ២ នោះ។

ការបាត់បង់អ្នកមានគុណជារឿងដ៏រន្ធត់តក់ស្លុតគួរឲ្យអាណិតកម្សត់នេះដែរ ស្រាប់តែអ្នកនាង ចន ច័ន្ទ លក្ខិណា ដែលជាអ្នកខ្នះខ្នែងជួយរៀបចំបុណ្យសពជូនឪពុកម្ដាយរបស់ ធារីកា បានបញ្ជាក់ថា ចាប់ពីពេលនេះទៅរាល់បន្ទុកត្រូវធ្លាក់លើ ធារីកា (បង់រំលស់ផ្ទះ បង់សាលាប្អូនការចំណាយប្រចាំថ្ងៃ។ ជាមួយគ្នានេះអ្នកនាង ចន ច័ន្ទលក្ខិណា បានទម្លាយរឿងដ៏គួរឲ្យអាណិតទៀតថា ឡានដែលជួបហេតុការណ៍មិនមែនជាឡានរបស់ កញ្ញា សុវត្ថិឌី ធារីកា ទេ ព្រោះក្នុ ងអំឡុងពេលកូវីដនោះ ធារីកា បានលក់ឡានខ្លួនឯង ដើម្បីយកមកដោះស្រាយជីវភាពប្រចាំថ្ងៃ ។

អ្នកនាងបន្តថា ឡានដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះ គឺជាឡានរបស់មិត្តភក្ដិសម្លាញ់ឪពុក សុវត្ថិឌី ធារីកា បានន័យថា ជាឡានខ្ចីគេ ព្រោះកន្លងមកពេលទៅធ្វើការ ធារីកា ជិះ PassAppតែទៅខេត្តឪពុក ធារីកា ខ្ចីឡានពួកម៉ាកដើម្បីជូនកូនទៅច្រៀងតាមបណ្ដាខេត្ត។ ដូច្នេះអ្វីដែល ធារីកា ត្រូវរ៉ាប់រង គឺឡានដែលខ្ចីគេហើយជួបគ្រោះថ្នាក់ត្រូវជួសជុលថ្មីធ្វើសងគេវិញ ឬតាមលក្ខខណ្ឌណាមួយតែម្តង៕


អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ